ភាគ១៨ ៖ ផ្អែមដូចទឹកឃ្មុំ

89 24 2
                                    

« ម្ចាស់ប្រុសចេញទៅវិញទៅ មកចូលក្នុងបន្ទប់ខ្ញុំធ្វើអី ខ្ញុំជាម្ចាស់បន្ទប់មិនឲម្ចាស់ប្រុសចេញចូលផ្តេសផ្តាសទេ »ថេយ៉ុងលើកដៃច្រត់ចង្កេះម្ខាង ម្ខាងទៀតលើកដៃចង្អុលមុខជុងហ្គុក ចងចិញ្ចើមឃ្នើសចិត្ត តែជុងហ្គុកសម្លឹងមើលហើយធ្វើធម្មតា នៅសម្លឹងមើលជំវិញផ្ទៃបន្ទប់ថេយ៉ុងទៀត ដូចពាក្យសម្តីថេយ៉ុងជាខ្យល់ ស្តាប់អត់ចូលត្រចៀក អត់ចូលហ្មង ។

« ដីយើង ផ្ទះយើង យើងចង់ហាច់ហើរទៅណាក៏បាន មួយទីធ្លានេះបោះយើងតែទាំងអស់នឹង មិនលើកលែងសូម្បីបន្ទប់នេះ »បើជាអ្នកផ្សេងប្រហែលជាមិនមានដង្ហើមនៅឈរដូចថេយ៉ុងខ្លួនតូចចិត្តធំ លើកដៃចង្អុលជុងហ្គុកឥតខ្លាចរអា

« ខ្ញុំទៅដេកក្រៅបន្ទប់ »ថាហើយក៏ជើងប្រុងឈានដើរទៅចេញទៅមែន

« ហ៊ាន »ជុងហ្គុកស្រែកបង្ហាក ទាល់តែថេយ៉ុងដើរត្រុកៗ មកវិញជាមួយទឹកមុខមាំដដែល

« ដេកនៅទីនេះហើយ ចង់ទៅណា »ជុងហ្គុកដើរទៅទាញថេយ៉ុងឲមកអង្គុយនៅលើពូក ! ថេយ៉ុងមិនបានប្រកែក ក៏ព្រមដើរតាមជុងហ្គុក។ មើលចុះ ដោះអាវប្រលែងសាច់មិនចេះខ្មាស់ញាតិណា គេចង់រឹងខ្លួនអស់ហើយ ។ នាយតូចក្រោកគ្រូក ចុះពីលើគ្រែ ដើរទៅបើកទូរខោអាវ ជុងហ្គុកឃើញមិនព្រមហើបមាត់និយាយ ។
ថេយ៉ុងទាញ យកអាវហូឌីពណ៍ស្វាយ បើធៀបនិងទំហំខ្លួនគេ គឺមានទំហំធំបំផុតហើយ បើស្មាន មាឌជុងហ្គុកអាចនិងស្លៀកចូល ។

« នេះអាវ ម្ចាស់ប្រុសយកទៅពាក់សិនចុះ ! ដើរអួតរាង ឲគេមើលពេញភូមិគ្រឹះ »ជុងហ្គុកញញឹមតិចៗ លើកដៃចូលទៅទទួលអាវ

« យ៉ាងមេច ខ្នាស់ខ្នែងរាងកាយយើងសម្បើមម្លេស យើងចង់ដើរស្រាតក៏បាន មិនឃើញមានអ្នកណាថាអី! »នាយកំលោះពើងមុខពើងទ្រូងនិយាយពាក្យចេញមកទាំងដល់ ដល់ថ្នាក់ថេយ៉ុងស្លើភ្នែក ។តើគួរជឿឬអត់ ដែលគេនិយាយថាជុងហ្គុកកាចសម្បើមខ្លាំង ពាក្យសម្តីមុិតប្រាយ ម៉ត់ចត់ ច្បាស់លាស់ មិនចេះលេងសើច ហើយនេះស្អី ស្អីគេ ពាក្យសម្តីជះមកទាំងកន្ថោរ ។

« ពាក់មិនកើត »នាយកំលោះបោះអាវទៅម្ខាង រួចយកដៃទៅច្រត់ពូក ពើងទ្រូងនិយាយ អង្គុយយោលជើងធ្វើរឹកអើយហ្អើយគ្មានជំពាក់អាណាមួយរៀល ។ ថេយ៉ុងសម្លឹងមើលទាំងបើកភ្នែកៗធំ អាវឡើងដាច់ថ្នេរអំបោះ ខូចសភាពដើមទាំងស្រុង អាវធំប៉ុណ្ណឹងហើយស្លៀកមិនចូលទៀត បើឲថេយ៉ុងពាក់វិញ ថេយ៉ុងពីរបានចូលក្នុងអាវនិងមួយ តែជុងហ្គុកឡើងប្រេះដាច់ថ្នេរខ្ទេច ។

♡ បណ្តូលចិត្តរេរ៉ាវែល ♡Where stories live. Discover now