Episode 11

1.9K 84 1
                                    


       យប់នេះ Suga គេចូលផ្ទះយប់ជ្រៅណាស់ ហើយគេក៏រត់ទៅគេងនៅបន្ទប់ធ្វើការរបស់គេ ព្រោះខ្លាច Jihyun ឃើញពីសភាពរបស់គេហើយនឹងសើចចំអកដល់គេ(គិតច្រើន)

       ឯនាងតូចវិញ រង់ចាំSuga មិនជួប នាងក៏ចូលគេងមុនបាត់ទៅ។ នាងគិតថា Suga មិនត្រឡប់មកផ្ទះវិញទេ នាងមានអារម្មណ៍ថាធូរចិត្តច្រើន ប៉ុន្តែនៅយប់នេះ បែរជាធ្វើអោយនាងគេងមិនលក់ទៅវិញ។

Jihyun ក្រោកអង្គុយ ហើយចុះពីលើគ្រែ ដើម្បីទៅយកអ្វីញាំ ព្រោះថានាងនៅ មិនទាន់បានញាំអីនៅឡើយទេ

   បន្ទាប់ពីត្រឡប់មកពីញាំអីរួចហើយនាងក៏ត្រឡប់ទៅបន្ទប់វិញ។ តែផ្លូវដែលទៅបន្ទប់នោះ គឺត្រូវឆ្លងកាត់បន្ទប់ធ្វើការSuga សិន។

Jihyun ស្រាប់តែមានអារម្មណ៍ថា ចង់ចូលទៅរកការពិតក្នុងបន្ទប់មួយនេះ ក្រែងនៅ មានឯកសារខ្លះ ដែលអាចជាតម្រុយនៃការរួចផុតខ្លួនពីខ្លាកំណាច និងមូលហេតុគ្រប់បែបយ៉ាង។ ប៉ុន្តែពេលដែលនាងចូលទៅ នាងក៏ប្រទះឃើញ Suga កំពុងតែគេងលើសាឡុង ទាំងមិនទាន់ដោះសម្លៀកបំពាក់ សូម្បីតែអាវក្រៅខ្មៅចេញ។ មុខមាត់គេស្រមេកស្រមក ទៅដោយស្នាមជាំ សឹងតែថាមើលមិនចង់ស្គាល់។

Jihyun «លោក...លោក...» នាងព្យាយាមដាស់គេ ព្រោះសភាពរបស់គេមើលទៅយ៉ាប់យឺនណាស់ យ៉ាងណានាងជាមនុស្សដែលមាននិស្ស័យ ចូលចិត្តជួយគេស្រាប់ទៅហើយ

Suga «ហឺម...?» គេព្យាយាមបើកភ្នែកមកតិចៗ

Jihyun «លោកទៅត្រូវនឹងស្អីមក ទើបបានជាមុខមាត់អាក្រក់មើលបែបនេះ?»

Suga »អ្នកណាអោយនាងចូលមកទីនេះ ក្រែងខ្ញុំប្រាប់ហើយមែនទេ ថាហាមចូលមកបើគ្មាន់ខ្ញំហៅ» អង្គុយហើយភ្លាម គំហក នាងតូចយើងតែម្តង

Jihyun «ក៏....បើខ្ញុំមិនចូលមកទេ ខ្ញំក៏មិនបានឃើញសភាពរបស់លោកទៅជាអង្ចឹងដែរ»

Suga «សប្បាយហើយរឺនៅ? សប្បាយណាស់មែនទេដែលឃើញខ្ញុំត្រូវប្រុសរបស់នាងវៃ? មែនហើយ នាងប្រាកដជាអញ្ចឹងហើយ ព្រោះនាងចង់អោយខ្ញុំស្លាប់អោយលឿនសឹងអីទៅហើយ»

Jihyun «ហេតុអីបានជាមានរឿងបែបនេះ?» នាងមិនខ្វល់ពីសម្តីចាក់ដោតដែល Suga គេនិយាយ នាងបែរជាបង្វែរសំណួរទៅវិញ

បំណុលភ្ជាប់ស្នេហ៍💞Where stories live. Discover now