ភូមិគ្រិះរបស់ Sugaនិយាយពី Suga ឯណោះវិញ គេមិនព្យាយាមណាស់ ដើម្បីតាមរកនាង ទាំងដែលគេនៅមិនទាន់ជាស្រួលបួលនៅឡើយ
Hoseok «Jihyun នៅដែរទេ?» Suga ក៏មានអារម្មណ៍ថាសប្បាយចិត្តឡើងមកនៅពេលដែលឃើញបងប្រុសរបស់នាងតូច ព្រោះគេគិតថា Hoseok នៅខាងគេស្រាប់ ប្រាកដជានឹងជួយគេមិនខាន ម្យ៉ាងទៀតនាងតូចក៏ជាប្អូនរបស់គេស្រាប់ទៅហើយ...
ប៉ុន្តែអ្វីដែលចម្លែកចិត្តនោះ គឺសភាពរបស់ Hoseok នៅពេលនេះវាលើសពីនិយាយ គឺថា ដៃរុំបង់(បាក់) ក្បាលបែករុំក្រណាត់សស្ទើរមិនឃើញសក់ ដើរចូលមកក្នុងភូមិគ្រិះ Suga យ៉ាងលំបាកលំបិនជាមួយនឹងជើងដែលជិតនឹងបាក់ តែត្រូវបានរុំដោយក្រណាត់ស
Suga «Hoseok !!!» គេស្លុតចិត្តមិនស្ទើរដែលសភាពរបស Hoseok ទៅជាបែបនឹងនោះ
Hoseok «ប្អូនយើងនៅទេ?»
Suga «នាងត្រូវបានបាត់ខ្លួនអស់ជាងមួយសប្តាហ៍ហើយ»
Hoseok «ចង្រៃយ៍អើយ គ្រាន់តែមនុស្សស្រីម្នាក់ក៏ឯងការពារមិនបាន តើឯងទៅធ្វើស្អីកើតទៅ» គេនិយាយទាំងកំហឹង
Suga »សុំទោស! ខ្ញុំដឹង ថាខ្ញុំពិតជាគ្មានបានការអីទាល់តែសោះពិតមែន»
Hoseok «ជាស្នាដៃរបស់អា YoungHea ចកបាស់ណាស់ ព្រោះថ្ងៃមុន យើងបានលឺវានិយាយថាវាមានបំណងចង់ចាប់ Jihyun ធ្វើប្រពន្ធ»
Suga «ចង្រៃយ៍អើយ» Suga ទាត់សរសរ មួយជើងយ៉ាងខ្លាំង
Hoseok «រកវិធីជួយប្អូនស្រីយើងវិញទៅ ប្រើហិង្សាវាគ្មានបានការទេ»
Suga «ហើយដឹងថានាងត្រូវវាចាប់ទៅទីណាមែនទេ?»
Hoseok «អឺ ដោយសារតែអារឿងស៊ើបការរបស់ឯងនឹង ធ្វើអោយយើងជិតស្លាប់ កុំតែលួចធ្វើពុតអត់ដកដង្ហើមទេ កុំអី អិកតិកប៉ិកសោតាំងពីយូរហ៎ អាក្អូនអើយ»
SeoJun «ប៊ិះនឹងស្លាប់ហើយក៏និយាយលែងត្រូវពាក្យអស់តែម្តងហើយហ្ន៎»
Suga «ហើយទៅស៊ើបអ្វីបានមកខ្លះ?»
Hoseok «ដឹងពីគម្រោងរបស់វា វាបានទិញកោះដាច់ស្រយាលមួយ តែវាយកឈ្មោះអ្នកដទៃដាក់ យើងសង្ស័យថាវាចាប់យកប្អូនស្រីទៅទីនោះ»
YOU ARE READING
បំណុលភ្ជាប់ស្នេហ៍💞
Romance"គ្រួសារនាងបានបំផ្លាញគ្រួសារខ្ញុំ បំផ្លាញជីវិតរបស់ខ្ញំ វានឹងត្រូវសងគ្រប់យ៉ាងអោយខ្ញុំវិញ... បើនាងមិនស៊ីញ៉េទេ នាងកុំភ្លេចណាថាបងរបស់នាងនៅក្នុងដៃរបស់ខ្ញុំនៅឡើយ..." Min Yoongi X Jung Jihyun