Episode 17

106 8 2
                                    

១ខែក្រោយមក
ក្នុងភូមិគ្រិះsunghoon
"Jayunហា៎!!"Sunghoon ដើរមកពីក្រោយនាយតូចរួចយកដៃមកអោបចង្កេះគេ បន្ទាប់មកក៏ទម្លាក់ចម្រុះរបស់ខ្លួននឹងកញ្ជឹងក៏នាយតូច
"ហ៊ឹម!!"Jaeyun
"ថ្ងៃនឹងបងត្រូវទៅជួបលោកតាទៀតហើយ"Sunghoon ពោលទាំងធុញទ្រាន់ ព្រោះអោយតែទៅដឹងតែត្រូវតាគេស្ដីឲ្យរហូត
"អូនដឹងតើ តែថាពេលបងជួបគាត់បងគួរតែនិយាយជាមួយគាត់ឲ្យសមរម្យទៅ"Jaeyun ប្រាប់ទៅគេរួចក៏បែរមកចងក្រវ៉ាត់ឲ្យរាងក្រាស់។
"បើចឹងអូនទៅជាមួយបងទៅ!!" Sunghoon
"មិនទាន់បានទេ ពេលនេះគាត់មិនទាន់យល់ស្របនឹងទំនាក់ទំនងរវាងយើងនោះទេ"Jaeyun ពោលទាំងញញឹមទៅកាន់គេ
"តែបងគិតថា..."Sunghoon
"មិនអីទេបងទៅម្នាក់ឯងចុះ ចាំពេលគាត់ព្រមទទួលស្គាល់ពួកយើងពេញលេញនោះ ចាំអូនទៅក៏បានដែរ" Jaeyun
"ប៉ុន្តែបងទៅលើកនេះយូរណាស់ណា៎ បងមិនចង់ឲ្យអូននៅម្នាក់ឯងទេ"Sunghoon ពេាលទាំងបារម្ភចំពោះនាយតូច ព្រោះថាពេលរាងក្រាស់មិននៅនោះ នាយតូចមិនសូវមានសុវត្ថិភាពទេ។
"ហីយា៎ ប្រាប់ថាមិនអីគឺមិនអីហើយ"Jaeyun និយាយទាំងលើកដៃមក្ដិចថ្ពាល់គេ រួចនាយតូចក៏ជូនដំណើររាងក្រាស់ចេញមកក្រៅ។
"ទៅហើយណា៎"Sunghoon
ដោយឡានចេញទៅហើយនឹងរាងក្រាស់នៅឆ្លៀតបក់ដៃលានាយតូចតាមកញ្ជក់ឡានទៀត
"អឹម!!"Jaeyun ក៏បក់ដៃលាតបទៅគេវិញ។

"ហើយយ!!" ចូលមកក្នុងបន្ទប់វិញនាយតូចក៏ទម្លាក់ខ្លួនលើពូកទាំងដកដង្ហើមធំ នេះរាងក្រាស់ទៅយូរបែបនេះគេអស្សុកស្លាប់ហើយ។
រីងៗៗ!! កំពុងតែដេកគិតសុខៗស្រាប់តែសំឡេងទូរស័ព្ទរបស់គេក៏បន្លឺឡើង
"អែស៎!! មិនទាន់បានប៉ុន្មានផងតេមកហើយហេ៎"Jaeyun ដោយគិតថារាងក្រាស់តេមកគេក៏ប្រញាប់យកមកលើកឡើងលឿន
"អាឡូ?" Jaeyun
"ហឹក..បងjaeyun" សំឡេងក្មេងប្រុសម្នាក់ក៏បានហៅឈ្មោះគេ
"Jungwonមែនទេ!!?"Jaeyun
"បងjaeyun!! កុំ.."Jungwon រកនិយាយហើយតែត្រូវនរណាម្នាក់ខ្ទប់មាត់គេជាប់
"អាឡូ"
"អែងជាអ្នកណា៎!?"Jaeyun
"ជាអ្នកណាមិនសំខាន់ ប៉ុន្តែអ្វីដែលសំខាន់នោះពេលនេះគឺប្អូនឯងនៅជាមួយយើង"
"Kavin មែនទេ!! ហើយមិចបានមកចាប់ប្អូនខ្ញុំចឹង!!?"Jaeyun គ្រាន់តែឮសំឡេងក៏ធ្វើឲ្យនាយតូចដឹងថាអ្នកណាបាត់ហើយ
"ហាសហា ចង់បានគេទៅវិញទេ??''Kavin
"ដោះលែងគេទៅ!!"Jaeyun ពោលទាំងញ័រដៃព្រោះខ្លាចគេធ្វើបាបប្អូនខ្លួន
"ដោះលែងស្រួលៗយ៉ាងមិច"Kavin
"លោកចង់បានអី!?"Jaeyun
"គ្មានចង់បានអីទេ គ្រាន់តែចង់ឲ្យឯងមកជួបយើងមួយភ្លែតប៉ុណ្ណោះ"Kavin
"បើគ្រាន់តែចង់ជួបយើងចាំបាច់ ចាប់គេធ្វើអី!!?"Jaeyun និយាយទាំងខឹង នេះគេតាមចងកម្មចងពារនិងខ្លួនម្លេះ
"បើមិនចាប់គេ ស្មានឯងនិងមកមែនទេ"Kavin ត្រូវហើយនាយតូចមិចនិងមកជួបគេងាយៗនោះបើសិនគ្មានអ្វីមួយយកមកគម្រាមគេ។
"បានហើយយើងទៅជួបអែងក៏បាន"Jaeyun
"មកតែម្នាក់ឯងបានហើយ ហាមយកអ្នកមកជាមួយ មិនចឹងទេឯងនឹងបានឃើញសពប្អូនឯងមិនខានទេ!!"Kavin
"ខ្ញុំដឹងហើយ!!"Jaeyun ក៏ប្រញាប់រៀបចំខ្លួនទៅជួបគេដោយមិនប្រាប់នរណាម្នាក់ឲ្យដឹងឡើយ។

អន្ទាក់VampireWhere stories live. Discover now