New day
Sugaគប់ខ្នើយទាំងអម្បាល់ម៉ានដែលនៅក្បែរខ្លួន ទៅលើរាងស្តើងដែលកំពុងតែគេងលង់លក់នៅលើគ្រែ
Jihyun «អូយ.....ហើយវាស្អីលោកនឹងនៀក រកតែដេករកពួនបន្តិចក៏មិនបាន»
Suga «នាងភ្លេចការងារនាងហើយមែនទេ?»
Jihyun «មិនភ្លេចទេ តែចាំបន្តិចទៀតចាំទៅធ្វើ ដេកសិន»
Suga «ស្រីស្អីដេកដល់ម៉ោង9»
Jihyun «ស្រីរបស់ Min Youngi ហ្នឹងហើយ» នាងនិយាយទាំងនៅបិទភ្នែកគេងនៅឡើយ
Suga «ឈប់ស្រម៉ៃទៅ កុំគិតថាខ្លួនឯងអស្ចារ្យអីពេក ហើយក៏ឈប់គិតទៅថាមនុស្សដូចជាខ្ញុំនេះទៅបន្ទាបខ្លួនរើសយកសម្រាមដូចជានាងនេះមកក្បែរខ្លួននោះ»
Jihyun «ឥឡូវក៏យកមកក្បែរហើយតើ»
Suga «នាងគ្រាន់តែជាបង្អែមលាងមាត់ក្រោយបាយល្ងាចតែប៉ុណ្ណោះ»នាងតូចបើកភ្នែកឡើងហើយក៏លែងតបអ្វីទៀត
Suga «ល្ងាចនេះនាងកុំភ្លេចធ្វើម្ហូបអោយច្រើនផងទៅ»
Jihyun «ធ្វើច្រើនធ្វើអី? លោកញាំម្នាក់ឯងអស់ដែរ?»នាងក្រោកអង្គុយទាំងដែលមិនភ្លេចយកភួយមកបិទបាំងរាងកាយដែលគ្មានសម្លៀកបំពាក់
Suga «នាងឈប់ឆ្ងល់ច្រើនទៅបានទេ ខ្ញុំខ្ចិលនឹងឆ្លើយសំណួររបស់គេណាស់» គេនិយាយហើយក៏ទៅបាត់ទៅ
Jihyun «អឺ បើពិបាកណាស់លែងយើងទៅវិញទៅ» នាងស្រែក ព្រោះនាងមានចេតនាអោយSugaលឺ
Jihyun «ហូយ....K'Hyunអើយ តើជីវិតឯងត្រូវមកវេទនាអញ្ចឹងដល់កាលទៀតហា?»នាងសួរខ្លួនឯង ហើយក៏យកដៃញីសក់ក្បាលរបស់ខ្លួន ចេញសភាពដូចសម្បុកមាន់......
Suga scene~~~~
SeoJun «ចាហ្វាយ អាHoseok មករកអ្នកនាងJihyun ទៀតហើយ»
Suga «ប្រដៅវាទៀតទៅ»
SeoJun «តែចាហ្វាយ យើងធ្វើនេះដូចជាហួសហេតុពេកហើយ»
Suga «ឯងជាចាហ្វាយមែនដែរទេ?» គេនិយាយដោយទឹកមុខស្ងប់ស្ងាត់តែបង្កប់នូវអត្ថន័យយ៉ាងច្រើនដែលពិបាកនឹងស្មានដឹង
SeoJun «អត់ទេ ខ្ញុំនឹងទៅចាត់ការភ្លាម»គេឱនគំនាបបន្តិចហើយក៏ប្រញាប់ចេញទៅ
YOU ARE READING
បំណុលភ្ជាប់ស្នេហ៍💞
Romance"គ្រួសារនាងបានបំផ្លាញគ្រួសារខ្ញុំ បំផ្លាញជីវិតរបស់ខ្ញំ វានឹងត្រូវសងគ្រប់យ៉ាងអោយខ្ញុំវិញ... បើនាងមិនស៊ីញ៉េទេ នាងកុំភ្លេចណាថាបងរបស់នាងនៅក្នុងដៃរបស់ខ្ញុំនៅឡើយ..." Min Yoongi X Jung Jihyun