Episode 18

65 6 0
                                    

  ក្រោយពីបានឃើញរូបភាពមុននោះមកធ្វើឲ្យរាងក្រាស់ប្រញាប់បកមកភូមិគ្រិះវិញយ៉ាងលឿន គ្មានខ្វល់ពីនរណាទាំងអស់ សំខាន់ពេលនេះកំហឹងរបស់គេកំពុងតែខឹងខ្លាំង។
  "អុ៎ អ្នកប្រុសមកវិញហើយហេ៎!?"អ៊ុំស្រី សួរទាំងភ្ញាក់ផ្អើលពេលឃើញរាងក្រាស់ស្រាប់តែលិចមកភ្លាមៗបែបនេះ ប៉ុន្តែគេគ្មានបានឆ្លើយតបមកវិញទេ ផ្ទុយទៅវិញគឺគេដើរសំដៅឡើងទៅបន្ទប់ទាំងទឹកមុខកំណាចទៅវិញ។
  "អ្នកប្រុសកើតអីនឹង??"អ៊ុំស្រី
  "បងមក...ព្រុស!!"Jaeyun មិនទាន់នឹងបានសួរស្រួលបួលផងត្រូវរាងក្រាស់់រុញគេឲ្យដួលទៅលើឥដ្ឋយ៉ាងខ្លាំង។
  "នេះមែនទេ!? ដែលជាមូលហេតុដែលមិនចង់ទៅជាមួយខ្ញុំនោះ"Sunghoon ស្រែកដាក់គេខ្លាំងៗរួចក៏បោះសន្លឹករូបភាពជាច្រើនមកលើនាយតូច គេរើសយករូបនោះមកមើលមួយៗទាំងហួសចិត្ត
  "មិចក៏..."Jaeyun
  "មិចក៏ខ្ញុំដឹង ថាអូនទៅអោបថើបគ្នាជាមួយអាkavinមែនទេ!! យ៉ាងមិចភ្ញាក់ផ្អើលហេ៎!!"Sunghoon ពោលដាក់គេខ្លាំងៗរួចក៏អោនមកច្របាច់ថ្ពាល់គេ
  "អូយយ!! អូនឈឺណា៎"Jaeyun ពោលទាំងយកដៃមកខ្ទប់ថ្ពាល់
  "បើឈឺមិច ក៏ក្បត់យើងហាស!! ប្រាវ"Sunghoon ស្រែកដាក់គេយ៉ាងខ្លាំងព្រមទាំងបោកប្រាស់របស់របរក្នុងផ្ទះខ្ទិចគ្មានសល់ វាជាទម្លាប់់គេទៅហើយដែលខឹងនរណាម្នាក់ហើយបោករបស់របរដែលនៅជុំវិញខ្លួនបែបនេះ
  "ហើយទៅទាក់ទងវាតាំងពេលណាហា៎!! មិចក៏យើងមិនដឹង ឆាប់ប្រាប់ភ្លាមមកទាន់យើងមិនទាន់ចិត្តក្ដៅជាងនេះ "Sunghoon
  "ហឹកៗ.. ខ្ញុំមិនដឹងអីទេ ហឹក..ហើយក៏មិនដែលក្បត់បងដែរ" Jaeyun ពោលទាំងទឹកភ្នែកពេញថ្ពាល់ កុំថាឡើយក្បត់គេនោះតែគិតក៏គេមិនធ្លាប់ផង
  "ហឺស..ផស្តុតាងនៅនឹងមុខបែបនេះហើយនៅមាត់រឹងទៀត" Sunghoon ពេលនេះកំហឹងកើនឡើងពេញខ្លួនហើយ
  "មិចក៏មិនជឿអូន ហេតុអីជឿលើអ្នកដទៃចឹង ហឹក.."Jaeyun គេមិននឹកស្មានថារាងក្រាស់ក្លាយជាមនុស្សបែបនេះសោះ ពួកគេស្រឡាញ់នឹងគ្នាដឹងពីចិត្តគ្នាច្បាស់ហើយមិចគ្រាន់តែរូបមិនដឹងពីប្រភពច្បាស់លាស់ផង គេបែរជាជឿឡើងស្រុងទៅវិញ
  "អ្នកណាទៅជឿមនុស្សក្បត់ដូចជាអូននោះ sim Jaeyun"Sunghoon ស្រែកដាក់គេទាំងតឹងសសៃកស្ទើរអស់សំឡេងទៅហើយគេប្រឹងទប់ទឹកភ្នែកទាំងក្នុងទ្រូងនេះវាស្ទើរប្រេះទៅហើយ វាពិបាកទទួលយកណាស់ការដែលឃើញមនុស្សដែលខ្លួនស្រឡាញ់ខ្លាំងបំផុតបែរជាមកលួចទៅអោបថើបគ្នានៅពេលគេមិននៅបែបនេះទៅវិញ
  "ហឹក..អូនពិតជាមិនដឹងអីពិតមែនហឹក.."Jaeyun គេខំងើបឈរមកតោងដៃរាងក្រាស់ខំប្រាប់ទៅគេថាវាមិនពិតនោះទេ
  "មិនព្រមសារភាពទៀតហេ៎!!" Sunghoon រាងក្រាស់ក៏ចាប់ផ្ដើមដោះខ្សែក្រវា៉ត់ខ្លួនឯងយឺតៗ ដែលធ្វើឲ្យនាយតូចភ័យជាខ្លាំង
