Episode 10

84 4 0
                                    

##នៅក្នុងមន្ទីពេទ្យ

  "លោកឈរនៅខាងក្រៅសិនទៅ" លោកពេទ្យព្យាយាមឃាត់រាងក្រាស់ដែលគេបម្រុងនឹងសម្រុកចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់របស់នាយតូច។ Sunghoon ក៏ឈរស្ងៀមមិនហ៊ានរំខានដល់លោកគ្រូពេទ្យទេ ព្រោះតែគេហ៊ានតែប្រហែសយល់តែចិត្តខ្លួនឯងនោះច្បាស់ជានាំទុក្ខដល់នាយតូចមិនខានទេ។
   "បង..សុំទោស "Sunghoon គេពោលទាំងសម្លឹងទៅកាន់កាយតូចដែលដេកស្ដូកស្ដឹងតាមកញ្ចក់តូចមួយនៅជាប់ទ្វារទាំងទឹកមុខព្រួយបារម្ភ គេគ្មានជម្រើសទេ គេសុខចិត្តឃើញនាយតូចវេទនាកាយ តែគេមិនចង់ឃើញមនុស្សរបស់ខ្លួនស្លាប់ទេ។

  "បងjaeyun ហឹក..ហឹក"Jungwon រត់មកទាំងទឹកភ្នែក យ៉ាងលឿនសំដៅមកកាន់បន្ទប់jaeyun
  "អែងជាអ្នកណា?? "Sunghoon គេឆ្ងល់ជាខ្លាំងដែលសុខៗមានមនុស្សមកហៅនាយតូចថាបងដូច្នេះ ឬមួយក៏គេច្រលំបន្ទប់។
  "អាបិសាច អាចង្រៃ" Jungwon ក្រលេកឃើញsunghoonភ្លាមគេក៏ស្ទុះមកទាញក្រវ៉ាត់ករាងក្រាសនឹងយកដៃមកវាយគេយ៉ាងខ្លាំង ដែលធ្វើឲម្ចាស់កាយភ្ញាក់ផ្អើលជាខ្លាំង នេះសុខៗមកវាយគេបែបនេះ។
  "អេ៎បានហើយjungwon"jay ក៏ចូលមកឃាត់jungwon ព្រោះខ្លាចថាsunghoonនឹងធ្វើបាបគេ ព្រោះគេមិនងាយឲនរណាប៉ះពាល់គេផ្ដេសផ្ដាសនោះទេ។
  "ខ្ញុំមិនខ្វល់ ហឹក ខ្ញុំត្រូវតែសម្លាប់វា វាធ្វើបាបបងjaeyun" Jungwon និយាយបណ្ដើរវាយខ្វាច រាងក្រាស់បណ្ដើរ ស្ទើរតែមិត្តភក្តិពួកគេចាប់មិនជាប់ទៅហើយ
  "ជាប្អូនហេ៎!? "Sunghoon មកដល់ត្រឹមក៏នឹកឃើញថា នាយតូចធ្លាប់មានប្អូនម្នាក់ ហើយមើលទៅគេមុខស្រដៀងនាយតូចទៀតផងនោះ ប្រហែលជាគេប្អូនពិតមែនហើយ។
  "អឺ!! យ៉ាងមិចយើងប្អូនគាត់ ថ្ងៃនេះយើងមកខ្វេះខួរឯងហើយអាចង្រៃ" Jungwon ជេរគេតាមចិត្តខឹងរបស់ខ្លួននៅពេលដែលឃើញទង្វើរគេធ្វើដាក់បងខ្លួនបែបនេះ
 
  "អឺ..សុំទោសផងអ្នកណាជាសាច់ញាតិអ្នកជម្ងឺ??"លោកគ្រូពេទ្យ
  "គឺខ្ញុំ "Sunghoon & Jungwon ឆ្លើយព្រមគ្នាតែម្ដង
  "គឺថាអ្នកជម្ងឺបាត់បង់ឈាមច្រើនណាស់ ពួកយើងត្រូវការឈាមជាបន្ទាន់ ហើយក្នុងមន្ទីពេទ្យពួកយើងមិនមានឈាមប្រភេទដូចអ្នកជម្ងឺទេ"លោកគ្រូពេទ្យ
  "ខ្ញុំ ខ្ញុំជាប្អូនគាត់ខ្ញុំអាចបរិច្ចាកឈាមបាន"Jungwon
  "ពិតជាចង់មេនហេ៎!!? "លោកគ្រូពេទ្យ សួរបញ្ជាក់ព្រោះមើលទៅjungwon ដូចជាមានរាងកាយខ្សោយ ហើយមិនសូវមានសុខភាពល្អទៀតផង។
   "ត្រូវហើយ ចាំដល់កាលដល់កាលទៀត" jungwonខ្ជិលបូរបាច់ច្រើនណាស់ជិវិតបងគេសំខាន់ជាង
   "តែ.."  Sunghoon គេនៅតែមិនទុកចិត្ត
   "យ៉ាងមិចចង់ឃើញបងខ្ញុំស្លាប់ហេ៎"Jungwon ងៀកមកសម្លក់sunghoonរួចក៏ចូលទៅបន្ទប់សង្រ្គោះបន្ទាន់បាត់។

អន្ទាក់VampireWhere stories live. Discover now