ភាគ០៧៖ ប្រាកដចិត្តទេ ថាវាមិនអាចទៅរួច?

882 73 1
                                    


បន្ទប់ជួល~ក្លាហ្សា

«តុក !តុក»ក្លាស្សាជ្រួញចិញ្ចើម អ្នកណាមករកនាងទាំងព្រឹកព្រលឹមអីបែបនេះ នាងទម្លាក់កាំបិទធ្វើម្ហូបចុះមុននិងដើរទៅកាន់ទ្វា

«ជាអ្នក-»ក្លាហ្សា

«អ្ហឹក !ក្លាហ្សា»ថេយ៉ុងរត់មកអោបក្លាហ្សាជាប់ ការអោបដ៏លឿនពេករបស់ថេយ៉ុងស្ទើរតែធ្វើឲក្លាហ្សាផ្ងាកក្រោយ

«មិត្ត! ហេតុអ្វីក៏ឯងយំ ថេយ៉ុងឆ្លើយនិងខ្ញុំមក»ដៃទាំងគូររបស់ក្លាហ្សាអោបរិតទៅលើថេយ៉ុងវិញដូចគ្នា នាងមិនដឹងទេថាពេលនេះថេយ៉ុងកំពុងកើតអី នៅពេលនេះនាងដឹងត្រឹមថានិងអោបតបទៅវិញ

«អ្ហឹកៗ»
ក្លាហ្សាបានត្រឹមឃើញតែថេយ៉ុងស្រក់ទឹកភ្នែក នាងសែនចង់ដឹងហេតុផល

«មោះទៅអង្គុយសិនចុះណា !យើងមិនដឹងថាឯងកើតអ្វីមកពីណាឡើយ តែចូលអង្គុយឲស្រណុកខ្លួនសិនចុះ»នាងលើកដៃទៅអង្អែលស្មាថេយ៉ុងតិចៗ
នាងចម្លែកបន្តិច ថ្ងៃនេះថេយ៉ុងឃ្លុំអាវជិតដាច់តែម្តងតែសាច់ដៃមិនឲឃើញផងស្រោមដៃព័ទ្ធឡើងជុំវិញ ខ្លួនវិញរុំកន្សែងបង់កផងអីផង បើខែត្រជាក់ទៅមិនថា តែពេលនេះជារដូវក្តៅទៅវិញទេ!!
បន្ទាប់ពីថេយ៉ុងរាងស្ងាត់បន្តិច ក្លាហ្សាចាប់ផ្តើមវិធានការជម្រិតយកចម្លើយ

«ថេយ៉ុងហ្អា៎ យប់មិញហេតុអ្វីឯងមិនមកផ្ទះយើង !យើងចាំច្បាស់ណាស់ថាឯងសន្យានិងយើងថាមកញុាំអាហារនៅទីនេះ ម្ហូបយើងធ្វើច្រើនគួរសម តែមិនឃើញឯងមក គឺសល់ទាំងអស់តែម្តងហើយ»
រំឮកដល់រឿងយប់មិញទៀត សំណើមទឹកភ្នែករបស់់ថេយ៉ុងស្រក់មកជាថ្មី

កាយតូចលើកដៃមកខ្ទប់មាត់ខ្លួនឯងយំសម្រក់ទឹកភ្នែកជាងលើកមុនទៀត!

«ថេយ៉ុង»ក្លាហ្សារត់មកម្ខាងទៀតផ្នែកកៅអីថេយ៉ុង នាងអោបថេយ៉ុងណែនម្តងទៀត ឃើញមិត្តសំណព្វរបស់នាងយំស្ទើតែធ្វើឲនាងរលីងរលោងដែលហើយ!

«ក្លាហ្សា ឯងចាំយើងមែនទេយប់មិញ??»ក្លាហ្សាងក់ក្បាល នាងពិតជាបានអង្គុយចាំរាងតូចមែន

«យប់មិញនេះ ជាយប់ដ៏អាក្រក់របស់បំផុតក្នុងជីវិតរបស់ខ្ញុំ»ថេយ៉ុងនិយាយរៀបរាប់និងចាប់ផ្តើមលើកដៃទៅទាញកន្សែងបង់ក ដោះស្រោមដៃចេញនិងអាវក្រៅមួយតង់ទៀត នៅសល់តែអាវយឺតដៃខ្លី
ក្លាហ្សាយកដៃខ្ទប់មាត់ នាងនិយាយមិនចេញទេ

♡ បណ្តូលចិត្តរេរ៉ាវែល ♡Where stories live. Discover now