Episode 3

128 8 0
                                    

    "អេ៎ Jungwonកំពុងធ្វើអីនឹង " Jay ពោលទៅកាន់ក្មេងប្រុសដ៏តូចច្រលឹងម្នាក់ដែលអង្គុយឯកានៅមាត់ជ្រោះមួយ
    "គ្មានអីទេបង "Jungwon
    "អេ៎នឹកបងប្រុសអែងមេនទេ អុ៎សុំទោស" Jay        
    "មិនអីទេបង គឺដូចដែរបងគិតនឹងហើយ"Jungwon 
    "នេះមិនបានឮដំណឹងពីគាត់ បន្តិចទេមេនទេ" Jay
    "អត់ទេបង ណាមួយខ្ញុំនៅតែក្នុងភូមិបែបមិចនឹងអាចរកគាត់ឃើញទៅ"  Jungwon ពិតមេនហើយបើគេនៅតែក្នុងភូមិបែបនេះមិចនឹងអាចរកបងប្រុសខ្លួនឃើញទៅ
    "អេ៎ យើងមិនសាកទៅរកនៅឯទីក្រុងទៅ " Jay

      ** និយាយមកដល់ត្រឹមនេះធ្វើនាយតូចគិតមកដល់៥ឆ្នាំមុនតែម្ដង

      ##៥ឆ្នាំមុន
    
     "អាយយ ចាប់ចេញឲឆ្ងាយពីពួកយើងទៅអាចង្រៃ" Jaeyunស្រែកដាក់ពួកគេយ៉ាងខ្លាំង ទាំងដៃរបស់ខ្លួនអោបប្អូនដែលកំពុងតែយំជាប់ទ្រូងយ៉ាងណែន នៅពេលដែរមនុស្សចម្លែកមួយក្រុមតាមចាប់ពួកគេ
     "ហាសហាសហា ចេញហេ៎អាក្មេងតូច អែងដឹងទេថាឈាមឯងមានតម្លៃប៉ុណ្ណា" បុរសចម្លែកបានស្រែកដាក់ពួគេ
    "ពួកអាថោកទាប ពួកអែងធ្វើបានតែអ្នកទន់ខ្សោយទេ ប្រយ័ត្នងាប់់ទៅចុះនរកវើយ " Jaeyun ថាម៉ាត់ៗឲពួកគេដោយបញ្ជេញចង្កូមយ៉ាងវែងហាក់មិនខ្លាចនឹងពួកគេសូម្បីបន្តិច
    "នែ៎ ប្រយ័ត្នសំដីអែងបន្តិចវើយអាក្មេងឈ្លើយ" បុរសចម្លែក
    "ហឹក បងប្រុសJungwonខ្លាចហឹក" Jungwon ញ័រដូចកូនសត្វធ្លាក់ទឹក ទាំងដៃរបស់ខ្លួនអោបបងគេជាប់យ៉ាងស្អិត
    "មិនអីទេណា បងនឹងការពារអែងជានិច្ច" Jaeyun នាយតូចព្យាយាមអង្អែលក្បាលលួងលោមប្អូនទោះបីជាស្ថិតក្នុងគ្រោះថ្នាក់ក៏ដោយ
     "ពួកឯងឆាប់ទៅចាប់វាទៅ" បុរសចម្លែក
     "អត់ទេចេញទៅ" Jaeyun
     "អេ៎ឆាប់ឈប់ភ្លាម" សំឡេងក្រឡ័រធំបានបន្លឺឡើងយ៉ាងអំណាចនៅ ចំពោះមុខពួកគេ គ្នាននរណាក្រៅពី Sunghoon Heeseung នឹងកូនចៅរបស់គេ
     "ហីយា៎ អែងចង់មកដណ្ដើមចំណីរបស់យើងមេនទេ"បុរសចម្លែក
     "ប្រាកដហើយ" Heeseung

     "ម្ដងនេះយើងមិនឲអែងជាដាច់ខាត ព្រោះលើកនេះជារបស់ពិសេសវើយ" បុរសចម្លែក
     "សាកមើលទៅ "Sunghoon ថាហើយនាយក៏ឲកូនចៅចូលមកចាត់ការពួកគេ ដោយមិនឲប្រលាក់ដៃនាយសូម្បីបន្តិច។ ឆ្លៀតពេលកំពុងប្រទាយប្រទប់គ្នា ក្មេងទាំងពីររបស់យើងក៏លួចរត់គេចតែជាសំណាងអាក្រក់ត្រូវបុរសម្នាក់ក្នុងចំណោមពួកគេក៏ចាប់ដៃ Jaeyunជាប់
      "អែងចាប់រត់ទៅJungwon" Jaeyun
      "ហឹកហឹកបងប្រុស អត់ទេ" Jungwon ក្រវីក្បាលញាប់ស្អេក ព្រោះមិនចង់បាត់បង់បងប្រុសគេទេ
      "សូមអង្វរឆាប់ទៅៗJungwon បងស្រឡាញ់អែង" Jaeyun ថារួចក៏រុញប្អូន យ៉ាងខ្លាំង Jungwon ពេលនេះគេគិតអីមិនចេញទេ ហើយគឺមានតែធ្វើតាមបងប្រុសគេបុ៉ណ្ណោះ។  គេរត់បណ្ដើរក្រលេកមកមើលបងគេបណ្ដើរដោយពួកនោះយកឈើមកវាយក្បាលបងគេដែលបណ្ដលឲហូរឈាមយ៉ាងខ្លាំង ដែលគេប្រុងនឹងរត់ទៅជួយដែរតែគេមិនអាចធ្វើបាន មានតែរត់ទាំងទឹកភ្នែកដាបថ្ពាល់ប៉ុណ្ណោះ។   (បញ្ជាក់) បានជាពួកគេចូលចិត្តចាប់Jaeyun & Jungwon ដោយសារពួកគេជាពពួកwolf ដែលឈាមរបស់ពួកគេជាឈាមពិសេស ដែលកាលណាពួកគេផឹកហើយធ្វើឲពួកវាមានថាមពលខ្លាំង។ ជាពិសេសរឹតតែមានប្រសឹទ្ធភាពគឺនៅពេលពួកគេផឹកពេលព្រះច័ន្ទក្រហម។

អន្ទាក់VampireWhere stories live. Discover now