Episode 25

52 7 0
                                    

   បន្ទាប់ពីសភាពការនៅក្នុងភូមិបានស្ងប់សុខហើយ មនុស្សទាំងអស់គ្នារួមទាំងនាយតូចរបស់យើងផងដែរនោះ ពួកគេក៏នាំគ្នារៀបចំនឹងជួសជុលនូវរបស់របរដែលបែកបាក់ឡើងមកវិញ។
   "លោកយាយថ្ងៃនេះធ្វើបានល្អណាស់ដឹងទេ!! ដែលអាចបង្អែរចិត្តពួកគេទាំងនោះឲ្យមកឈប់រំខានពួកយើងម្ដងទៀតបាន"Jaeyun ពោលសរសើរទៅលោកយាយដែលកំពុងតែស្ដារនូវស្ថានភាពដើមរបស់ភូមិមកវិញ។
   "យាយចេះតែនិយាយទៅ!! តែមិននឹកស្មានថាគេនឹងស្ដាប់សំដីយាយនោះទេ"លោកយាយ
   "ហើយចុះលោកយាយនឹងគាត់ត្រូវជាអ្វីនឹងគ្នា!?"Junhwan
   និយាយមកដល់ត្រឹមនេះភ្លាមលោកយាយក៏ទម្លាក់ទឹកមុខចុះមកទាំងក្រៀមក្រំ
   " មិនអីទេ!! បើសិនជាលោកយាយមិនចង់ប្រាប់ក៏មិនអីដែរ ហិៗ.."Jaeyun ដោយឃើញគាត់មានទឹកមុខមិនល្អបែបនេះ គេក៏មិនចង់ដឹងអីច្រើនដែរ
   "បើពួកឯងចង់ដឹងនោះ!! យាយក៏មិនចង់លាក់វាទៀតដែរ"លោកយាយ
   "ច្រើនឆ្នាំមុន ពួកយើងទាំងពីរធ្លាប់ស្រឡាញ់គ្នា ហើយស្រឡាញ់ខ្លាំងទៀតផង ប៉ុន្តែគួរឲ្យស្ដាយមជ្ឈដ្ឋានជុំវិញខ្លួនយើងត្រូវបានបំបែកមិនឲ្យនៅជាមួយគ្នាទេ ក៏ព្រោះតែអម្បូរពួកយើងជាសត្រូវនឹងគ្នា ដូច្នេះហើយពួកយើងក៏បានសម្រេចចិត្តទៅសង់ផ្ទះរស់នៅឯទីដាច់ស្រយាលមួយដែលឆ្ងាយពីមនុស្សដែលចង់បំបែកពួកយើងចេញពីគ្នា ពេលនោះពួកយើងរស់នៅជាមួយគ្នាមានក្ដីសុខណាស់ ហើយបន្ទាប់មកពួកយើងក៏បានបង្កើតកូនប្រុសម្នាក់ដ៏ស្រស់ស្អាតម្នាក់ទៀតផង"លោកយាយ ពោលមកទាំងញញឹមពេលគិតដល់រឿងនោះពេលណាក៏ធ្វើឲ្យគាត់មានក្ដីសុខដែល ព្រោះវាជាពេលវេលាតែមួយគត់ដែលលោកតានឹងគាត់ចំណាយពេលសឹងតែពាក់កណ្ដាលជីវិតរស់នៅជាមួយគ្នា។
   "កូនប្រុសម្នាក់នោះជាប៉ារបស់sunghoonមែនទេ!?"Jaeyun
   "អឹមត្រូវហើយ!!"លោកយាយ
   "បន្ទាប់មកយ៉ាងមិចទៀត?"Junwhan ឯនេះវិញអង្គុយស្ដាប់ឡើងជក់ចិត្តទៅហើយ នៅពេលគាត់រៀបរាប់ពីក្ដីស្នេហារវាងគាត់នឹងលោកតានោះ
   "បន្ទាប់មកក្រោយពីរស់នៅជាមួយគ្នាយូរៗទៅយាយមានអារម្មណ៍ថាគាត់ចាប់ផ្ដើមប្រែលប្រួលបន្តិចម្ដងៗ"លោកយាយ ពោលទាំងទឹកមុខស្រពាប់ស្រពោនពេលចាប់ផ្ដើមនិយាយមកដល់ត្រឹមនេះនោះ។
   "ប្រែប្រួលយ៉ាងមិចទៅ?"Jaeyun
   "គឺគាត់ចាប់ផ្ដើមចេញពីផ្ទះយូរៗ ហើយមកដល់វិញគាត់បានស្រែកកំហកនឹងវាយធ្វើបាបលោកយាយខ្លាំងៗទាំងគ្មានមូលហេតុ ប៉ុន្តែពេលនោះលោកយាយមិនបានខឹងនឹងគាត់ទេព្រោះគិតថាគាត់ជាvampire ដូច្នេះហើយប្រហែលជាគាត់មានជាប់នូវភាពព្រៃផ្សៃបន្តិចបន្តួចហើយទោះបីជាគាត់ស្រឡាញ់យើងប៉ុណ្ណាក៏ដោយ។ ប៉ុន្តែយូរទៅកាន់តែយូរទៅគាត់រឹតតែធ្វើបាបយាយទាំងផ្លូវកាយនឹងផ្លូវចិត្ត បង្ខំអោយលោកយាយដើរចេញពីគាត់ឲ្យឆ្ងាយ បើមិនចឹងទេគាត់នឹងសម្លាប់យាយជាមិនខានទេ ទាំងដែលពួកយើងខំជំនះរាល់ឧបសគ្គធំៗជាមួយគ្នាយ៉ាងលំបាកលំបិនទៅហើយ"លោកយាយ
   "ស្ដាប់មើលទៅស្រដៀងរឿងខ្ញុំណាស់"នាយតូច គិតក្នុងចិត្ត
   "ចុះហេតុអ្វីបានជាគាត់ចង់ឲ្យលោកយាយចាកចេញបែបនេះ!?"jaeyun
   "យាយមិនដឹងទេ គាត់គ្រាន់តែនិយាយថាពួកយើងមិនសាកសមនឹងគ្នាប៉ុណ្ណោះ"លោកយាយ គាត់ក៏ក្រវីក្បាលឡើងមក។
   "ខ្ញុំថាគាត់ច្បាស់ជាមានរឿងអ្វីពីក្រោយហើយ"Junwhan
   "គ្មានរឿងអីទេ ខ្ញុំស្គាល់ពពួកនេះច្បាស់ណាស់ទោះវាស្រឡាញ់យើងប៉ុណ្ណាក៏ដោយក៏វានៅតែធ្វើបាបយើងដោយកំហឹង និងគំនិតអាត្មានិយមរបស់វានឹង ពួកវានឹងអាក្រក់ៗណាស់!!"Jaeyun ពោលដោយទឹកមុខខឹងសប្បាយក៏ព្រោះថាគេធ្លាប់ឆ្លងកាត់វាមកហើយ។
   "ប្រហែលដូចចៅនិយាយនឹងហើយ"លោកយាយ

អន្ទាក់VampireWhere stories live. Discover now