Suga «នាងយ៉ាងម៉េចទៅហើយ?» គេចូលទៅសួរនាង រួចក៏អង្គុនៅក្បែរនាងJihyun «លោកជួយខ្ញុំធ្វើអី?»
Suga «នាងពិតជាចង់ស្លាប់ខ្លាំងពិតមែន?»
Jihyun «មែនហើយ រាល់ថ្ងៃនេះខ្ញុំចង់តែស្លាប់ទៅអោយផុតទៅកុំអោយវាពិបាកវេទនាពេកទេ» នាងនិយាយទាំងទឹកភ្នែកហូររហាម
Suga «កុំអីណា» រាងក្រាស់ចាប់ទាញរាងស្តើងដែលព្យាយាមចង់ផ្តាច់សេរ៉ូមចេញពីដៃ យកមកឱបជាប់ទ្រូង
Suga «នៅអោយស្ងៀមទៅ» សម្តីរបស់គេ ពេលខ្លះវាស្តាប់ទៅដូចជាដុំឈើរឹងកំប្រឹសមួយពិតមែន ប៉ុន្តែបើសង្កេតពីសកម្មភាពរបស់គេវិញ មិនដូចជាសម្តីរបស់គេសោះ.....
រាងតូចបានរាងក្រាស់ឱប ក៏នៅស្ងៀម សម្ងំយំក្នុងដើមទ្រូងធំទូលាយរបស់គេទៅ..
Suga «កុំយំ.. កុំគិតអីឆ្កួតៗបែបនេះទៀតបានទេ» Sugaក្រសោបផ្ទៃមុខរបស់នាងដោយដៃរបស់គេ
Jihyun «បើលោកអាចធ្វើអោយខ្ញុំមានក្តីសុខបាននោះ ខ្ញំក៏មិនធ្វើបែបនឹងដែរ»
Suga «ខ្ញុំសន្យាថាខ្ញុំមិនធ្វើអោយនាងខូចចិត្តទៀតនោះទេ»
Jihyun «សន្យាហើយធ្វើអោយបានផង»
Suga «ប្រាកដជាបាន សូមកុំអោយតែនាងគិតអ្វីឆ្កួតៗទៀតទៅបានហើយ»
~Skip~~~~
Boy «ចាហ្វាយ គ្នាយើងដែលតាមឃ្លាំមើល Min Yoongi នោះបានរាយការណ៌ថា អ្នកនាង Jihyun ចូលមន្ទីរពេទ្យដោយសារធ្វើអត្តឃាតខ្លួនឯង» គេចូលមក ទាំងត្រហេបត្រហប នាំដំណឹងដ៏អាក្រក់មកប្រាប់ចាហ្វាយខ្លួន
YoungHea «ឯងនិយាយថាម៉េចមិញនេះ?»
Hoseok «Jihyun....Jihyun ព្យាយាមធ្វើអត្តឃាតខ្លួនឯង?» អ្នកដែលមាននាមជាបង ទន់ជងង្គង់ចុះ ធ្វើអ្វីលែងត្រូវ
YoungHea «តើពេលនេះវានាំនាងទៅមន្ទីរពេទ្យណា?»
..........................
ឆ្លៀតឱកាសដែល Suga ទៅធ្វើការបាត់ YoungHea និង Hoseok ឆ្លៀតមកមើលនាងតូចដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយ។
Hoseok «ប្អូនស្រីរបស់បង..» ទឹកភ្នែករបស់បងប្រុសក៏ស្រក់ចុះមកម៉ាត់ៗ បន្ទាប់ពីឃើញសភាពរបស់ប្អូនស្រី ស្លេកស្លាំងហើយស្រកសាច់ជាងមុន
YOU ARE READING
បំណុលភ្ជាប់ស្នេហ៍💞
Romance"គ្រួសារនាងបានបំផ្លាញគ្រួសារខ្ញុំ បំផ្លាញជីវិតរបស់ខ្ញំ វានឹងត្រូវសងគ្រប់យ៉ាងអោយខ្ញុំវិញ... បើនាងមិនស៊ីញ៉េទេ នាងកុំភ្លេចណាថាបងរបស់នាងនៅក្នុងដៃរបស់ខ្ញុំនៅឡើយ..." Min Yoongi X Jung Jihyun