Episode 13

1.8K 87 0
                                    


ព្រឹកថ្ងៃថ្មី Suga ទៅជួប Hoseok ដល់កន្លែងស្នាក់របស់គេតែម្តង

Hoseok «អា Min Yoongi!!»គេ ភ្ញាក់ផ្អើលមិនស្ទើរទេ ដែល Sugaទៅលេងដល់ផ្ទះដូចនេះ

Suga « អា Hoseok យ៉ាងម៉េចហើយ?»

Hoseok «រកប្អូនយើងឃើញហើយរឺនៅ? ឯងមានធ្វើបាបប្អូនយើងអ្វីខ្លះ?»  គេទៅក្របួចកអាវរបស់ Suga តែម្តង

Suga «ដូចជាជ្រុលពេកហើយវ៉ើយ»Hoseokក៏ប្រលែងគេវិញ

Hoseok «កុំអោយតែយើងដឹងថាឯងធ្វើបាបប្អូនយើងអោយសោះ»

Suga «គិតថាអាចធ្វើអ្វីបាន?»

Hoseok «ឯង.... ថ្ងៃណាមួយឯងនឹងឈឺចាប់ ថ្ងៃណាមួយឯងនឹងមានការសោកស្តាយនូវអ្វីដែលឯងកំពុងតែធ្វើនេះ»

Suga «ពិតជាមិនអាចមានថ្ងៃនោះទេ»

Hoseok «យើងចាំតែមើលទេ តែដល់ថ្ងៃនោះមែន យើងនឹងសើចចំអកឯងអោយណាណីតែម្តង»

Suga «ឈប់សម្តីគ្រាន់បើដូចប្អូនឯងទៀតទៅ»

Hoseok «វាយ៉ាងម៉េចឯង?»

Suga «ថ្លង់ណាស់វើយ»

Hoseok «ហើយមកធ្វើអី? រឺក៏មកទារបំណុល???»

Suga «ចង់ទារដែរ តែឯងនេះគ្មានសមត្ថភាពសងយើងទេ»

Hoseok «ហើយមករកងាប់ស្អីឯង»

Suga «យើងមានរឿងចង់អោយឯងធ្វើ»

Hoseok «ហេតុអីយើងត្រូវធ្វើ?»

Suga «កាត់បំណុល ឯងព្រមទេ?»

Hoseok «ការងារស្អី?»

Suga «ធ្វើរនុកក្នុងអោយយើង»

Hoseok «វាមិនមែនជាជំនាញយើងទេវើយ»

Suga «រឺមិនចង់អោយយើងកាត់បំណុលឯងទេ រឺក៏ឯងមានលុយសងយើង 2លានដុល្លារ?»

Hoseok «អឺ...អឺ...ធ្វើក៏ធ្វើ ហើយទៅធ្វើអារនុកក្នុងនឹងនៅឯណា?»

Suga « ក្រុមហ៊ុនអា YoungHea »

Hoseok «ហាស??? ឯងនិយាយថាម៉េច??»

Suga «សម្រេចថាស្អែឯងត្រូវតែទៅចូលធ្វើការកន្លែងវាអោយបាន ហើយហាមដាច់ខាតកុំអោយពួកវាចាប់បាន បើមិនអញ្ចឹង ឯងហ្នឹងហើយ ដែលជាអ្នកងាប់មុននោះ»

បំណុលភ្ជាប់ស្នេហ៍💞Where stories live. Discover now