Episode 06

2.2K 111 0
                                    

7pm

Jihyun «ម៉ោង7ហើយគេនៅតែមិនទាន់មកទៀត ខំធ្វើម្ហូបច្រើនដាក់តុដល់ថ្នាក់នេះហើយ តែហ៊ានមិនលូកធានាថាJihyun ប្រដៅអោយដឹងគ្នាម្តង»នាងរអ៊ូង៉ូវៗទាំងមុខក្រញ៉ូវ ខឹងចិត្តនឹងប្រុសដែលបញ្ជាអោយនាងធ្វើម្ហូបយ៉ាងច្រើន

Suga «និយាយដើមខ្ញុំឆ្អែតចិត្តហើយរឺនៅ?» Sugaដើរតាំងៗទៅក្បែរនាងតូច ធ្វើអោយនាងបះជើងសក់មិនស្ទើរ

Jihyun «ឈប់ដេកយល់សប្តិថាខ្ញុំនេះចេះនឹកដល់លោកឯងនឹងហ៎ តែឈ្មោះមិនទៅចង់លឺផង ទម្រាំអារឿងនិយាយដើមនឹងទៀត ចប់ល្មម»

Suga «អោយតែនាងប្រាកដទៅ ហើយក៏ត្រូវចាំដូចគ្នាដែរថាខ្ញុំនេះស្អប់នាងប៉ុណ្ណានោះ»

Jihyun «បើស្អប់ក៏លែងទៅ ប្រឹងទុកនៅនាំតែវេទនាចិត្តធ្វើស្អីលោក?»

Suga «ហ្គេមមិនទាន់ចប់ លេងមិនទាន់អស់សប្បាយ»គេញញឹមចុងមាត់

Jihyun «ចុះឯណាភ្ញៀវដែលថានោះ?»នាងងាកមើលក្រោយខ្នងSuga

Suga «មកដល់ឥឡូវហើយ»

Jihyun «ប្រាកដទេហ្នឹង?»

Suga «សួរច្រើនម្លេះ??»

Jihyun «ខ្កាចថាអាហារសល់នឹងហើយ»

Suga «បើសល់យកទៅចាក់ចោលអោយឆ្កែស៊ីទៅ»គេនិយាយហើយដើរយ៉ាងសង្ហារឡើងទៅបន្ទប់របស់គេ

Jihyun «អឺ....យកទៅអោយឆ្កែវិញ? មិចក៏មិនយកទៅអោយអ្នកក្រីក្រទៅ អាណិតគ្នាសឹងអីហើយ»

7:45PM

រថយន្តស្ព័រទំនើបមួយគ្រឿង មកឈប់សុំចតចំពីមុខភូមិគ្រិះដ៏ធំស្កឹមស្កៃរបស់ អ្នកកំលោះ Min Youngi ។ បុរសមាឌធំ មានពុកមាត់ស សក់ស្កូវច្រើន សន្សឹមចុះពីលើឡានមកដោយប្រុងប្រយ័ត្ន។

គាត់ជាលោកតារបស់Suga។ គាត់មានកូនតែម្នាក់ទេ គឺប៉ារបស់Suga ហើយពេលនេះគាត់មានអាយុ60ឆ្នាំហើយដែរ។ អាយុច្រើនែន តែបើនិយាយពីឥទ្ធិពលនិងការចងចាំវិញ គឺថាក្មេងសុំខ្មាស់។

Girl «លោកម្ចាស់»អ្នកបម្រើទាំងអស់នាំគ្នាគោរព

Mr.Min «Sugaនៅឯណាមិចបានមិនឃើញ ចុះមកទទួលយើង?»អ្នកបម្រើនាំគ្នាស្ងាត់មាត់

បំណុលភ្ជាប់ស្នេហ៍💞Where stories live. Discover now