Episode 24

49 6 0
                                    

   នៅឯក្នុងភូមិពេលនេះសុខៗក៏ស្រាប់តែមានភាពច្រលាចល់ពេញនឹង ដែលអ្នកនៅក្នុងភូមិរត់ព្រោងព្រៀតហាក់មានរឿងអ្វីកើតឡើងនឹង។
   "មានរឿងអីហា៌!??"លោកយាយ ដែលជាអ្នកគ្រប់គ្រងនៅក្នុងភូមិសួរទៅកាន់លោកអ៊ុំម្នាក់ដែលកំពុងតែរត់ឆ្លេឆ្លា
   "លោកយាយពេលនេះមានរឿងធំហើយ!!"លោកអ៊ុំ
   "មានរឿងអី!?"លោកយាយ សួរឡើងទាំងបារម្ភ
   "គឺ..គឺ..ថាពពួកvampire កំពុងតែអុកឡុកពួកយើងហើយ!!" លោកអ៊ុំពោលប្រាប់ទាំងភ័យ
   "ពិតមែនហេ៎!!?" លោកតាសួរបញ្ជាក់ ក៏ព្រោះតែពួកគេបានរកឃើញកន្លែងពួកគាត់រស់នៅទៀតហើយមែនទេ?
   "បាទពិតមែនហើយ!!"លោកអ៊ុំ
   "ព្រះអើយគិតយ៉ាងមិចទៅ!?" លោកយាយមានពិតជាបារម្ភខ្លាំងណាស់លើកនេះប្រហែលជាអម្បូររបស់គាត់ត្រូវអស់រលីងត្រឹមជំនាន់នេះហើយមើលទៅ

   "មានរឿងហើយjaeyun!!"Junwhan រត់មកប្រាប់អ្នកដែលកំពុងតែអានសៀវភៅម្នាក់ឯងនៅឯក្នុងបន្ទប់របស់គេ
   "មានរឿងអី!?"Jaeyun
   "ក្នុងភូមិរបស់ពួកយើងឮថាត្រូវពពួកvampireមកវាយប្រហារហើយ!!"Junwhan
   "ហាស៎!! មិចចឹង!?"Jaeyun ងើបសួរទៅកាន់គេដោយទឹកមុខភ័យព្រួយបារម្ភចំពោះអ្នកនៅក្នុងភូមិ
   "បងមិនដឹងទេ!! តែពេលនេះឯងឆាប់មកនេះមក!!"Junwhan ក៏ទាញដៃនាយតូចដើម្បីបម្រុងរត់គិចចេញទៅ
   "បងចង់នាំខ្ញុំទៅណា៎!!?"Jaeyun អាក់ដំណើររបស់ខ្លួននៅពេលត្រូវគេទាញដៃ
   "ឆាប់រត់ទៅមិនចឹងអែងស្លាប់មិនខានទេ!!"Junwhan
   "ចុះអ្នកនៅក្នុងភូមិ!! ខ្ញុំទៅចោលពួកគេមិនបានទេ!!"Jaeyun ហាក់អន់ចិត្តនឹងjunwhanជាខ្លាំង ទោះបីដឹងថាគេចង់ឲ្យខ្លួនរត់គេចដើម្បីសុវត្ថិភាពក៏ដោយ ក៏គេមិនគួរទៅចោលអ្នកផ្សេងទៀតដើម្បីរួចខ្លួន ខ្លួនឯងដែរ។
   "តែឯងអាចនឹងមានគ្រោះថ្នាក់ណា៎!!"Junwhan
   "ខ្ញុំសុខចិត្តស្លាប់ជាមួយពួកគេ ក៏មិនព្រមធ្វើជាមនុស្សអាត្មានិយមដែរ"Jaeyun ថារួចគេក៏ដើរចេញមកក្រៅ ដោយក្លាហានពេលនេះគេមិនខ្លាចស្លាប់ទៀតទេ។
   "ចាំបងផង!!"Junwhan រៀងមានអារម្មណ៍ថារអៀសខ្លួនដែរគេក៏រត់ទៅតាមនាយតូចវិញ គេមិនគួរចោលអ្នកភូមិដ៏កំសត់របស់គេសោះ។

###ក្នុងភូមិ

   "ពួកឯងឆាប់ទៅស្ទាក់ផ្លូវពួកវាទៅ!!"លោកតារបស់sunghoonក៏បញ្ជាកូនចៅរបស់គាត់ដើម្បីបិទផ្លូវកំុឲ្យអម្បូរចចកទាំងនោះរត់គេចរួច
   "បាទ!! តោះពួកយើង!!"ពួកគេក៏គ្នាចូលស្ទាក់ផ្លូវទៅចាប់ទាំងក្មេងទាំងចាស់មកវាយផងធ្វើបាបយ៉ាងរណ្ដំ។
   "លែងយើង!! អាពួកតិរច្ឆាន!!"
   "ដោះលែងកូនខ្ញុំទៅ ហឹកៗ!!"
   "នៅឲ្យស្ងៀម!!"
   "ម៉ាក់ជួយកូនផង!!"
   សំឡេងស្រែកឲ្យជួយលាន់ឮពេញភូមិតូចមួយនេះយ៉ាងរណ្ដំ ម្នាក់ៗត្រូវបានគេចាប់ ឯអ្នកខ្លះក៏ត្រូវគេសម្លាប់ក៏ព្រោះតែដើម្បីតទល់នឹងពពួក vampireទាំងនោះ។
   "ឯងមិនទៅចាប់ពួកគេខ្លះទេហេ៎!!"លោកតា ងាកមកសួរទៅកាន់ចៅរបស់គាត់ដែលឈរនៅស្ដាំដៃគាត់នេះ
   "ឲ្យពួកវាធ្វើទៅ ខ្ញុំខ្ចិល!!"Sunghoon
   ចម្លើយដ៏គម្រោះគម្រោយរបស់គេឆ្លើយទាំងទឹកមុខដ៏សោះកក្រោះរបស់ខ្លួន។

អន្ទាក់VampireWhere stories live. Discover now