ភាគ០៣៖ ម្ចាស់ស្រីរបស់ប្រមុខរេរ៉ាវែល ?

220 28 4
                                    


សម្លេងអ៊ូអរក្នុងកម្មវិធីដ៏ធំសម្បើមនៅក្នុងទីក្រុងឡាវេហ្គាស ភ្លើងពណ៌ចម្រុះនៃកម្មវិធីបំភ្លឺឲមនុស្សក្នុងកម្មវិធីកាន់តែសប្បាយរីករាយ! ភ្ញៀវកិត្តិយសទាំងប្រុសទាំងស្រីបណ្តើរគ្នាចូលក្នុងកម្មវិធីយ៉ាងត្រសង ជាមួយសម្លៀកបំពាក់ដ៏ប្រណិតព្រមទាំងគ្រឿងអលង្ការតម្លៃថ្លៃរបស់ពួកគេ :

«អម្បូរមហាសេដ្ឋី»អ្នកទាំងអស់គ្នា ប្រាកដជាស្គាល់ច្បាស់មិនខាន!

ការបើកសម្ពោធនូវរថយន្តស៊េរីថ្មីពីក្រុមហ៊ុនដែលជោគជ័យខ្លាំងគឺ
"ព្រីនថេក៍ ស្តាឡាយ៍"របស់ត្រកូល អូលអាដាម ដែលមានលោក ហ្រី្វដសុនជានាយកប្រតិបត្តិក្នុងក្រុមហ៊ុនមួយនេះផ្ទាល់ ! គាត់ជា
នាយកប្រតិបត្តិដ៏ជំនាញមានស្នាដៃមួយរូប គម្រោងម៉ូតឡាន
នីមួយៗរបស់គាត់សុទ្ធតែល្អនិងមានគុណភាពខ្ពស់ នេះជាហេតុផលដែលក្រុមហ៊ុនរបស់គាត់រីកចម្រើននិងល្បីល្បាញ !

«ខ្ញុំបាទពិតជាមានកិត្តិយសណាស់ដែលប្រមុខ រេរ៉ាវែល បានមកចូលរួមកម្មវិធីរបស់ខ្ញុំដោយផ្ទាល់»រាងចំណាស់អាយុខ្ទង់40ឆ្នាំជាងទៅហើយ មកទទួលស្វាគម៍ប្រមុខរេរ៉ាវែល ជាមួយអារម្មណ៍រំភើបត្រេកអដែលអ្នកមានអំណាចក្នុងប្រទេសបានមកចូលរួមកម្មវិធីរបស់គាត់ !
លោកហ្រ្វីដសុន លាដៃទៅចាប់រលាក់ជាមួយជុងហ្គុកតិចៗតាមទំនៀមទម្លាប់របស់ជនជាតិខ្លួន!

«កម្មវិធីរបស់លោក ខ្ញុំនិងមកចូលរួម»នាយក្រាស់ញញឹមបន្តិចជាការគួរសមទៅកាន់អ្នកដែលមានរាងចំណាស់មានផ្ទៃមុខជ្រីវជ្រួញអាយុស្របាលប៉ារបស់នាយ!

«បាទ អញ្ជើញលោកចូលរួមកម្មវិធីដោយសប្បាយរីករាយ»ហ្រ្វីដសុន

«អាយលីស មកណេះបន្តិចមកកូន»លោកហ្រ្វីដសុននាំកូនស្រីរបស់គាត់មកកៀកនិងជិតខ្លួនបស់គាត់ មុននិងណែនាំកូនស្រីទៅឲជុងហ្គុកបានស្គាល់នាង

«បាទលោក នេះជាកូនស្រីបង្កើតរបស់ខ្ញុំ»លោកហ្រ្វីដសុន

ជុងហ្គុកសម្លឹងទៅកាន់នាងជាមួយទឹកមុខរាបស្មើ ត្បិតនាយមានរបាំងមុខនៅនិងមុខមិនដល់បបូរមាត់ កម្មវិធីដែលរៀបចំឲពាក់របាំងមុខបែបនេះក៏ដោយ ក៏មើលទៅដឹងថានាយមុខស្មើប៉ុណ្នា !!

♡ បណ្តូលចិត្តរេរ៉ាវែល ♡Where stories live. Discover now