Episode15

99 8 3
                                    

##១អាទិត្យក្រោយមក
ពេលនេះរឿងដែលកើតឡើងទាំងអស់ក៏ចាប់ផ្ដើមប្រសើរឡើងវិញ ចំណែកឯនាយតូចវិញក៏បានមករស់នៅភូមិគ្រិះរាងក្រាស់វិញដូចពីមុនផងដែរ។ ហើយឥឡូវនេះរាងក្រាស់បាននាំនាយតូចមកដល់កន្លែងមួយដែលដាច់ស្រយ៉ាលឆ្ងាយពីទីក្រុង
ងឺត..!!សំឡេងកង់ឡានបានឈប់នៅក្នុងផ្ទះចម្ការតូចមួយដែលនៅជាប់លើខ្នងភ្នំដ៏ស្រស់ស្អាត ដែលវាមានទេសភាព ដែលលាយលំនិងរុក្ខជាតិខៀវខ្ចីខ្យល់បក់ដ៏បរិសុទ្ធផាត់កាយរបស់ពួកគេធ្វើឲ្យត្រជាក់ស្រួលណាស់នៅពេលពួកគេចុះពីឡានមក។
"នេះកន្លែងដែលបងចង់មកមែនទេ!?"Jaeyun ក៏សួរព្រមទាំងមើលទៅទេសភាពក្រៅផ្ទះយ៉ាងត្រជាក់ភ្នែក
"ហឹម មែនហើយនេះជាកន្លែងដែលបងធ្លាប់រស់នៅកាលពីនៅក្មេង"Sunghoon រៀបរាប់ប្រាប់ទាំងសម្លឹងទៅផ្ទះមួយនេះដែលជាកន្លែងកុមារភាពរបស់គេ ទាំងកែវភ្នែកមួយពោរពេញទៅក្ដីនឹករលឹក។
បន្ទាប់មកពួកគេក៏យកឥវ៉ាន់ចូលមកខាងក្នុងផ្ទះ ដែលសភាពខាងក្នុងផ្ទះរាងមានធូលីដីបន្តិចបន្តួចតែវានៅតែស្រស់ស្អាតដដែល តាមពិតរាងក្រាស់ជួលគេមកសម្អាតវារហូងនឹងទើបតែប៉ុន្មានរយះនេះទេ គេមិនបានជួលអ្នកសម្អាតនោះ។
"អូនគិតថាគួរតែសម្អាតវាជាមុនសិនទៅ មើលចុះពីងពាងរុំជិតហើយ"Jaeyun ក៏ងាកមកប្រាប់គេដោយភ្នែកមើលទៅសភាពក្នុងផ្ទះ
"អឹម!!"Sunghoon ក៏ងក់ក្បាល បន្ទាប់មកពួកគេក៏ចាប់ផ្ដើមសម្អាតវាតែពីរនាក់ ដោយរាងក្រាស់ខាងជួសជុលអង្គីសនី ឯនាយតូចខាងបោសជូតផ្ទះ។ តាំងពីព្រឹករហូតដល់ល្ងាចទាំងពីរនាក់បានធ្វើវារួចរាល់តែម្ដង ដោយម្នាក់ៗអស់កម្លាំងជាខ្លាំង។
"ហីយា!! រួចហើយ"Jaeyun
កាយតូចក៏ទម្លាក់ខ្លួនលើសាឡុងធំមួយទាំងអស់កម្លាំង
"អឹម!! ពិតមែនហើយហត់ណាស់"Sunghoon ក៏ទម្លាក់ខ្លួនគេថើរៗទាំងគ្មានអាវលើខ្លួនដោយមានតែខោប៉ុណ្ណោះមកលើកាយតូចដែលនៅលើសាឡុងនោះ
"មើល៎!! ស្អុយញើសណាស់"Jaeyun ក៏រុញកាយគេចេញដែលពោរពេញទៅដោយញើសនោះ
"អឹម..មិចក៏ស្អុយប្ដីខ្លួនឯងចឹង"Sunghoon លួចថើបមាត់នាយតូច រួចក៏ពោលពាក្យទាំងនោះឡើងមកទាំងធ្វើមុខអន់ចិត្ត
"ទៅងូតសិនទៅ មិនឃើញទេហីថាខ្លួនសុទ្ធតែដីនឹង"Sunghoon ថាឲ្យគេ ទាំងមុខក្រម៉ូវ នេះកំពុងតែហត់ផងមកគេងលើគេអីណា។
"Ok ok"Jaeyun ថាហើយពួកគេនាំគ្នាសម្អាតកាយទាំងពីរនាក់ទៅ។

អន្ទាក់VampireWhere stories live. Discover now