«ប៉ាគិតបែបណាចំពោះរឿងនេះ បើនៅស្ងៀមៗបែបនេះខ្ញុំមិនសុខចិត្តទេ»ស្រីស្រស់បបូរមាត់ក្រហមឆេះអង្គុយជិតនិងឪពុករបស់នាង !!«កូន...កូនស្ងប់អារម្មណ៍សិន!!»លោកហ្រ្វីដសុនចាប់ដៃកូនស្រាលៗលួងនាងឲត្រជាក់ចិត្ត គាត់ដឹងថាកូនគាត់ចិត្តក្តៅប៉ុណ្ណា !
«ប៉ាឲខ្ញុំស្ងប់ចិត្តយ៉ាងមេច បើនៅតែស្ងៀមៗបែបនេះខ្ញុំប្រាកដស្ទះទ្រូងស្លាប់មិនខានទេ»នាងបែទៅកាន់លោកហ្រ្វីដសុន ទឹកមុខមិនសុខចិត្តរបស់នាងធ្វើឲលោកហ្រ្វីដសុនដកដង្ហើមធំនិងក្រវីក្បាលទៅមក
«ឥលូវចង់ឲប៉ាធ្វើបែបណា»លោកអស់ពាក្យនិយាយ មានតែសួរយោបល់ពីនាងវិញ
«ខ្ញុំមិនដឹង សំខាន់ឥលូវខ្ញុំស្រលាញ់ប្រមុខរេរ៉ាវែលហើយ»
«កូនចង់បានគេ»នាងងក់ក្បាលផ្ងក់ៗ លោកហ្រ្វីដសុនអង្អែលក្បាលកូនស្រីស្រាលៗ
«ប៉ានិងទាក់ទងទៅគាត់សម្រាប់ការទាក់ទងពាក់ព័ន្ធទៅនិងការបណ្តាក់ទុនរកសុីមួយផ្នែកធំនៅក្នុងក្រុមហ៊ុនផលិតឡានរបស់យើង»លោកញញឹមទៅកាន់នាង
«ពិតមែនឬប៉ា»គាត់ងក់ក្បាល
«ល្ងាចនេះយើងណាត់ជាមួយគេញុាំអាហារពេលល្ងាច កូនត្រូវទៅជាមួយប៉ា» លើកមុនអាចមិនសម្រេច តែលើកនេះមិនមែនទេ នាងនិងធ្វើឲគាត់ចាប់អារម្មណ៍និងនាង
«អរគុណប៉ាខ្លាំងណាស់»អាយលីសអខខាក់ខខុប នេះជាឱកាសដែលធ្វើឲជុងហ្គុកងាកមកចាប់អារម្មណ៍និងនាងបាន !
_________
«រួចរាល់ហើយឬនៅថេយ៉ុង»លោកស្រីដូហ្យុនកំពុងឈរចាំ
ថេយ៉ុងនៅមុខរបងផ្ទះរបស់គាត់ទាំងអន្ទះអន្ទេង !!មុនដំបូងគាត់និយាយថានាំថេយ៉ុងទៅទីនោះពីពេលព្រឹក តែគាត់ចង់និយាយផ្តែរផ្តាំប្រដៅណែរនាំក្មួយខ្លះ ទើបត្រូវពន្យាពេល ទៅល្ងាចវិញ!!«បាទ...បាទអ៊ំ ខ្ញុំរួចរាល់ហើយ»ឥវ៉ាន់មួយកាបូបតូច ថេយ៉ុងខ្ចិលប្រមែលប្រមូលទៅច្រើន លោកស្រីដូហ្យុនជ្រួញចិញ្ចើម
«ខោអាវតែមួយកាបូបនិងទេឬក្មួយ» ថេយ៉ុងងាកមកសម្លឹងកាបូបខ្លួនឯងមុននិងតបទៅគាត់វិញ
YOU ARE READING
♡ បណ្តូលចិត្តរេរ៉ាវែល ♡
Action[ Strange man on a gloomy night ] សុំទោសចំពោះកំហុសអចេតនាណាមួយក្នុងសាច់រឿង