Episode 19

74 5 0
                                    

  ងាកមកនាយតូចដែលសន្លប់់ស្ដូកស្ដឹងឯនេះវិញ ក្រោយមកដល់វិមានរបស់លោកតារបស់រាងក្រាស់ហើយ គាត់ក៏បញ្ជាឲ្យកូនចៅរបស់គាត់ដាក់គេនៅក្នុងបន្ទប់ងងឹតដែលគាត់ធ្លាប់ចាប់ខ្លួនគេយកមកនោះ។
  "យ៉ាងមិចហើយ!?"លោកតា ដើរមកជិតនាយតូច រួចគាត់ក៏សួរឡើង
  "ខ្ញុំ..ខ្ញុំ..ឈឺ ហឹកៗ.."Jaeyun ប្រឹងងើបទាំងគ្មានកម្លាំង រួចខំថយទៅក្រោយព្រោះខ្លាចគាត់ធ្វើបាបទៀត
  "ឯងដឹងអត់?ថាsunghoonយកឯងមកទីនេះធ្វើអី?"លោកតា
  "ហឹកៗ.." Jaeyun ក្រវីក្បាលទាំងទឹកភ្នែករហាម ព្រោះគេមិនដឹងមែន
  "ហាសហា គឺគេយកឯងមកឲ្យយើងសម្លាប់នោះអី"លោកតា ពោលទាំងដើរមកជិតគេបន្តិចម្ដងៗ ធ្វើឲ្យគេភ័យជាខ្លាំង
  "ហឹក..មិនពិតទេ"Jaeyun ស្ទើរតែមិនជឿ ត្រឹមតែមួយប្រព្រិចភ្នែកសោះទំនាក់ទំនងរបស់គេធ្លាក់ដល់ចំណុចមួយនេះ នេះគេស្ដាប់់ច្រលំមែនទេ ហើយមិចក៏គេធ្វើដាក់ខ្លួនបែបនេះត្រឹមតែរូបថតក្លែងក្លាយនោះចឹង?
  "ពិតមិនពិតស្រេចតែឯងទៅ នេះថ្នាំទុកលាបទៅ!!"លោកតា ក៏បោះថ្នាំឲ្យទៅគេ តាមពិតគាត់ក៏មិនអាក្រក់ណាស់ណាដែរ
  "ហ៊ឺយ.. យើងមិនដឹងគួរសម្លាប់ឯងឥឡូវនេះឬអត់ទេចាំមើលសិន"លោកតា ក្រោកឡើងមកព្រមទាំងដកដង្ហើមធំថាតើគួរទុកគេឬក៏អត់? ព្រោះខ្លាចតែចៅគាត់គេចិត្តក្ដៅបានតែមួយភ្លែត។ បន្ទាប់មកគាត់ក៏ដើរចេញទៅបាត់បន្សល់នៅកាយតូចដែលកំពុងឈឺចាប់ក្នុងបន្ទប់ដ៏ស្ងាត់ច្រងំគ្មានពន្លឺនេះ។
  "បើស្លាប់ក៏ល្អដែរ"Jaeyun ផ្ដេកក្បាលខ្លួននឹងជញ្ជាំងទាំងអស់សង្ឃឹម បើគេស្លាប់មែនគេក៏មិនត្រូវមកជួបនឹងរឿងទាំងនេះទៀតទេត្រូវអត់? តែថាចុះប្អូនរបស់គេនោះ ពិតមែនហើយគេមានjayថែរក្សាហើយប្រហែលជាមិនអីទេ!! ណាមួយគេមានក្ដីសុខហើយដែលបានជ្រើសរើសមនុស្សត្រូវនោះ ខុសពីគេឆ្ងាយណាស់។
  "អូនមិនដែលក្បត់បងឡើយ មិចក៏បងមិនជឿអូនចឹង..ហឹកៗ.."Jaeyun យកដៃមកខ្ទប់ទ្រូងទាំងឈឺវាខ្លាំងណាស់ នេះប្រហែលគេយំច្រើនពេកហើយ មួយសន្ទុះក្រោយមកឈាមក៏ហូរច្រាលមកចេញពីច្រមុះគេម្ដងទៀត គេគ្មានអារម្មណ៍នឹងជូតវាទេ ពេលនេះគេអស់កម្លាំង គេចង់សម្រាកបើអាចគេមិនចង់ក្រោកមកទេ។

