ផ្តើមរឿង

519 35 4
                                    


សហរដ្ឋអាមេរិក ដែលអាចហៅខ្លីបានថា អាមេរិកឬសហរដ្ឋ ដែលមានឈ្មោះជាភាសារអង់គ្លេស United States of America គឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅទ្វីបអាមេរិកខាងជើង ។ មានផ្ទៃដីប្រមាណ៩.៨៣៣.៥២០គីឡូម៉េត្រការ៉េ! ជាប្រទេសធំលំដាប់ទី៣ នៅលើពិភពលោកទាំងមូល! ជាប្រទេសដែលមានសេដ្ឋកិច្ចឈរនៅលំដាប់ទី១ នៅលើពិភពលោកផងដែល!!

ឡាវេហ្គាស ជារដ្ឋមួយនៅក្នុងសហរដ្ឋអេមេរិក មានភាពល្បីល្បាញ ប្រណិត ទំនើប សុីវិល័យ ដែលគួរឲកត់សម្គាល់ផងដែលថាថាជាប្រទេសប្រកបទៅដោយអ្នកជំនួញនិង អម្បូរមហាសេដ្ឋី អ្នកមានអំណាចសុះសាយក្ឌុងក្ឌាំង ។ អគារខ្ពស់ៗ ជាច្រើនរាប់សិបជាន់ ត្រូវបានសាងសង់ឡើងណែនណាន់តាន់តាប់នៅក្នុងសម្បុកទីក្រុងមហាទំនើប ទាន់សម័យកាល !! ស្លាកយីហោពាណិជ្ជកម្មល្បីៗត្រូវបានលើកបញ្ឈរឡើងខ្ពស់ត្រដែត ហាងទំនើប ការសបភីងសម្បូរបែប អ្នកទីក្រុងចូលចិត្តប្រើជីវិតហ៊ឺហាតាមទឹកប្រាក់ ចាយលុយដូចក្រដាស មិនស្តាយទាល់តែសោះ ។

រេរ៉ាវែល ជាត្រកូលដែលមានអំណាចនាំមុខគេតាំងពីជំនាន់មុនៗ ហើយបច្ចុប្បន្នក៏រីកដុះដាលឡើងមិនធម្មតា ជំនួញនៅក្នុងគ្រួសារមួយនេះអ្នកណាដែលថាប្រជែងឈ្នះ បើឈ្នះលុះត្រាតែត្រកូលនេះ មិនមានឈ្មោះនៅក្នុងអម្បូរអ្នកជំនួញដ៏ខ្លាំងពូកែរនៅក្នុងទីក្រុង ឡាវេហ្គាស .ការបន្តវង្សត្រកូលរហូតទៅដល់23ជំនាន់ រហូតមកដល់ពេលនេះក៏មានអ្នកស្នងតំណែងបន្ត នៃជំនាន់ទី24 ផងដែល ដែលអ្នកស្នងបន្តគ្មានអ្នកណាក្រៅពីលោក ជុងហ្គុក រេរ៉ាវែល ដែលជាកូនទោសនៃត្រកូលមួយនេះ!!

បន្ទាប់ពីមុខជំនួញទាំងអស់បានធ្លាក់ទៅលើដៃបុរសម្នាក់នេះ ត្រកូលរេរ៉ាវែល កាន់តែរីកដុះដាលនិងជោគជ័យកើនឡើងជាលំដាប់ ឥតមានថមថយដៃនោះឡើយ ជាមួយនិងការលក់អាវុធនិងគ្រាប់រំសេវ ជាមុខជំនួញធំបំផុតរបស់ត្រកូលមួយនេះ .និងមានការងាររាយរងមិនចេះតិចមុខ ដូចជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិ ការផលិតឡានដែលនាំចេញទៅក្រៅប្រទេសមិនតិចជាង៧០ប្រទេសនោះឡើយ ត្រកូលមួយនេះកាន់តែមានឥទ្ធិពល!!

រំលេចឲឃើញនូវបុរសវ័យក្បែរ៣០សិបឆ្នាំ ដែលពេលនេះនាយមានវ័យ២៨ឆ្នាំ កម្ពស់1.80cm រូបសម្បត្តិដ៏ស្រស់សង្ហារ មានផ្ទៃមុខរលោងស្រិល បបូរមាត់ក្រាស់ កែវភ្នែកពណ៍ត្នោត ទម្រង់មុខស្តង់ដារ មាឌមាំខ្ពស់ស្រឡះ ជាបុរសពេញលក្ខណះ ជាមួយនិងសមត្ថភាព និងភាពបុិនប្រសព្វខាងធ្វើមុខជំនួញនាំមុខគេ សម្លាប់មនុស្សមិនញញើតដៃ បេះដូងទឹកកក មិនងាយចុះញមស្តាប់សម្តីអ្នកដទៃជាជាងជឿខ្លួនឯងនោះទេ .គាត់ត្រូវបានគេហាត់ពត់លត់ដុំតាំងពីក្មេងមកម្លេះ

♡ បណ្តូលចិត្តរេរ៉ាវែល ♡Where stories live. Discover now