Episode 08

2.1K 89 0
                                    


បំណុលបេះដូង❤️😰

ភាគទី ០៨៖

      រយះពេលជាច្រើនថ្ងៃមកហើយដែល Jihyun នាងមកលាក់ខ្លួនពួនសម្ងំ ផ្ញើរខ្លួននៅក្នុងផ្ទះរបស់ YoungHea ដោយអាថ៌កំបាំង។

Jihyun 《តើដំណឹងរបស់បងខ្ញុំយ៉ាងម៉េចហើយ?》 នាងសួរទៅកាន់ YoungHea ហាក់ដូចជាខ្វល់ខ្លាំង

YoungHea 《គឺ...កូនចៅខ្ញុំប្រាប់មកថា អាYoungi វាពិតជាចាប់បងនាងទៅពិតមែន ហើយលឺមកទៀតថា វាធ្វើបាបបងប្រុសនាងខ្លាំងណាស់》 គេនិយាយយ៉ាងកំសត់ ធ្វើអោយនាងតូចដែលខំមានជំនឿទុកចិត្តលើគេយ៉ាងខ្លាំង ជឿគេយ៉ាងងាយ

Jihyun 《តើ...តើលោកមានវិធីជួយបងប្រុសខ្ញុំចេញមកបានទេ?》 នាងសួរទាំងទឹកភ្នែក

YoungHea 《ខ្ញុំក៏កំពុងតែអោយកូនចៅស្វែងរកកន្លែងដែលលាក់បងប្រុសនាងពិតប្រាកដដែរ មិនយូរទេ នឹងមានដំណឹងល្អហើយ》

Jihyun 《ខ្ញុំសង្ឃឹមលើលោកហើយ ព្រោះនៅសល់តែលោកទេដែលនៅខាងខ្ញុំ》

YoungHea 《មិនអីទេ យ៉ាងណាក៏ពួកយើងធ្លាប់មានមនោសញ្ចេតនាជាមួយគ្នាយ៉ាងជ្រាលជ្រៅដែរ រឿងនេះគ្រាន់ជារឿងតិចតួចសម្រាប់ខ្ញុំទេ》

Jihyun «ចុះលោកបានដំណឹងពីការស្លាប់របស់ប៉ាម៉ាក់ខ្ញុំខ្លះទេ?»

YoungHea «ខ្ញុំដឹងហើយ តែថា....»

Jihyun «មូលហេតុអីទើបប៉ាម៉ាក់ខ្ញំស្លាប់ តើមានអ្នកណានៅពីក្រោយដែរទេ?»

YoungHea «អឺ..គឺ..Min Yoongi ជាអ្នកនៅពីក្រោយនៃការស្លាប់របស់ប៉ាម៉ាក់នាង តែគ្មានអ្នកណាអាចរកភស្តុតាងបានទេ ព្រោះមនុស្សគេ ពូកែខាងលាក់បាំងធាតុពិតខ្លាំងណាស់»

Jihyun «ហឹកហឹក...មិនអាចទេ...ប៉ាម៉ាក់....កូនស្រីម្នាក់នេះពិតជាគ្មានបានការពិតមែន...ហឹកហឹក....ៗៗៗ...» នាងស្រែកយកៗតាមកម្លាំងដែលមាន..

    នាងគិតថា Suga ជាអ្នកដែលសម្លាប់ប៉ាម៉ាក់នាងនិង បំផ្លាញគ្រួសាររបស់នាង តែនាងមិនអាចប្រាប់ YoungHea ថា Suga ជាប្តីនាងទេ ព្រោះគ្រប់យ៉ាង  Sugaនិងនាង គ្រាន់តែបានចុះអេតាស៉ីវិលតែប៉ុណ្ណោះ    វាត្រឹមតែជាក្រដាស មួយសន្លឹកធម្មតាតែប៉ុណ្ណោះ

បំណុលភ្ជាប់ស្នេហ៍💞Where stories live. Discover now