Episode 10

2K 83 1
                                    


Suga's office

SeoJun «មានរឿងធំហើយចាហ្វាយ ពួកកូនចៅរបស់ Kang YoungHea ចូលមកអុកឡុកក្រុមហ៊ុនរបស់យើងហើយ»

Suga «វាជាស្អី ហេតុអីក៏ព្រហើន ហ៊ានមកដល់ក្រុមហ៊ុនរបស់យើងដល់ថ្នាក់នេះ?» Sugaដាល់ជញ្ជាំងមួយទំហឹង

SeoJun «ពួកវានាំបក្សពួកមកច្រើនខ្លាំងណាស់ ខាងគ្នាយើងទប់មិនចង់ឈ្នះទេ»

Suga. «មកយូរប៉ុណ្ណាហើយ?»

SeoJun «ទើបតែថ្មីៗនេះទេ យល់ល្អចាហ្វាយរត់គេចខ្លួនសិនទៅ»

Suga «ស្មានតែយើងខ្លាចឯងមែនទេ? អាYoungHea!!» គេនិយាយដោយកំហឹង រួចក៏ស្ទុះទៅទាញកាំភ្លើង ដែលដាក់នៅក្នុងតុធ្វើការរបស់ខ្លួន និងចេញទៅតទល់ជាមួយនឹងមនុស្សដែលជាសត្រូវរបស់ខ្លួន

YoungHea «ហាសហា..អា Yoongi ទីបំផុតឯងព្រមលេចក្បាលមកហើយ»គេនិយាយសើចដូចមនុស្សឆ្កួត😪

Suga «ពាក់ព័ន្ធជាមួយនឹងស្រីរបស់យើងមិនគ្រប់ នៅមានមុខមកអុកឡុកដល់កន្លែងរបស់យើងទៀតមែនទេ?»

YoungHea «ស្រីឯង?? ចុះមានសួរនាងថានាងព្រមនឹងពាក្យទាំងនេះដែររឺអត់? ឯងបានផ្តលមក្តីសុខអោយនាងដូចយើងឬក៏អត់?»

Suga ចង់តែហក់ទៅដាល់អាម្នាក់នោះខ្លាំងណាស់ តែគេមិនអាចព្រោះ គេក៏ស្រាប់តែមានចិត្តគិតដល់ Jihyun

Suga «វាជារឿងរបស់យើងទេ ឯងគ្មានសិទ្ធមកជ្រៀតជ្រែកទេ»

YoungHea «គ្មានសិទ្ធផងហេស?? យ៉ាងណាយើងនឹងនាងក៏ស្រឡាញ់គ្នាហើយ ឯងគ្មានតម្លៃក្នុងកែវភ្នែករបស់នាងទេ»

Suga «ហាសហាស... ឯងគិតថាយើងស្រឡាញ់នាងម្នាក់នោះអញ្ចឹងរឺ?» គេមិនបានចាប់អារម្មណ៍ទេថា កូនចៅរបស់ YoungHea  កំពុងតែថតសកម្មភាពរបស់ ពួកគេ

YoungHea «ឯងគិតអ្វី? Min Yoongi?»

Suga «គ្រប់យ៉ាងវាគ្រាន់តែជាគំនុំ ការសងសឹក  នាងម្នាក់នោះ ត្រឹមតែជាស្រី   ធម្មតាៗ សម្រែៗ គ្មានអ្វីដែលអាចទាក់ទាញ យើងបានទេ» គេនិយាយជាមួយនឹងស្នាមញញឹមកំណាច វាខុសពីរាល់ដង ព្រោះថា នេះជាទឹកមុខដែលពោរពេញទៅដោយល្បិចកិច្ចកល

YoungHea «ឯង..ឯងយកមនុស្សស្រីមកធ្វើជាឈ្នាន់ នៃការសងសឹករបស់ឯងមែនទេ? ពិតជាថោកទាបមែនហើយវើយ»

បំណុលភ្ជាប់ស្នេហ៍💞Where stories live. Discover now