Ep47:ម៉ាក់មិនបានឃើញអីទេណា៎!

74 11 0
                                    



+ព្រឹកថ្ងៃថ្មី

ស្មាលនេះគឺថ្ងៃរះកម្ពស់ចុងដូងទៅហើយតែគូរស្នេហ៍មួយគូរនេះគឺនៅគេងអោបគ្នាយ៉ាងស្អិតរមួតមិនទាន់មានអ្នកណាភ្ញាក់នៅឡើយដោយសារយប់មិញរវល់នាំគ្នាទៅលេងឋានសួគ៌។

«តុកៗ»សម្លេងគោះទ្វារបន្ទប់របស់យ៉ុនហ្គីដែលធ្វើឲ្យរំខានដល់ដំណេករបស់អ្នកនៅខាងក្នុង។

យ៉ុនហ្គីបានភ្ញាក់និងសម្លេងគោះទ្វារ យកដៃញីភ្នែកហើយងាកទៅមើលនាឡិកានៅលើតុឃើញថាម៉ោង១០ជាងទៅហើយថ្ងៃនេះគេមិនទៅធ្វើការទេ។នាយក្រាស់ក៏ក្រោកឡើងហើយទាញកន្សែងមករុំដើម្បីបិទបាំងល្វែងក្រោមហើយក៏ដើរទៅបើកទ្វារ។បន្ទាប់ពីបើកទ្វារហើយឃើញថាអ្នកមកគោះនោះជាដាហ៊ុន(ប្រូនិងទៀតហាស៎^_^)យ៉ុនហ្គីឃើញមុខហើយចង់ហក់ធាត់ណាស់ពីយប់មិនទាន់បានជេរផងឥឡូវព្រឹកឡើងមកទៀត។

«ចាហ្វាយ​ លោកស្រីឲ្យមកមើលថាចាហ្វាយក្រោកឬនៅ?!»ដាហ៊ុនក៏រៀបរាប់តាមអ្វីដែលលោកស្រីបញ្ជាមក «យប់មិញធ្វើការធ្ងន់ហេស៎ចាហ្វាយ?»ដាហ៊ុនក៏និយាយបន្តព្រោះតែឃើញសភាពយ៉ុនហ្គីគឺច្បាស់ណាស់ថានាយទើបនិងភ្ញាក់

«ឯងអត់ការងារធ្វើហេស៎ បានជាមិនដឹងថាយើងរវល់ធ្វើអីយប់មិញ យើងត្រូវការដេក»យ៉ុនហ្គីធុញនិងកូនចៅមួយនេះណាស់តាប៉ែៗ

«ក៏នេះហើយជាការងាររបស់ខ្ញុំ គឺមកមើលចាហ្វាយថាក្រោយហើយឬនៅ លោកស្រីផ្តាំមកថាបើក្រោកហើយឲ្យចាហ្វាយចុះទៅញ៉ាំអាហារពេលព្រឹកគាត់ក៏មានរឿងសំខាន់ចង់និយាយជាមួយចាហ្វាយដែរ»នេះហើយជាការងាររបស់គេគឺតាមចាហ្វាយគ្រប់ពេលនេះឯងរំខានណាស់

«ឯងមិនចេះដោះស្រាយទេហេសប៉ុណ្ណឹង?!ចាំបាច់មកដាស់យើងដែរ យើងត្រូវការដេក»យ៉ុនហ្គីក៏បិទទ្វារបន្ទប់វិញឮសូរតែផាំងមកធ្វើឲ្យគេម៉ួម៉ៅទាំងព្រឹកតែម្តង។

«ខុសរហូត!»ដាហ៊ុននៅឈរអេះក្បាលមិនយល់និងចរឹកចាហ្វាយរបស់គេ ហើយដាហ៊ុនក៏ត្រឡប់ទៅជម្រាបលោកស្រីមីនវិញ។

«លោកស្រី ចាហ្វាយថាគាត់ចង់សម្រាកបន្តិចទៀតសិន»ដាហ៊ុនក៏បានរៀបរាប់ប្រាប់លោកស្រីមីនដែលអង្គុយមើលអ្វីក៏មិនដឹងនៅលើសាឡុង

💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗Where stories live. Discover now