Suga បាននាំនាងតូច មកក្រុមហ៊ុនរបស់គេ។ គេបណ្តើរនាងចូលក្នុងក្រុមហ៊ុនកាត់ខ្សែភ្នែកបុគ្គលិកជាច្រើនអ្នក ធ្វើអោយអ្នកក្នុងក្រុមហ៊ុននាំគ្នាឆ្ងល់យ៉ាងខ្លាំង។ ព្រោះថា ទោះបីជា Suga ជាមនុស្សដែលស៊ីស្រីដូចក្រដាសពិតមែន តែគេមិនដែលបណ្តើរស្រីណាម្នាក់ឡើយ បានន័យថា ស្រីៗទាំងនោះ ភាគច្រើនសុទ្ធតែជាអ្នកមកថ្វាយដល់គេមុន។«ក្រិប» Sugaបិទទ្វារបន្ទប់ធ្វើការរបស់គេ
Jihyun «នាំខ្ញុំមកក្រុមហ៊ុនរបស់លោកធ្វើអី?»
Suga «តែមកមានការហើយ»
Jihyun «ក្រែងថាទៅញំអីមែនទេ?»
Suga «អ្នកណាថា? នាងគិតតែខ្លួនឯងសោះ» គេនិយាយហើយដើរទៅអង្គុយនៅតុធ្វើការរបស់គេ
Jihyun «ប្រុសចម្កួតនេះ ធ្វើអោយឯងខំឆ្កួតមកឡើងយូរ😒»
(គេអរគេឡើងអៀនខ្មឺតកាលភាគមុននឹងហ៎)Suga «កាត់ចិត្តទៅ ខ្ញុំមិននាំនាងចេញទៅក្រៅទេ»
Jihyun «ស្មានតែចង់ដែរណាស់អញ្ចឹង» នាងធ្វើមុខជ្រេញដាក់គេវិញ
Suga «នាងអង្គុយនៅត្រង់នឹងហើយ ហាមសួរ ហាមនិយាយ ហាមរញេរញៃ ជាពិសេសកុំរាំលើកដៃលើកជើងស្អីរបស់នាងនឹងទៀតអោយសោះ»
Jihyun « អូយ វេទនាលើសជាប់គុកទៀត»នាងរអ៊ូតិចៗ
Suga «តែជាប់គុកវាពិបាកជាងនេះឆ្ងាយណាស់ គ្រាន់តែអង្គុយនៅអោយ ស្ងៀមក៏មិនកើតដែរ?»
Jihyun «ឈុយម៉ាយ...!!! លឺទៀត ខំនិយាយតិចអស់លេខហើយនៀក»
Suga «នាងស្គាល់ខ្ញុំតិចពេកហើយ»
Jihyun «អរ ចឹងសោះ...» ព្រោះតែគ្មានពាក្យតបគេ នាងចេះតែនឹកឃើញពាក្យចម្លែកៗនិយាយចេញមក ទាំងមិនដឹងខ្លួនឯងផងថាចង់និយាយពីអី😂
15នាទីក្រោយមកក៏មានបុគ្គលិកយកអាហារ មកអោយ....
Boy «លោកប្រធាន ម្ហូបដែលលោកបានកម្មង់ រួចរាល់អស់ហើយ»
Suga «ទុកត្រង់នឹងហើយចេញទៅវិញទៅ»
Boy «បាទ» គេឱនគោរពរាងក្រាស់ហើយក៏ទៅបាត់ទៅ
Jihyun «ម្ហូបទាំងនេះយកមកអោយអ្នកណាញាំ?»
Suga «ចុះនាងញាំអីហើយរឺក៏នៅ?»
YOU ARE READING
បំណុលភ្ជាប់ស្នេហ៍💞
Romance"គ្រួសារនាងបានបំផ្លាញគ្រួសារខ្ញុំ បំផ្លាញជីវិតរបស់ខ្ញំ វានឹងត្រូវសងគ្រប់យ៉ាងអោយខ្ញុំវិញ... បើនាងមិនស៊ីញ៉េទេ នាងកុំភ្លេចណាថាបងរបស់នាងនៅក្នុងដៃរបស់ខ្ញុំនៅឡើយ..." Min Yoongi X Jung Jihyun