Episode 17

1.9K 75 2
                                    


Jihyun «នាងម្នាក់កាលថ្ងៃមុននោះជាអ្នកណា?»  នាងសួរទៅកាន់រាងក្រាស់ ទាំងដែលនាងនៅក្នុងទ្រូងដ៏កក់ក្តៅរបស់គេនៅឡើយ

Suga «ស្រីណា? ម្នាក់កាលអូនឃើញនៅក្រុមហ៊ុនបងថ្ងៃមុននោះមែនទេ?» នាងតូច ងក់ក្បាលជំនួសចម្លើយ

Suga «នាងគ្រាន់តែជាអតីតរបស់បង ពួក ស្រីអស់នឹង បងប្រើតែម្តងបងក៏ចោលហើយ អូនទៅគិតធ្វើអីច្រើន»

Jihyun «តែមើលនាងចុះ ធ្វើមើលតែបងជាកម្មសិទ្ធរបស់នាងអញ្ចឹង»

Suga «បងដឹងថាអូនប្រច័ណ្ឌ តែមិនបាច់ខ្វល់ទេ»

Jihyun «មិនអោយខ្វល់?? បងគិតថាអូនជាមនុស្សយន្តរឺយ៉ាងម៉េច ប្តីខ្លួនឯង ត្រូវស្រីដទៃទាក់អញ្ចឹង អោយអូននៅស្ងៀមមិចនឹងកើត?»

Suga «មនុស្សដូចអូននេះទៅធ្វើអីគេកើត?»

Jihyun «កុំមើលស្រាលអូនអោយសោះ ដើម្បីបង ចង់អោយអូនសម្លាប់ពួកនាងនឹងក៏អូនព្រមដែរ» Sugaញញឹមហើយទាញនាងអោយមកប្រសព្វនឹងភ្នែករបស់គេវិញ

Suga «អត់ទេ អូនត្រូវតែធ្វើជាមនុស្សស្រីល្អស្អាត មិនអោយទៅរករឿងអ្នកណាទេ»

Jihyun «ចុះថ្ងៃក្រោយបើពួកនាងនោះមកទៀត អោយអូនគិតយ៉ាងម៉េច អូនទ្រាំមិនបានទេ»

Suga «កុំខ្វល់ ធ្វើមិនដឹងទៅ»

Jihyun «តែ...»

Suga «ឆាប់គេងទៅ នឹងអាលបានឆាប់ជា»

Jihyun «និយាយគ្នាមិនទាន់ចប់ទេណា..»

Suga «គេងទៅ»  Suga ផ្តេកនាងអោយគេង និងទាញភួយមកគ្របអោយនាង

Jihyun «បងចង់ទៅណា?» នាងតូចទាញដៃរបស់ Suga ដោយសារគេចង់ចេញ

Suga «ធ្វើការ»

Jihyun «នៅជាមួយនឹងអូនបានទេ ទុកវាចោលសិនទៅ» នាងនិយាយធ្វើមុខចង់យំ

Suga «ការងារបងសំខាន់ណាស់ ចាំរួចចាំបងមកគេងជាមួយអូន»

Jihyun «ចាស ការងារវាតែងសំខាន់ជាងអូនហើយ» ទឹកភ្នែករបស់នាងក៏ស្រក់ចុះមកម៉ាត់ៗ

Suga «អូនយំមែនទេ?»

Jihyun «.....»នាងបែរខ្នងទៅម្ខាង

បំណុលភ្ជាប់ស្នេហ៍💞Where stories live. Discover now