  "បង..បង.." Jaeyun ភ្ញាក់ផ្អើលណាស់នៅពេលរាងក្រាស់កាន់ខ្សែក្រវា៉ត់របស់គេ ដើរមកជិតខ្លួននោះ
  "សារភាពឬមិនសារភាពហា៎!! ឆ្វាច់!!"Jaeyun ត្រូវរាងក្រាស់វាត់ខ្សែក្រវ៉ាត់របស់គេមកលើស្បែកខ្លួននាយតូចមួយទម្ហឹងលាន់លើពេញបន្ទប់
ឆ្វាច់!!ឆ្វាច់!! សំឡេងខ្សែក្រវាត់វាត់វាយមកលើនាយតូចជាច្រើនដង
  "ហឹកៗ!!អូនឈឺកុំវាយទៀតអីណា៎''jaeyun ពេលនេះគេញ័រសាច់អស់ហើយ ស្នាមក្រហមបូករួមនឹងឈាមជាច្រើនប្រលាក់ពាសពេញរាងកាយដោយស្នាដៃរាងក្រាស់នេះហើយ
  "ឆ្វាច់ៗ!! ឈឺហេ៎!! នេះហើយលទ្ធផលដែលអូនក្បត់បង"Sunghoon ពោលឡើងដោយភ្នែកក្រហមផ្អើសទាំងញញឹម ពេលនេះគេហាក់ជាសប្បាយនឹងវាយនាយតូចបែបនេះទៅវិញ
  "ហឹក!! សុំអង្វរ..អូន..អូន..ទ្រាំលែងបានហើយ..ហឹក"Jaeyun អង្វរគេទាំងលើកដៃមកសំពះគេយ៉ាងគួរឲ្យអាណិត ពេលនេះគេប្រៀបដូចជាលើកមុនចឹង វាជាលើកទី២ហើយដែលរាងក្រាស់ធ្វើបាបខ្លួនបែបនេះ។
  "មិនទាន់គ្រប់គ្រាន់ទេសម្រាប់មនុស្សដែលក្បត់យើងនោះ" Sunghoon ថាហើយគេក៏ចាប់អូសនាយតូចទាំងរបួសសប់សាច់ពេញខ្លួនចុះមកក្រោម
  "អ្នកប្រុសធ្វើអីនឹង!?"អ៊ុំស្រី ក្រោយពីឃើញនៅរូបភាពដែលនាយតូចពោរពេញទៅដោយឈាមបែបនេះគាត់ពិតជាភ័យជាខ្លាំង នេះមានរឿងអីនឹង
  "អ៊ុំកុំមកចេះ!!"Sunghoon ក៏ស្រែកដាក់គាត់វិញ ទាំងកំហឹង
បន្ទាប់មកគេអូសនាយតូចមកចំកណ្ដាលភូមិគ្រិះរបស់ខ្លួន
  "អាjungeeនេះឆាប់យកទៅ វាយគេជំនួសយើងទៅ!!"Sunghoon ក៏ហុចខ្សែក្រវា៉ត់ដែលវាយនាយតូចមុននឹងឲ្យទៅជំនិតរបស់ខ្លួនរួចគេក៏មកអង្គុយនៅលើសាឡុងធ្វើមិនដឹង
  "អ្នក..អ្នកប្រុស??''jungee គាំងជាខ្លាំងនេះគេមិចនឹងអាចមកវាយកាយតូចដែលដេកនៅឥដ្ឋពោរពេញទៅដោយឈាមបែបនេះទៅ
  "យើងប្រាប់ថាឲ្យវាយទៅ!!"Sunghoon ក៏បញ្ចេញ សំឡេងត្រជាក់របស់ខ្លួនឡើងមក
  "ខ្ញុំសូមទោសអ្នកប្រុស ខ្ញុំធ្វើវាមិនបានទេ"Jungee គេក៏ហុចខ្សែរក្រវា៉ត់នោះមកឲ្យរាងក្រាស់វិញទាំងអោនលំទោន
  "កុំភ្លេចណាថាជីវិតមែ៉ឪឯងស្ថិតលើយើង!!" Sunghoon គម្រាមគេបែបធ្វើឲ្យគេគ្មានជម្រើសទេ
  "សូមទោសណា៎jaeyun"jungee
នាយតូចក៏ងក់ក្បាលតបទៅគេវិញទាំងញញឹម ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏នាយតូចនៅតែមិនប្រកាន់ខឹងនឹងនរណាម្នាក់ដោយគ្មានមូលហេតុឡើយ
ឆ្វាច់!! ឆ្វាច់
  "អត់ទេ!!ហឹក.. Jaeyunកំពុងតែមិនស្រួលខ្លួនណា៎មិចអ្នកប្រុសវាយគេចឹង??"អ៊ុំស្រី ស្រែកប្រាប់រាងក្រាស់ ព្រោះថាគាត់ពិបាកមើលណាស់នៅពេលឃើញនាយតូចត្រូវគេធ្វើបែបនេះ
  "បន្តទៅ!!"Sunghoon នៅតែមិនខ្វល់នឹងអ្វីទាំងអស់ គេដែលទៅស្ដាប់សម្ដីអ្នកណាពីកាល
ឆ្វាច់!! ឆ្វាច់!!..
