ឈានមកដល់ពេលរាត្រី ភ្លើងគោមទាំងឡាយត្រូវបានបើកបំភ្លឺពេញភូមិគ្រឹះ អ្នកបម្រើញាប់ដៃញាប់ជើងបញ្ចប់ការងាររៀងខ្លួននិងអាលបានទៅសម្រាក ម្នាក់ៗប្រឹងធ្វើអស់ពីកម្លាំងកាយ មិនទម្រន់ខ្ចិលច្រអូស ។
រថយន្តស៊េរីទំនើបmacerdes បត់ចូលមកក្នុងទីធ្លាភូមិគ្រឹះរាប់ហិចតា អ្នកយាមទ្វាររបងរហ័សសន្សឹមដៃបើកទ្វាឲម្ចាស់ភូមិគ្រឹះចូលព្រមជាមួយរឹកពារអោនគោរព ។ នាយក្រាស់អង្គុយក្នុងឡាន ដោយលើកជើងគងអន្ទាក់ខ្លាតាមទម្លាប់ កែវភ្នែកមុតសម្លឹងមើលទ្វាភូមិគ្រឹះដែលបើកចំហរចោល ។
ម៉ៃឃើលចាប់បង្វិលចង្កូតឡានស៊េរីទំនើបទៅកាន់កន្លែងចត នៅផ្នែកម្ខាង ។ អ្នកកម្លោះចុះពីលើឡាននឹងលើកដៃទៅដោះអាវគ្រ័រហ្សេចេញ បន្ធូរក្រវ៉ាត់ក ជុងហ្គុកលើកដៃឈ្លីក្បាលជាញឹកញយ បំពេញការងារពេញមួយថ្ងៃ អស់កម្លាំងខ្លាំងណាស់ ។«លោកម្ចាស់មកមែនទេសារ៉ា»អ៊ំមេកា ចាប់ផ្តើមឆ្លេឆ្លា គំហកស្រែកសួរសារ៉ាដែលកំពុងសម្អាតកែវនៅកន្លែងឡាប៊ូ
«មកហើយអ៊ំ សម្លេងឡានគាត់អម្បាញ់មិញនឹងឯង»នាងលើកកែវយកទៅផ្កាប់ទុកដាក់ក្នុងរាវ
«ឯងឃើញថាថេយ៉ុងចុះមកវិញឬនៅ»សារ៉ាងាកមកសម្លឹងមុខអ៊ំមេការជាប់ នាងជ្រួញចិញ្ចើម
«អៅ! មិនទាន់ចុះមកទេហ្អេស ស្លាប់ហើយអ៊ំ»
«ឯង...ឯងឡើងទៅហៅមកនាងសា លឿនឡើង មានរឿងទាំងអស់គ្នាឥលូវនិង»ស្ត្រីចំណាស់មុខឡើងស្លេក មិនដឹងថាថ្ងៃនេះមានព្រឹត្តិការណ៍អីកើតឡើងនោះ
«ហួសពេលហើយអ៊ំ» ក្តុក
អ៊ំមេការស្លុងប្រហោងពោះអស់ហើយ គាត់ងាកមកសម្លឹងសារ៉ា កែវភ្នែកងាកមកប្រសព្វគ្នា សន្សឹមលេបទឹកមាត់ផ្សើមបំពង់ក«ហើយអ៊ំនៅពេលណាទៀត ក៏មិនស្ទាក់សួរគាត់សិនទៅ»
«នាងឯងចេះហើបមាត់និយាយទៅរួច ចរឹកលោកយ៉ាងមេច នាងឯងនៅមិនទាន់ជ្រាបទៀតហ្អេស ចង់អត់ការងារធ្វើ» មើលទៅមុខជុងហ្គុក ម៉ូវមិនធម្មតា ឲគាត់ចូលទៅសួរ រឿងនេះមិនអាចកើតឡើងទេ ។។
«ជួយមិនបានទេអ៊ំ ព្រះពុទ្ធព្រះធម៌ហើយពេលនេះ»
«ហើយថេយ៉ុង វាឡើងទៅនិង វាទៅដេកនៅបន្ទប់និងឬយ៉ាងមេច បានជាមិនឃើញចុះមកវិញ »គាត់ដើរទៅអង្គុយនៅលើតុ លើកដៃឈ្លីចិញ្ចើមតិចៗ គាត់ទាល់តម្រិះហើយ មិនដឹងធ្វើបែបណាទេ
YOU ARE READING
♡ បណ្តូលចិត្តរេរ៉ាវែល ♡
Action[ Strange man on a gloomy night ] សុំទោសចំពោះកំហុសអចេតនាណាមួយក្នុងសាច់រឿង