រាងក្រាស់សម្លឹងទៅអាវនោះទាំងគាំនៅក្នុងចិត្ត គេចាំច្បាស់ណាស់នោះជាអាវរបស់រាងតូច បន្ទិចក្រោយមក Dang ក៏តាមមកទាន់ រាងក្រាស់
" លោកប្រុសឈប់ទីនេះធ្វើអី " Dang សួរទៅរាងក្រាស់ទាំងអាការះនើយហត់
" ឯងមើលនោះទៅ " Hyunjin ចង្អុលទៅអាវមួយនោះ
" នោះជាអាវក្រៅរបស់អ្នកប្រុសតូចតើ លោកប្រុសតើមានរឿងអី " Dang ក្រលេកទៅឃើញក៏ស្គាល់ទៅហើយ
" មានមនុស្ស2នាក់ធ្លាក់ចុះមក " Hyunjin
" ឬមួយក៏ អ្នកប្រុសតូច " Dang
" មិនពិតទេ Felix " Hyunjin បន្ទាប់ពីគិតដឹងពីចិត្ត Dang ថាកំពុងគិតអី រាងក្រាស់បម្រុងនឹងហក់ទៅខាងក្រោមតាមរាងតូចនៅខាងក្រោមតែត្រូវចាប់ជាប់
" លែងយើងៗ ទៅជួយ Felix" Hyunjin ប្រឹងរើមួយអស់កម្លាំងតែ ដោយសារតែ Dang កម្លាំងខ្លាំងដែរទើបអាចចាប់រាងក្រាស់ ជាប់អារម្មណ៍របស់រាងក្រាស់ពេលនេះគឺមានតែរាងតូចម្នាក់គត់ គេចង់ហក់ទៅតាមខ្លាំងណាស់ ទោះបីជាត្រូវប្រថុយជីវិតយ៉ាងណាក៏ព្រម
" លោកប្រុស ចុះទៅតាមសម្រួលក៏បាន ចាប់បាច់ហក់ពីលើនេះធ្វើអី ប្រុងសម្លាប់ខ្លួនទាំងមិនទាន់ដឹងការពិតមែនទេ
" ទេ លែងយើងទៅ " Hyunjin មិនបានស្តាប់ហេតុផលរបស់ dang ទេ គឺនៅតែមានះចង់ហក់ចុះទៅដដែល
" លែងទៅ Dang បើគាត់ចង់ហក់ទៅហើយ " Felix
រាងក្រាស់ស្វាងដូចគេទះបន្ទាប់ពីឮសម្លឹងស្រួយស្រេសបញ្ចេញមកពីមាត់ទ្វារ តាមគេចាំមិនខុសទេ គឺជាសម្លេងរាងតូចនឹងឯង Dang ក៏ព្រមប្រលែងរាងក្រាស់តាមសម្តីរាងតូច តែរាងក្រាស់បានហក់ទៅទៀតនោះទេ គឺបែរមករកប្រភពសម្លេង ឃើញថាជារាងតូចពិតមែន
" Felix អូនមិនអីទេមែនទេ បងភ័យស្ទើរស្លាប់ទៅហើយ " Hyunjin
" យ៉ាងមិចលែងចង់ហក់ចុះទៅទៀតហើយហេស " Felix
រាងក្រាស់ក៏ក្រវីក្បាលតាមពិតទៅអ្នកដែលធ្លាក់ចុះទៅមុននេះជា Ken និងឆ្កែបម្រើរបស់គេនឹងឯង គ្រប់យ៉ាងសុទ្ធតែជាផែនការរបស់រាងតូចទាំងអស់ រាងតូចបានដឹងថា Ken មានបំណងមកសងសឹកខ្លួនវិញទើបបណ្តោយឲពួកវាចាប់បាមសម្រេចបើតាមតែសមត្ថភាពរាងតូច ពួកវាប៉ះរាងតូចមិនបានទេ
បន្ទាប់ពីរាងតូចឲពួកវាចាប់ខ្លួនហើយ Dang ក៏បានទាក់ទងទៅប៉ូលីស រួចរាងតូចក៏ឈ្លៀតឱកាសដើម្បីសម្លាប់2 នាក់នឹងបានសម្រេច ដូចដែលឃើញ ហើយរាងតូចនឹងមិនទទួលទោសនោះទេ ព្រោះគ្រាន់តែការពារខ្លួនតែជ្រុលដៃទើបធ្វើឲ2 នាក់នឹងធ្លាក់ស្លាប់មកខាងក្រោម តែដែលមិននឹកស្មានគឺមានវត្តមានរបស់រាងក្រាស់មកចូលរួមដែរនៀក