រាងតូចអង្គុយឱបជង្គង់សម្រក់ទឹកភ្នែក ព្រោះថានាងមិមត្រឹមតែឈឺកាយទេ នាងឈឺចិត្តខ្លាំងទៀតផង។ នាងគិតថានាងជាមនុស្សអត់ប្រយោជន៍ គ្មានអាចជួយអ្វីដល់គ្រួសារបាន មិនអាចទាំងនឹងការពារខ្លួនឯងបាន....នាងតូចចិត្ត...តូចចិត្តខ្លាំងណាស់... រហូតពេលខ្លះខួរក្បាលនាងគិតចេញនូវរឿងអាក្រក់ៗជាច្រើន..😰Suga ចេញពីបន្ទប់នោះហើយ គេក៏ងូតទឹកសម្អាតខ្លួននិងចូលគេងនៅបន្ទប់របស់គេវិញ....។
«នាងមិនគួរធ្វើអោយខ្ញុំខឹងដល់ថ្នាក់នេះទេ..» នៅសុខៗ Suga ក៏ចាប់ផ្តើមមានអារម្មណ៍ថាខុស ខុសដែលធ្វើបាបនាង អារម្មណ៍មួយដែលចង់អោយនាងឈឺ តែបែរជាមានអារម្មណ៍ថានៅមិនសុខក្នុងខ្លួននេះវិញ វាក៏ពិបាកណាស់ដែរ....
Sugaដើរចុះឡើងៗក្នុងបន្ទប់ មិនអាចគេងលក់បានទេ ព្រោះតែគេគិតដល់នាងតូចជានិច្ច។ ទីបំផុត Suga ក៏ដាច់ចិត្តចូលទៅក្នុងបន្ទប់នោះវិញ....
Suga ដើរស្ងាត់ៗ មិនចង់អោយនាងដឹង តែគេឃើញនាងអង្គុយឱបជង្គង់យ៉ាងស្ងៀមស្ងាត់ គេក៏ចូលទៅក្បែរនាង ហើយ សម្រេចចិត្តដាស់នាង....
គេខំដាស់នាងច្រើនសារ តែមើលទៅគ្មានលទ្ធផលទេ ព្រោះតាមពិតនាងបានសន្លប់បាត់ទៅហើយ។
Suga «ហេតុអីក៏ទន់ខ្សោយយ៉ាងនេះ?» គេមើលនាងដោយអាណិត ហើយយកដៃទៅវាសសក់ដែលបាំងផ្ទៃមុខរបស់នាងចេញ....ហើយក៏បីនាងទៅបន្ទប់របស់គេ ដាក់អោយនាងគេងអោយបានស្រួល តែគេមិនគេងទេ គេក៏ប្រញាប់ចេញយន្តហោះទៅក្រៅប្រទេសទាំងយប់ ព្រោះវាជាការងារ
@New morning🌅
7:00AMJihyun បើកភ្នែកឡើងមក មានអារម្មណ៍ថាស្រគៀពេញខ្លួន(ហេតុការណ៍ពីយប់ហ្នឹងហើយ) ហើយក៏មានអារម្មណ៍ថាប្លែកដែល
«ហេតុអីឯងមកដល់បន្ទប់នេះទៅវិញ? ក្រែង យប់មិញឯងនោះបន្ទប់នោះទេតើ?.....» នាងមើលខ្លួនឯងបន្តិចហើយក៏គិតទៀត..
«យប់មិញឯងគ្មានសម្លៀកបំពាក់ជាប់ខ្លួនឯណា?» គិតចុះគិតឡើង នាងក៏នឹកឃើញ Suga នាងក៏មានអារម្មណ៍មួរម៉ៅឡើង....
10AM
ចៃដន្យថ្ងៃនេះ Enna បានមករកSuga មកដល់ភូមិគ្រិះរបស់គេតែម្តង។
YOU ARE READING
បំណុលភ្ជាប់ស្នេហ៍💞
Romance"គ្រួសារនាងបានបំផ្លាញគ្រួសារខ្ញុំ បំផ្លាញជីវិតរបស់ខ្ញំ វានឹងត្រូវសងគ្រប់យ៉ាងអោយខ្ញុំវិញ... បើនាងមិនស៊ីញ៉េទេ នាងកុំភ្លេចណាថាបងរបស់នាងនៅក្នុងដៃរបស់ខ្ញុំនៅឡើយ..." Min Yoongi X Jung Jihyun