ភាគ០៩៖ មិនស្រួលខ្លួនត្រង់ណា ខលមកយើង ?

232 33 0
                                    


ក្រុមហ៊ុនអាកាសចរណ៍ រេរ៉ាវែល គ្រុប~

«ប្រាវ»សំលេងឯកសារមួយដុំធំបោះទៅលើតុជាមួយអារម្មណ៍មួម៉ៅ

«ម៉ៃឃើល ទៅឆុងកាហ្វេឲយើងមួយកែវ!»អ្នកកម្លោះមុខងាប់ស្រែកក្តៅក្រហាយពេញបន្ទប់ ម៉ៃឃើលជាជំនិតដើរត្រុកៗទៅឆុងកាហ្វេមកឲលោកម្ចាស់ !មិនដឹងថាថ្ងៃគាត់គិតអីទេ បានមើលទៅអារម្មណ៍មិននឹងន៍ !

«នេះកាហ្វេលោកម្ចាស់»កាហ្វេមួយកែវលើកមកដាក់នៅលើតុជុងហ្គុក

«ខ្ញុំជិតនិងភ្លេចប្រាប់រឿងនេះទៅកាន់លោកម្ចាស់ទៅហើយ គឺថារឿងប៉ុន្មានថ្ងៃមុនទាក់ទងនិងយន្តហោះដែលមានបញ្ហា ពេលនេះចាប់បានរនុកក្នុងហើយ »នាយសង្ហារប្រុងនិងលើកកាហ្វេរមកផឹកតែត្រូវឈប់ឆ្ងក់ពេលឮសម្តីរបស់ជំនិត

ស្នាមញញឹមចុងមាត់ បង្កប់នូវល្បិចរាប់រយ !កាលដែលឃើញគាត់បែបនេះអ្នកនៅជិតកាន់តែមិនខ្លាចរអាគឺមិនបាន !

«ម៉ោង10យប់នេះ យើងចង់ទៅស្វាគមន៍វាបន្តិច !! សម្លៀងដាវសាមូរ៉ៃឲយើងផង ដូចជាខានប្រើយូហើយ យប់នេះចង់រំឮកបន្តិច»កាលពីប៉ុន្មានឆ្នាំមុនជុងហ្គុក ឧស្សាហ៍ប្រើសាមូរ៉ៃណាស់

«ចេញទៅវិញចុះ»

ការបើកក្រុមហ៊ុនអាកាសចរណ៍ និងការផលិតឡានមានសាខាច្រើនប្រទេស បង្កើតឡើងគ្រាន់តែបិទបាំងនូវរឿងរ៉ាវខ្មៅងងឹតរបស់ប្រមុខ អាល់ដូស្តេហ្វាប៉ុណ្នោះ !!
ការផលិតអាវុធខុសច្បាប់និងការផលិតគ្រាប់រំសេវ ទើបជាមុខជំនួញដ៏ធំរបស់ពួកគេ !អំណាចបែបនេះមិនមានអ្នកណាហ៊ានក្អកដាក់ពួកគេឡើយ បើពួកគេចង់សាកវាពិតជាមិនមែនផលល្អសម្រាប់ពួកគេដូចគ្នា !

____

«ល្ងាចនេះយើងត្រូវទៅធ្វើកាថែមម៉ោងនៅម៉ាត ចឹងឯងអាចនៅទីនេះម្នាក់ឯងបានទេថេយ៍»ក្លាហ្សាដើមកដាក់បង្គុយក្បែរថេយ៉ុងដែលកំពុងគេងនៅលើសាឡុងដាក់ទឹកកន្សែងជាប់តាំងពីពេលថ្ងៃ !
កាលពីថ្ងៃមិញនេះ ថេយ៉ុងក្តៅខ្លួនខ្លាំងណាស់កម្តៅឡើងរហូតដល់ 40°c ក្តៅញាក់ញ័រ ក្លាហ្សាភ័យមិនស្ទើរទេ !

នាងជិតនិងនាំថេយ៉ុងទៅពេទ្យទៅហើយ តែរាងតូចមិនយល់ព្រម

«ឯងទៅចុះយើងមិនអីទេ ណាមួយពេលនេះក៏ត្រជាក់ខ្លួនហើយ យើងក៏មិនចង់រំខានពេលឯងច្រើនដែល ត្រឹមគេងសម្រាកនៅទីនេះជាគុណបំណាច់របស់ឯងវាធំណាស់ទៅហើយ »ក្លាហ្សាក្រវីក្បាល នាងមិនបានយល់ស្របនិងចម្លើយរបស់ថេយ៉ុង

♡ បណ្តូលចិត្តរេរ៉ាវែល ♡Where stories live. Discover now