ភាគ០២៖ មានរនុកក្នុង ?

872 71 3
                                    


«អ៊ំ ខ្ញុំសូមអង្វរកុំឲខ្ញុំទៅបម្រើនៅភូមិគ្រឹះនោះអីអ្ហឹកៗ»រាងកាយតូចញ័រទទ្រើកតាមអង្វរអ៊ំស្រី បន្ទាប់ពីត្រឡប់មកពីសកលវិទ្យាល័យវិញ

«....»ស្ងាត់

«ខ្ញុំនិងឈប់រៀន ហើយទៅរកលុយឲអ៊ំឲបានច្រើនណា សុំតែម្យ៉ាង គឺមិនទៅបម្រើភូមិគ្រឹះនោះ »កម្លោះតូចតាមចាប់ជើងលោកស្រីដូហ្យុន ទឹកភ្នែកហូរដូចបាក់ទំនប់

« ដាច់ខាតត្រូវតែទៅ!! »សម្លេងដាច់ម៉ាត់ផ្តាច់ក្តីសង្ឃឹមថេយ៉ុងទាំងស្រុង គាត់ដើរទៅអង្គុយនៅលើតុក្បែរចង្រ្កានបាយ

«ថេយ៉ុង !! យើងបានចិញ្ចឹមឯងមានរូបរាងប៉ុណ្ណេះហើយ ឯងគួរតែតបស្នងមកយើងខ្លះ»ទឹកមុខស្មើរសបញ្ជាក់ពីសន្តានចិត្តរបស់គាត់ពេលនេះ !

«តែអ៊ំ-»

«យើងចំណាយលុយមិនតិចទេទៅលើឯង តាំងពីអាយុ9ឆ្នាំ ផ្គត់ផ្គង់ស្ទើរគ្រប់យ៉ាង បាយទឹក លុយកាក់ រៀនសូត្ររហូតបញ្ចប់ថ្នាក់វិទ្យាល័យ ពេលនេះក៏រៀនដល់ឆ្នាំទី1ទៀត ឯងគួរតែគិតគូរដល់យើងខ្លះហើយថេយ៉ុង»ជាការពិត លោកស្រីដូហ្យុនបានមើលថែរចិញ្ចឹមបីបាច់ថេយ៉ុង តាំងពីនាយតូចអាយុ9ឆ្នាំមកម្លេះ !ភ័ព្វអាក្រក់របស់ថេយ៉ុង ដែលត្រូវបាត់បង់ម្តាយ !ម្តាយរបស់ថេយ៉ុងមានជំងឺមហារីកដំណាក់កាលធ្ងន់ធ្ងរ គ្រួសាររបស់ថេយ៉ុងក៏មិនមែនជាអ្នកមានជីវភាពធូរធាដែល ដោយមិនមានលុយព្យាបាលទើបបណ្តោយឲជំងឺចេះតែរាតត្បាតក្នុងខ្លួនរបស់គាត់ រហូតដល់បាត់បង់ជីវិត! កាយតូចអង្គុយយំសសឹក អោបជើងអ៊ំខ្លួនដដែល មិនព្រមព្រលែង

«សម្រេចថាឯងនិងទៅទីនោះ»លោកស្រីដូហ្យុន ងើបឡើងដើរទៅទាញទ្វាហាងមកបិទ ថ្មើរនេះក៏អស់ភ្ញៀវចូលមករកអាហារទៀតហើយ ! ហាងតូចល្មម ស្នាដៃធ្វើម្ហូបរបស់គាត់មិនបានអន់ដូចទ្វារតូបតែមួយច្រករបស់គាត់នោះទេ មនុស្សសម័យនេះចូលចិត្តភាពហុឺហា សប្បាយចាយលុយដូចក្រដាស ទោះលុយតិចល្មមក៏គេដើរចូលហាងទំនើបដែល គេមិនចូលមកហាងតូចៗទេ ។

«ទេ ខ្ញុំ-ខ្ញុំអត់ទៅទេអ៊ំ អ្ហឹកៗ»នាយតូចក្រវីក្បាលញាប់ឆ្មេញមាត់ពេបលោកស្រីដូហ្យុនបានត្រឹមក្រវីក្បាល !ធ្វើយ៉ាងមិច បើប្តីគាត់នេះញាណល្បែងងប់ជាងស្អីទៀត បំណុលទៅជាប់និងកាស៊ីណូរាប់លាន គាត់មិនចង់ឲក្មួយទៅលំបាកទេ តែវាគ្មានដំណោះស្រាយពិតមែន !ហើយបើតាមសមត្ថភាពគាត់នេះទៅរកលុយ មិនសង្ឃឹមសងអស់ទេ បើប្តីគាត់នេះសន្ធប់និងល្បែងឆ្គួតមនុស្សឆ្គួតម្នាអស់!

♡ បណ្តូលចិត្តរេរ៉ាវែល ♡Where stories live. Discover now