###ព្រឹកស្អែកថ្ងៃថ្មី

  ឈូ!! សំឡេងទឹកមួយធុងត្រូវបានជះមកលើនាយតូច
  ខិ..ខិ..នាយតូចក្អកឆ្លក់ទឹកយ៉ាងខ្លាំង បូករួមនឹងឈឺផ្សារដល់របួសពេញខ្លួនទៀតនោះគេក៏ងើបមុខឡើងទាំងធីងធោង តែអ្វីដែលគេភ្ញាក់ផ្អើលនោះបុរសដែលជះទឹកនោះ នឹងគឺជាមនុស្សដែលគេស្រឡាញ់បំផុតទៅវិញ
  "បង..."Jaeyun រឹតតែភ្ញាក់ផ្អើលទៀតនោះគឺឃើញyieunឈរអោបដៃមកជាមួយគេទៀតផង
  "យ៉ាងមិចមិនទាន់ស្លាប់ទេមែនទេ!!?"Sunghoon ដើរមកជិតគេរួចចាប់ចង្កានាយតូចភ្ងើយឡើង
  "ចង់ឃើញអូនស្លាប់ណាស់មែនទេ!!? មិនអីទេអូនមិននៅឲ្យទើសមុខបងទេ"Jaeyun សំណួរដ៏ចាក់ដោតនេះធ្វើឲ្យអារម្មណ៍បុរសដែលនៅចំពោះមុខគេនេះវិលវល់អស់ហើយ។
  "ត្រូវ..ត្រូវហើយ "Sunghoon ចម្លើយមិនសមនឹងចិត្តរបស់គេធ្វើឲ្យនាយតូចស្ដាប់វាទាំងអស់ចិត្ត ត្រូវហើយលោកតាគាត់និយាយវាជាការពិត។
  "មិនអីទេអូនយល់ អូនមិនខឹងនឹងបងទេ តែអូនសង្ឃឹមថាបងនឹងរកមនុស្សណាម្នាក់ដែលមើលថែបង នឹងស្រឡាញ់បងជាងអូន យល់ចិត្តបងជាងអូនណា៎ ទោះការរស់នៅជាមួយបងកន្លងមកនេះវាមានក្ដីសុខពេលខ្លីក៏ដោយ ក៏អូនពេញចិត្តដែល''jaeyun ពោលទាំងទឹកមុខញញឹម ពាក្យពេចន៍ជាច្រើនដែលគេរៀបរាប់ប្រាប់មករាងក្រាស់ទាំងប៉ុន្មាននេះវាពិតជាមានន័យណាស់សម្រាប់គេ ទោះបីជាពេលនេះរាងក្រាស់ត្រូវភាពគ្មានការពិចារណាបាំងមុខយ៉ាងណាក៏ដោយ ។
  "មិនបាច់ ភ័យទេយើងគ្មានថ្ងៃយកមនុស្សដូចអ្នកមកក្បែរខ្លួនទៀតឡើយ"Sunghoon
ក្រោយពីត្រូវគេពោលពាក្យទាំងប៉ុន្មានមា៉ត់នេះហើយគេក៏ដើរដឹកដៃyieunចេញទៅវិញ ព្រោះថាបើឈរស្ដាប់នឹងឈរសម្លឹងទៅនាយតូចបែបនេះទៀតនោះគេធ្វើមិនបានឡើង។
  "ថែខ្លួនផងណា៎ ហឹក.."Jaeyun ពាក្យចុងក្រោយរបស់នាយតូចធ្វើឲ្យខ្លួនគេទប់ទឹកភ្នែកមិនជាប់ទៀតឡើយ នាយតូចយំផ្ទប់មុខខ្លួនឯងទាំងឈឺពឺតពេញទ្រូង ស្គាល់ហើយពាក្យថាស្នេហា ស្គាល់ហើយការដែលលះបង់ទាំងកាយទាំងចិត្តចំពោះមនុស្សដែលខ្លួនស្រឡាញ់នោះ ក៏ព្រោះតែចង់រស់នៅជាមួយគេក្នុងក្ដីស្រឡាញ់ដ៏សាមញ្ញមួយប៉ុណ្ណោះ តែប្រហែលវាមិនអាចទៅរួចទេ។

អន្ទាក់VampireWhere stories live. Discover now