បន្ទាប់ពីSuga បានធូរស្រាលហើយ គេក៏នាំនាងតូចដើរទិញទំនិញម្តង...
នាងតូច បានប្តីខ្លួនបើកដៃអោយទិញតាមចិត្តហើយ នាងក៏រើសដាក់សម្លៀកបំពាក់ថ្លៃៗជាច្រើន រួមនឹងរបស់ប្រើប្រាស់ច្រើន យ៉ាងដូចគ្នា...Cashier «សរុបអស់ 5000$ ចាស»
Jihyun «5000$?? មិនមែនទេដឹង ម៉ាស៊ីនគាំងទេដឹង »
Cashier «របស់ដែលអ្នកនាងបានទិញ គឺសុទ្ធតែជារបស់ថ្លៃ ជាប្រេនល្បីចាស»
Suga «មិនអីទេ នេះកាត» Sugaហុចកាតអោយ ហើយទាញនាងតូចអោយមកនៅជិតខ្លួនរបស់គេ
Suga « បងជាអ្នកចេញលុយទេ អូននៅអោយតែស្ងៀមៗទៅ»គេប្រាប់ខ្សឹបនាងតូច
Jihyun «អញ្ចឹងអូនសុំទៅបន្ទប់ទឹកមួយភ្លែត»
Suga «Ok» គេលែងដៃនាង ហើយនាងក៏ទៅបន្ទប់ទឹក...
ពេលដែលនាងចេញពីបន្ទប់ទឹក នាងក៏មកឆ្លុះកញ្ចក់មើល ពេលនោះក៏បានជួបនឹង Enna ប៉ុន្តែអ្វីដែលប្លែកនោះគឺ Enna មិនបានតែងខ្លួន ហៃសូរដូចរាល់ដងទេ លើកនេះនាងស្លៀកឈុតខ្មៅ ហើយថែមទាំងបិទមុខបិទមាត់ទៀតផង
Enna «មានក្តីសុខណាស់ហ៎? មនុស្សដូចជានាង មានក្តីសុខតែប៉ុណ្ណឹងទៅបានហើយនាងឯងមិនបាច់រស់នៅលើលោក មករំខាន យើងទៀតនោះទេ»នាងយកកាំបិតមកដាក់ នៅមុខបំពង់ករបស់នាងតូច ធ្វើអោយ Jihyun ភ័យស្ទើរតែនិយាយលែងចេញទៅហើយ
Jihyun «នាងចង់យ៉ាងម៉េចនឹង?» នាង និយាយទាំងញ័រដោយសារភាពភ័យខ្លាចប៉ុន្តែនាងនៅតែព្យាយាមធ្វើជាមិនខ្លាច
Enna «មកយកគ្រប់យ៉ាងដែលសាកសមជារបស់យើង ឯងជាមេជ្រៀតជ្រែក បើគ្មានឯង Suga គេជារបស់យើងបាត់ទៅហើយ» នាងចូលទៅកៀកក Jihyun ជាប់ ដោយប្រើកាំបិតរបស់នាងមកជ្រលរកនាងតូចកាន់តែជិត រហូតឃើញមានឈាមហូរមកតិចៗ
Jihyun «ហាសហា....នាងគិតថា Suga គេស្រឡាញ់នាង? ទោះគ្មានខ្ញុំ គេក៏គ្មានថ្ងៃរើសមនុស្សដូចជានាងដែរ»
Enna «នាងនេះពិតជាមិនខ្លាចងាប់មែន»នាងស្ទើរតែហុយផ្សឬងតាមត្រចៀកដោយសារ Jihyun ឌឺទៅហើយ
Jihyun «យើងចង់ដឹងណាស់ ថាពេលដែល Suga គេចូលមកឃើញនាងធ្វើបែបនេះដាក់ខ្ញុំ តើនឹងមានអ្វីកើតឡើងទៅហ្ន៎?» Jihyun នាងចេះតែនិយាយៗទៅ ដើម្បីបង្អូសពេល
YOU ARE READING
បំណុលភ្ជាប់ស្នេហ៍💞
Romance"គ្រួសារនាងបានបំផ្លាញគ្រួសារខ្ញុំ បំផ្លាញជីវិតរបស់ខ្ញំ វានឹងត្រូវសងគ្រប់យ៉ាងអោយខ្ញុំវិញ... បើនាងមិនស៊ីញ៉េទេ នាងកុំភ្លេចណាថាបងរបស់នាងនៅក្នុងដៃរបស់ខ្ញុំនៅឡើយ..." Min Yoongi X Jung Jihyun