ភាគ១៦ ៖កុំទាមទារពីយើង យើងមិនបានធ្វើ

903 60 0
                                    


ផ្ទៃដីលាតសន្ធឹងធំល្វឹងល្វើយ រាប់សិបហិចតាជាកម្មសិទ្ធរបស់សម្ព័ន្ធរេរ៉ាវែល ត្រូវបានរៀបចំសាងសង់ឃ្លាំងផ្ទុកទំនិញរាប់តោននៅក្នុងនោះ ។
សម្រឹបជើងបុរសមាឌមាំក្នុងឈុតផ្លូវការរបស់គាត់ ដើរចូលទៅពិនិត្យទំនិញនៅគ្រប់ផ្នែកមុននិងត្រូវដឹកចេញទៅកាន់ភ្ញៀវដែលបានបញ្ជាទិញ ។

«លោកម្ចាស់អញ្ជើញខាងនេះបាទ»ម៉ៃឃើលជាជំនិតផ្លូវការរបស់ជុងហ្គុក កំពុងណែរនាំផ្លូវដើរទៅរកកន្លែងទុកដាក់ទំនិញរៀបដឹកចេញ ។

«ហ្អឹម!!»ដំណើរមួយៗព្រមជាមួយទឹកមុខមាំស្មើរតាមទម្លាប់ ផ្ចិតផ្ចង់សម្លឹងមើលឃ្លាំងនិងអ្នកយាមកាមមានរូបរាងធំសម្បើមសម្បុរខ្មៅស្គិលទំនងជាពួកជនជាតិស្បែកខ្មៅ ដោយទឹកមុខសង្ស័យ ម៉ៃឃើលឃើញបែបនេះនិងមិនសួរនាំមិនបាន

«លោកម្ចាស់ មានអ្វីឬ»

«មិនមានអ្វីទេ ដើរទៅមុខបន្តចុះ»នាយកម្លោះរហ័សបន្តដំណើរទៅមុខទៀត មិនបានសួរដេញដោលបន្តក៏ដឹងថាជុងហ្គុកមិនចូលចិត្តសាំញុាំនិយាយច្រើនឥតប្រយោជន៍ ។

+បន្ទប់ស្តុកទំនិញ

«ធ្វើការល្អគ្រាន់បើ»ជុងហ្គុកដើរទៅទះស្មាម៉ៃឃើលតិចៗមិនភ្លេចពោលពាក្យសរសើរដល់នាយកម្លោះជំនិត ម៉ៃឃើលញញឹមញញេមពេលស្តាប់សម្តីជុងហ្គុកចប់ ។

«លោកម្ចាស់សរសើរពេកហើយបាទ»សព្វថ្ងៃនេះនាយធ្វើការងារចេញពីកម្លាំងចិត្តពិតប្រាកដ ។ បើកុំតែមានជុងហ្គុកជួយស្រោចស្រង់ជីវិតដ៏លំបាកលំបិនជូរចត់របស់គេ ក៏គេមិនបានដើរឆ្ងាយដល់ម្លឹងដែល  ។

[អតីតកាល]
ឪពុកម្តាយស្លាប់ចោលអស់ក្នុងគ្រោះថ្នាក់ចរាចណ៍ កំឡុងពេលធ្វើដំណើរកម្សាន្តនៅក្នុងថ្ងៃហូលីដេយ៍ថ្ងៃសម្រាកពីការងារ ព្រះដូចជាចិត្តដាច់ បានផ្តាច់ជីវិតរបស់ឪម្តាយគេឲស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏ព្រៃផ្សៃនោះភ្លាមៗ ទឹកភ្នែកហូរដូចបាក់ទំនប់វាដូចជារឿងផ្ទួនៗបានកើតឡើងឥតព្រាងទុក ក្មេងប្រុសអាយុ17ឆ្នាំ យំសោកសង្រេងក្បែរសព្វឪពុកម្តាយ មនុស្សម្នាស្ថិតនៅមើលចោមរោម ប៉ុន្តែគ្មានអ្នកណាមានចិត្តចូលមកជួយយកអាសារហៅឡានសង្រ្គោះបន្ទាន់ ។

♡ បណ្តូលចិត្តរេរ៉ាវែល ♡Where stories live. Discover now