Episode 4

95 6 0
                                    


ព្រឹកប្រលឹមស្រាងៗបញ្ជេញពនឺ្លៗតិចៗ តែពន្លឺទាំងនោះមិនអាចចូលមកក្នុងភូមិគ្រឹះទាល់តែសោះ
    ទឹបៗៗៗ 
  "អាវ៎ នេះបងមកទីនេះធ្វើអី!!?"Sunghoon
សំឡេងសំរឹបជើងរបស់រាងក្រាស់ ចុះមោពីកាំជណ្ដើរក្នុងផ្ទះមិនទាន់ស្រួលបួលផងក៏ហាមាត់សួរឡើងទៅកាន់បងប្រុសខ្លួនដែលកំពុងតែកាន់កែវផឹងឈាម អង្គុយនៅលើសាឡុងកណ្ដាលភូមិគ្រិះតែម្ដង
  "អ៎ នេះយើងចូលលែងបានហើយន៎" Heeseung 
  "មិនមែនចូលមិនបានគ្រាន់តែសួរ " Sunghoon នាយក៏តបទៅវិញទាំងមិនមើលមុខផង
  "គឺយើងមកលេងនឹងហើយ" Heeseung
  "អ៎..." Sunghoon
  "អាBimមានឃើញJaeyunដែរទេ!?? " Sunghoon ស្រែកសួរ ជំនិតរបស់ខ្លួនក៏ព្រោះតែមិនឃើញJaeyun
  "អីយ៉ា នេះងើបមិនទាន់ស្រួលបួលផង រកឈ្មោះគេបាត់ហើយនឹង"Heeseung
  "កុំចេះរឿងខ្ញុំ" Sunghoon
  "ឮយើងសួរទេ??" Sunghoon ក៏ងាកទៅសួរទៅជំនិតខ្លួនទាំងក្រសែភ្នែកពិឃាដ
   "អឺ..គឺគាត់ចេញទៅក្រៅបាត់ហើយចាហ្វាយ" Bim
   "ហើយអ្នកណាឲគេចេញក្រៅ ហើយមិចក៏គេត្រូវទៅ ??"Sunghoon
នាយសួរយ៉ាងខឹង ព្រោះគេមិនចង់ឲJaeyunចេញទៅក្រៅទេ ក្រៅពីភូមិគ្រិះនេះ
   "គឺថាមែ៉ដោះគាត់សុំច្បាប់ ទើបគ្មានអ្នកទិញឥវ៉ាន់ទើប...." Bim ត្រូវកាត់សំដីដោយសារSunghoon
   "ហេតុអីក៏ជាគេដែលត្រូវទៅ ហើយមានបានសុំការអនុញ្ញាតពីយើងរួចឬនៅ បានជាឲគេចេញបែបនេះ ឬម្នាក់ៗលែងចង់រស់ហើយ"Sunghoon ស្រែកដាក់អ្នកជាជំនិតយ៉ាងខ្លាំង ដែលហា៊នល្មើសបញ្ជាគេ
   "គឺយើងអ្នកអនុញ្ញាត" Heeseung ក៏និយាយប្រាប់ទៅប្អូនខ្លួនដែលកំពុងតែខឹង បើទុកយូរជាងនឹងទៀតផ្ទះនេះផ្ទុះពុំខានទេ
   "នេះបង "Sunghoon ក៏ងៀកមកសម្លក់បងប្រុសវិញយ៉ាងកំណាច
   "ហីយ៉ា អែងបម្រុងឃុំគ្នានៅតែក្នុងផ្ទះទេអី" Heeseung ក៏ថាអោយប្អូនប្រុសខ្លួនឯង ដែលគេហាក់យល់តែពីអារម្មណ៍ខ្លួនឯង
   "តែឲគេទៅតែម្នាក់ឯងបែបនេះវាគ្រោះថ្នាក់ណាស់"Sunghoon
   "មានទៅម្នាក់ឯងឯណា គេទៅជាមួយJungeeតើ"Heeseung
   "ទៅតែ២នាក់ទេ!!?"Sunghoon រឹតតែឆាវទៀតនៅពេលដឹង២នាក់
  "ត្រូវហើយគ្រាន់តែទៅក្រៅទិញឥវ៉ាន់សោះ អែងចង់ឲទៅមួយភូមិគ្រិះមែនទេ
"Heeseung
  "តែខ្ញុំមិនទុកចិត្ត" Sunghoon ថារួចក៏យកអាវក្រៅរបស់ខ្លួនមកពាក់ដើម្បីចេញទៅក្រៅ
  "បារម្ភពីគេហេ៎?? " Heeseung
  "គ្មានទេ គ្រាន់ខ្លាចនរណាចាប់គេទៅ លែងបានបឺតឈាមគេ "Sunghoon
   "ឲដូចមាត់ឯងទៅ" Heeseung

អន្ទាក់VampireWhere stories live. Discover now