Episode 12

75 5 0
                                    

    ក្រោយពីត្រឡប់មកផ្ទះវិញ កាយតូចអស់កម្លាំងជាខ្លាំងដែលបានមកជួបរឿងដែលនឹកស្មានមិនដល់មុននឹង។
    "អុ៎..បងមកវិញហើយមែនទេ?"Jungwon សួរទៅកាន់បងរបស់គេ
    "ហឹម.." Jaeyun ក្រហឹមដើមករ រួចក៏ចូលមកអោបនាយតូចជុងវ៉ុនដើម្បីគ្រាន់បានបំពេញអារម្មណ៍ឲ្យបានធូស្បើយខ្លះ។
    "បងហត់មែនទេ!?" Jungwon សួរព្រោះមើលទៅបងគេដូចជាមិនសូវមានអារម្មណ៍ល្អសោះ។
    "បងអត់អីទេ!! ហើយឯងញុាំបាយហើយនៅ??"Jaeyun
    "នៅទេខ្ញុំចាំបងនឹង!!" Jungwon ក៏តបទៅវិញទាំងញញឹមថ្ពាល់ខួច
    "បើចឹងញុាំជាគ្នាទៅ!!" Jaeyun ថាហើយពួកក៏នាំគ្នាសម្រាកញុាំបាយតែម្ដងទៅ។

______________________________________

     ###ស្អែកព្រឹកថ្ងៃថ្មី
     ថ្ងៃនេះនាយតូចបានរៀបចំកាយយ៉ាងស្អាតបាតដើម្បីមកធ្វើការងាររបស់គេ។
     "មោះបង!! ទុកឲ្យខ្ញុំជួយ" Jaeyun
     "អឺ..គឺថា..."ម្ចាស់ហាង
     "បងមានការអីមែនទេ!??" Jaeyun សួរ ព្រោះមើលទៅពួកគេហាក់ដូចជាមាននូវរឿងអ្វីចង់ប្រាប់
     "គឺថា មានបុរសម្នាក់ហាមមិនឲ្យឯងធ្វើការនៅទីនេះទៀតទេ!!!"ម្ចាស់ហាង
     "ថាមិច!!? "Jaeyun គ្រាន់តែឮហើយនាយតូចដឹងថាអ្នកណាបាត់ទៅហើយ
     "នេះសំបុត្រដែលគេផ្ញើរទុកឲ្យឯង"ម្ចាស់ហាង យកសំបុត្រនោះមកអានក៏ឃើញថារាងក្រាស់ចង់ជួបគេឥឡូវនេះ។
     "ហេតុផលអីខ្ញុំត្រូវធ្វើតាមគេនោះ!!" Jaeyun យកសំបុត្រនមកហែកជាកម្ទិចកម្ទីគ្មានសល់
     "ទៅៗណា៎ សុំអង្វរបើឯងមិនទៅទេនោះហាងយើងច្បាស់ជារលាយមិនខានទេ"ម្ចាស់ហាង អង្វករទៅកាន់នាយតូច បើគេមិនព្រមទៅពិតមែននោះគេច្បាស់ជារាងក្រាស់បំផ្លាញហាងខ្លួនជាមិនខានទេ។
     "តែ....."Jaeyun
     "ណា៎ៗ Jaeyunណា៎" ម្ចាស់ហាង
     "ហឹមក៏បានដែរ" Jaeyun ក៏យល់ព្រមតែម្ដងទៅ

     ក្រោយពីអានសំបុត្រតាមការណាត់ហើយjaeyunក៏បានមកដល់ភូមិគ្រិះរបស់រាងក្រាស់ រួចក៏ចូលមកក្នុងនោះដែលមើលទៅវាហាក់មិនប្ដូររូបរាងសោះនៅតែដូចដើមដូចការដែលគេធ្លាប់រស់នៅទីនេះអញ្ចឹង។
      "Jungeeឯណាចាហ្វាយលោក??"Jaeyun
      "អ៎ុ.. Jaeyunមកហើយហេ៎!! ចាហ្វាយគាត់ចាំនៅខាងលើ" Jungee ក៏ចង្អុរប្រាប់ទៅគេ
      "ហឹមម អរគុណហើយ" Jaeyun ក៏អរគុណទៅគេដោយស្នាមញញឹមស្ងួត
      "បាទមិនអីទេ"jungee

អន្ទាក់VampireWhere stories live. Discover now