  "សឺត!! ឈឺណាស់"Jaeyun សម្លេងខ្សាវៗរបស់គេពោលទាំងឈឺពេញកាយ ប៉ុន្តែគេបែរជាយកដៃមកខ្ទប់នឹងបេះដូងរបស់ខ្លួន ឯងទៅវិញថាពេលនេះ ម្ចាស់វាឈឺណាស់ ឈឺទាំងកាយឈឺទាំងចិត្ត មិចក៏គេចេះតែមកត្រូវគេធ្វើដាក់បែបនេះរហូតចឹង គេក៏ចង់រស់នៅឲ្យដូចអ្នកដទៃដែរ ហើយគ្រាន់តែចង់នៅជាមួយមនុស្សដែលខ្លួនស្រឡាញ់នោះគេពិបាកម្លេះ
  "អ្នកប្រុសបានហើយ..ហឹក..មើលចុះគេសន្លប់ហើយ"អ៊ុំស្រី
  "បានប៉ុណ្ណឹងបានហើយ រួចយកគេទៅឲ្យលោកតាសម្លាប់ទៅ!!"Sunghoon ថារួចគេក៏ដើរចេញទៅលើបន្ទប់បាត់ទុកឲ្យកាយតូចដេកបាត់មាត់ឆឹង
  "Jaeyunរបស់អ៊ុំហឹក.."អ៊ុំស្រី ចូលមកលើកអោបនាយតូចដែលប្រឡាក់ទៅដោយឈាមពេញកាយ គេជាមនុស្សស្លូតបូតណាស់ មិចចេះតែធ្វើបាបគេចឹង។ បន្ទាប់មកjungeeក៏លើកបីកាយទន់ល្អោកមួយនេះចេញទៅទាំងញ័រដៃ គេមិននឹកស្មានថាចាហ្វាយប្រុសរបស់គេធ្វើដល់ថ្នាក់នេះសោះ មិចមិនសួររកហេតុផលឲ្យច្បាស់លាស់សិនចាំសម្រេចចិត្តតាមក្រោយ។
  "ហឹក..ហឹក"Sunghoon ក្រោយពីមកដល់ក្នុងបន្ទប់វិញគេក៏ទម្លាក់ខ្លួនខ្ទប់មុខយំយកៗយ៉ាងស្ងាត់ស្ងៀម គេឆ្ងល់ណាស់មិចក៏នាយតូចធ្វើបែបនេះដាក់គេចឹង គេមិនមែនជាមនុស្សរឹងមាំគ្រប់ពេលទេគេក៏ចេះឈឺចាប់ដែរ គេគ្រាន់តែចង់បានមនុស្សម្នាក់ដែលស្មោះត្រង់ នឹងច្បាស់លាស់ជាមួយគេប៉ុណ្ណោះចាំបាច់អីបោកប្រាស់បេះដូងគេទៅវិញ។
  "ហឹក..បងស្រឡាញ់អូនណាស់ មិចក៏អូនធ្វើបែបនេះដាក់បងចឹង ឲ្យបងទៅជឿទុកចិត្តអ្នកណាបានទៀតហា៎ ហឹក.. "Sunghoon
ទឹកភ្នែកកំលោះvampireម្នាក់នេះហូរមកដូចបាក់ទំនប់ចឹងគេគិតអីមិនចេញទេដឹងត្រឹមថាពេលនេះគេឈឺណាស់។ រួចក៏លើកដៃដែលពោរពេញទៅដោយឈាមនាយតូចមិញនឹងលើកមកមើលទាំងញ័រ ហើយក៏ដាក់ផ្អឹបវាជាប់ទ្រូងដោយស្រមៃថានាយតូចកំពុងតែអោបខ្លួននៅពេលនេះ។
______________________________________
Thanks for reading 💖
សូមទោសផងបើមានអក្ខរាវិរុទ្ធណា៎ខុស្សឆ្គង🙏💖

អន្ទាក់VampireWhere stories live. Discover now