ភាគ១៤+១៥ ៖ បេះដូងលោតញាប់យ៉ាងនេះ ភ័យយើងចាប់រំលោភឬយ៉ាងមេច?

909 63 1
                                    


ពន្លឺព្រះអាទិត្យចាំងចូលមកក្នុងបន្ទប់ដ៏ធំសម្បើមនៅក្នុងភូមិគ្រឹះរេរ៉ាវែល ! បន្ទប់គេងដ៏ប្រណិត តុបតែងឡើងតាមបែបផែនstyleរបស់បុរសជាម្ចាស់បន្ទប់ដ៏ធំទូលាយមួយនេះ។
នាយកម្លោះងើបឡើង ទម្លាក់ជើងជាន់លើផ្ទៃឥដ្ឋ សឹមដើរទៅរកកន្សែងមកពាក់មកឆ្នុកនិងចង្កេះ ឈានជើងបោះចូលទៅក្នុងបន្ទប់ទឹក ។

15នាទី

នាយចេញមកវិញដោយដៃកាន់កន្សែងជូតសក់រលាស់ស្រាលៗ តែក៏បោះទៅលើគ្រែវិញ ដូចមិនទាន់ចិត្តទាល់តែសោះ មនុស្សប្រញាប់ទៅធ្វើការងារបែរមកយឺតម៉ោងនិងរឿងប៉ុណ្នឹង ។
«ចង្រៃ» ជុងហ្គុកដើរទៅដាក់បង្គុយនៅមុខតុគ្រឿងសម្អាង ទឹកមុខមិនខ្ចីញញឹមក្តៅក្រហាយទាំងប្រលឹមត្រឹមរឿងតូចប៉ុណ្នឹង ។ សម្រិបជើងបន្លឺក្រៅបន្ទប់ ហាក់បីទាក់ត្រចៀកជុងហ្គុកដែលកំពុងអង្គុយក្តៅក្រហាយទាំងព្រឹកឲចាប់អារម្មណ៍ ជុងហ្គុកដើរទៅបើកទ្វាមើលឆ្វេងស្តាំ ក៏ក្រឡេកឃើញថេយ៉ុងដែលកំពុងមមាញឹកជាមួយការងារមិនដាក់ដៃ ។

«មកនេះ»ជុងហ្គុកស្រែកហៅថេយ៉ុងពីចម្ងាយ ថេយ៉ុងឃើញហើយឡេងឡង់សម្លឹងមើលមុខជុងហ្គុកដែលកំពុងបើកទ្វាឈរហៅខ្លួន ថេយ៉ុងបោះដំណើរតិចៗទៅរកអ្នកជាម្ចាស់

«ម្ចាស់ប្រុសហៅខ្ញុំហ្អេស៎»ថេយ៉ុងដើរមកនៅមុខទ្វាបន្ទប់ នាយសង្ហារស្ងាត់ជ្រាបមិនព្រមឆ្លើយ ម្រាមដៃក្រាស់ខ្មឹកស្ទុះទៅចាប់កដៃរាងតូចអូសចូលទៅក្នុងបន្ទប់យ៉ាងលឿន ថេយ៉ុងភាំងដកខ្លួនចេញមិនទាន់ ។

«ផ្លុំសក់ឲយើងបន្តិច»ថេយ៉ុងមុនដំបូងរាងស្លន់ដែល តែពេលឮសម្តីអ្នកម្ខាងទៀតហើយក៏ព្រមស្ងាត់វិញ ជុងហ្គុកដើរទៅអង្គុយនៅលើតុមុខទូសម្អាង រាងតូចឈោងដៃចូលយកប្រដាប់ផ្លុំសក់មកកាន់
ម្រាមដៃតូចៗឈ្លីលើសសៃសក់បុរសដែលព្រមអង្គុយស្ងៀមឲខ្លួនសម្ងួតសក់ឲ ថេយ៉ុងមិនគិតថាគាត់ជាមនុស្សចិត្តងាយដល់ថ្នាក់នេះ ដោះអាវបញ្ចេញសាច់ធ្វើដូចថេយ៉ុងជាម៉ារ៉ាកាំងគ្មានជីវិតគ្មានដង្ហើម ទាំងដឹងត្រឹមថាបេះដូងរបស់ខ្លួនឯងលោតញាប់ខុសធម្មតា !!

«បេះដូងលោតញាប់យ៉ាងនិងខ្លាចយើងចាប់ឯងសុីឬ»នាយ
កម្លោះស៊កសៀតរាងតូចដែលកំពុងមមមាញឹកឈរផ្លុំសក់ឲគេ មើលទៅទំនងចំណាប់ចំនួនណាស់ ។

♡ បណ្តូលចិត្តរេរ៉ាវែល ♡Where stories live. Discover now