«ថេយ៉ុង មកជួយចិត្របន្លែរបន្តិច»ចូលមកដល់ភ្លាមថេយ៉ុងដើររាប់ញាតិតែម្តង កុំថាមកដល់ហើយគ្មានស្គាល់អ្នកណា
«ចាំបន្តិចអ៊ំស្រី ខ្ញុំទៅឥលូវហើយ»ថេយ៉ុងរូតរាស់ប្រមូលចានក្បានដែលប្រឡាក់យកទៅទុកនៅក្នុងកន្លែងដាក់វិញយ៉ាងមានរបៀបរៀបរយ
«ធ្វើម្ហូបអ្វីដែលអ៊ំមេកា»ថេយ៉ុងដើរទៅយកកាំបិតនិងមិនភ្លេចសួរអំពីមុខម្ហូប ស្រួលខ្លួនចិត្របន្លែឲត្រូវនិងមុខម្ហូប!!
អ៊ំមេកាក៏បានរៀបរាប់អំពីមុខម្ហូបដែលត្រូវចម្អិននាល្ងាចនេះ«អ៊ំម្ចាស់ភូមិគ្រឹះនេះឈ្មោះអីដែល ខ្ញុំអត់ស្គាល់គាត់ទេ»ថេយ៉ុងលើកដៃមកអង្អែលក្បាលខ្លួនឯងតិចៗ ណាមួយអៀនមាត់ មកបម្រើគេហើយសូម្បីម្ចាស់ខ្លួនឯងក៏មិនស្គាល់ ព្រោះមកនិងក៏មិនបានសួរអ៊ំដូហ្យុនផង ស្រ្តីចំណាស់ញញឹមតិចៗនិងឆ្លើយតបទៅវិញជាភាសាស្រាលស្រទន់
«លោកម្ចាស់ ជុងហ្គុក រេរ៉ាវែល»
«ចឹងពេលខ្ញុំហៅគាត់គួរហៅបែបមិចទៅអ៊ំ»សំឡេងតូចចច្រិចពន្លឺឡើងឮពេញផ្ទះបាយ
«ហៅ"លោកម្ចាស់" ដូចអ៊ំដែលទៅ យើងជាខ្ញុំបម្រើនោះ»
«okអ៊ំ»
«ហើយគាត់នៅតែម្នាក់ឯងទេឬ»សម្លេងតូចច្រមិចសួរជម្រិតមនុស្សចំណាស់
«លោកម្ចាស់នៅទីនេះតែម្នាក់ឯងទេ !!ចំណែកលោកអាន់ឌើនិងលោកស្រីម៉ារៀរ៍ គាត់រស់នៅទីក្រុងប៊ើន (Bern)និងកាន់កាប់មុខជំនួញធំនៅទីនោះ ប៉ុន្តែក្រុមហ៊ុននៅទីនោះមិនធំជាងក្រុមហ៊ុនលោកម្ចាស់ជុងហ្គុកទេ មុខជំនួញទាំងអស់ត្រូវបានផ្ទេរមកឲលោកម្ចាស់អស់មួយចំនួនធំហើយ »
«គាត់មានកូនប្រុសតែម្នាក់នេះទេឬ»
«ត្រូវហើយ ទើបទ្រព្យសម្បត្តិទាំងអស់ត្រូវធ្លាក់មកលើលោកម្ចាស់ទាំងអស់»
«អឺ ប្រញាប់រូតរះទៅឲទាន់អាហារទាន់ពេលវេលា»អ៊ំមេកាគាត់មានអារម្មណ៍ថាឆាប់ចុះសម្រុងជាមួយក្មេងថេយ៉ុងណាស់
ទើបអាយុ19ឆ្នាំតែចេះដឹងគុណចាស់ទុំ ហ៊ានប្តូរផ្តាច់ធ្វើជាមនុស្សកតញ្ញូចំពោះគ្រួសារ គាត់មិនសរសើរមិនបាន !!
![](https://img.wattpad.com/cover/377927739-288-k815217.jpg)
YOU ARE READING
[បណ្តូលចិត្តរេរ៉ាវែល]
Action[ Strange man on a gloomy night ] សុំទោសចំពោះកំហុសអចេតនាណាមួយក្នុងសាច់រឿង