Episode 14

77 5 0
                                    

    "មានរឿងអី!!?"លោកតា ស្រាប់តែដើរចេញមកព្រោះឮសំឡេងឡូឡារបស់ចៅគាត់
    "ហេតុអ្វីធ្វើបែបនេះ!!? "Sunghoon គេមិនខ្វល់នឹងសំណួរលោកតាទេ សំខាន់ពេលគេកំពុងតែខឹង
    ''ធ្វើអី!!?"លោកតា ធ្វើជាមិនដឹងរឿង
    "ធ្វើអីហេ៎!!! ផាំងៗ!!"Sunghoon ក៏ទាញកាំភ្លើងមករាលបាញ់អ្នកបម្រើក្នុងផ្ទះធ្វើឲ្យពួកគេរាលរត់ជាន់គ្នាពេញនឹង
    "Park Sunghoon ឈប់ភ្លាម!!"លោកតា ក៏ស្រែកដាក់គេយ៉ាងតឹងសសៃក៏
    "ឯណាJaeyun!?"Sunghoon ស្រែកដាក់គាត់វិញទាំងអស់សំឡេង នៅពេលនេះនៅក្នុងវិមានមានភាពរញេរញៃជាខ្លាំង ដែលជាជម្លោះតានិងចៅ
   "យើងសម្លាប់គេចោលហើយ!!''លោកតា ក៏ស្រែកតបទៅគេវិញ ទាំងម្នាក់ៗពោលពេញទៅដោយកំហឹងរៀងៗខ្លួន។
    "បង..បង.. Jaeyunគេនៅឯណា??"Sunghoon ក៏ងាកមកសួរheeseung វិញទាំងញ័រមាត់ បើគេនៅតែឈរសួរតាគេនោះគាត់នឹងមិនប្រាប់គេនោះទេ។
   "អឺ..អឺ.."Heeseung ក៏ចង់ប្រាប់គេដែរតែគេមិនអាចធ្វើបាន
   "បើឯងហ៊ានប្រាប់!! ឯងកុំហៅយើងថាតាទៀត"លោកតា គម្រាមគេដោយសម្លេងត្រជាក់
   "មិចក៏អ្នកចូលចិត្ត យកមនុស្សដែលខ្ញុំស្រឡាញ់ចេញពីខ្ញុំបែបនេះរហូតចឹង មិនថាប៉ាម៉ាក់ខ្ញុំនោះទេអ្នកតែងតែបំបែកបំបាក់ពួកគាត់រហូត ហឹក"Sunghoon គេរៀបរាប់ទាំងប្រឹងទប់ទឹកភ្នែកតែវាទប់មិនជាប់ គេមិនដែលបានភាពកក់ក្ដៅពីគ្រួសារឡើយតាំងពីតូចមកម្លេះដូច្នេះហើយបានជាគេយល់អារម្មណ៍នាយតូចនោះ ថាការដែលគ្មានឪពុកម្ដាយមើលថែដូចគេនោះគឺវាឯកាណាស់
    "ត្រូវហើយមកពីពួកគេប្រឆាំងនឹងយើង ដូចជាឯងពេលនេះចឹង!!"លោកតា
    "ហើយអ្នកក៏ធ្លាប់ត្រូវបាត់បង់មនុស្សស្រីម្នាក់ដែរ មិចក៏អ្នកមិនយល់អារម្មណ៍ការដែលបាត់បង់មនុស្សខ្លួនស្រឡាញ់ចឹង"Sunghoon លើកយករឿងចាស់ៗដែលកន្លងហួសទៅមករៀបរាប់ខ្ទិចគ្មានសល់ ដែលធ្វើឲ្យលោកតារបស់គេឈរធ្មឹងគ្មានពាក្យអីតបនិងគេទៀត នៅពេលគេរំលឹកគាត់ត្រឹមពាក្យមនុស្សស្រីម្នាក់ដែលគាត់ធ្លាប់បាត់បង់នោះ។
     "យើងមិនខ្វល់សំខាន់ពេលនេះយើងជាតាឯង ឯងត្រូវតែស្ដាប់តាមយើង"លោកតា
     "ជាតាហេ៎!! បើអ្នកជាតាខ្ញុំអ្នកមិនមែនធ្វើបែបនេះដាក់ខ្ញុំទេ!! អ្នកមិនដែលចាត់ទុកជាចៅទេ!!"Sunghoon នៅតែស្រែកដាក់គាត់ខ្លាំងៗ គេទ្រាំតាមសម្ដីលោកតាគេមកជាយូរហើយតែលើកនេះគេមិនស្ដាប់់តាមគាត់ទៀតឡើយ។
       "បានហើយ!!"Heeseung ឃើញទើសភ្នែកពេកគេក៏ចូលមកឃាត់រាងក្រាស់បើទុកយូជាងនេះទៀតផ្ទុះវិមាននេះឡូវហើយ
        "អ្នកជាមនុស្សអាក្រក់ អ្នកជាអ្នកសម្លាប់លោកយាយ អ្នកជាមនុស្សអាត្មានិយម"Sunghoon នៅតែស្រែកដាក់គាត់គ្មានខ្វល់សម្ដីheeseungទេ ដែលធ្វើឲ្យលោកតាស្ងាត់ភ្លាមៗពេលឮគេពោលត្រឹមប្រយោគចុងក្រោយនេះ។
        "ឯងស្រឡាញ់គេខ្លាំងណាស់មែនទេនេះយកទៅ??"លោកតា ក៏ព្រមចុះចាញ់គេ ដោយគាត់ក៏បោះសោរបន្ទប់មួយទៅឲ្យគេ Sunghoonក៏កញ្ឆក់សោរនោះយ៉ាងលឿនដើរចេញពីគាត់
         "ពិតណាស់ យើងនេះអាក្រក់ខ្លាំងណាស់"លោកតា ក៏ពោលទាំងសើចនឹងខ្លួនឯងតិចៗ
         "លោកតា មិនមែនចឹងទេ"Heeseung គឺនៅតែព្យាយាមលោងលោមគាត់ទោះបីជាស្ថិតនៅស្ថានភាពបែបនេះក៏ដោយ
       
        ក្រោយពីបានសោរហើយរាងក្រាស់ក៏យកមកចាក់បន្ទប់ឃុំឃាំងនាយតូចយ៉ាងលឿន។        
      "ផាំងៗ ប្រាវ" រាងក្រាស់ខ្ជិលសុាំញុាំច្រើនគេក៏ធាក់ទ្វារទម្លោះចូលតែម្ដងទៅ ដោយឃើញកាយតូចដេកសម្លប់ទាំងញ័រទទ្រើតសើមជោគពេញខ្លួនដោយសារត្រូវគេជះទឹកត្រជាក់មកលើខ្លួន បន្ទាប់មករាងក្រាស់ក៏ប្រញាប់ដោះអាវធំរបស់ខ្លួន រុំដណ្ដប់ឲ្យគេដើម្បីបំពេញកម្ដៅខ្លះ រួចក៏អៀវគេចេញមកក្រៅដើម្បីត្រឡប់ទៅវិញ

អន្ទាក់VampireWhere stories live. Discover now