នៅយប់កណ្ដាលអាធ្រាតបម្រុងនិងឈានចូលព្រឹកថ្ងៃថ្មីទៅហើយ ពន្លឺភ្លេីងរថយន្តសេរីទំនេីបម៉ាក
BMWពណ៌ខ្មៅរលើបរលោងដូចគ្រាប់គុជបានសាចបាចចាំងមកពេញបរិវេណនៃភូមិគ្រឹះត្រកូលគីម
នេះជាហេតុបញ្ជាក់ថា ប្រុសកម្លោះកំពុងតែត្រលប់មកវិញហេីយ រាងសង្ហារបោះជំហានឈានចូលខាងក្នុងយ៉ាងស្ងាត់ស្ងៀមមិនសូម្បីទាំងលឺសម្លេងទោះជាគេស្រវឹងចូកជាំយ៉ាងណា ក៍មិនអោយរំខានដំណេកអ្នកឯទៀតនៅក្នុងផ្ទះដែរ ។ម្រាមដៃក្រាស់ចាប់រុញទ្វាដែលមានកម្ពស់ខ្ពស់ធ្វើពីឈើក្រញូងនោះបើកឡើងថ្នមៗ រួមជាមួយនិងស្បែកជើងឃ្វៀរ៍ពណ៌ត្នោតជួយជាជំនួយរុញវាអោយមានចំហធំអាចអោយប្រាណគេចូលក្នុងបានដោយមិនទើសទាល់។
ចូលមកដល់ក្នុងបន្ទប់ភ្លាមកែវភ្នែកគេក៍សម្លឹងមើលទៅអ្នកដែលអង្គុយលើកៅអីដោយហ្មត់ចត់
ទោះជានៅទីនេះងងឹតប៉ុន្តែរូបរាងគ្រាំគ្រាំរបស់នាងនៅតែផុសឡើងច្បាស់ៗ ក្នុងក្រសែភ្នែកមុតមាំជ្រៅរបស់គេមិនរសាយ។
រាងខ្ពស់បោះជំហានយឺតៗ ទៅរកទីតាំងដែលដៅទុកហើយស្រាយចំណងលើខ្លួននាងចេញ ថែមទាំងចាប់លេីកបីរាងស្ដើងក្នុងរង្វង់ដៃអោបក្រសោបជាប់ទ្រូងយ៉ាងណែន ទឹកភ្នែកនៃភាពដឹងខុសក៍ដិតដា់ក្នុងរង្វង់ភ្នែករកកលរមៀលធ្លាក់ចុះមកជារឿយៗ មើលសភាពនាងពេលនេះចុះ? មិចក៍គេហ៊ានលើកដៃវាយមនុស្សស្រីកើត?
រាងកាយតូចស្រឡូនដែលសុទ្ធតែស្នាមរបួសលាយស្នាមឈាមជាំក្រហមខ្មៅ ត្រូវបានទម្លាក់ខ្លួនស្រាលៗ ប្រថាប់ទៅនិងពូកទន់ល្មើយ ដោយសារប្រុសកម្លោះគេអោនថេីបស្រីក្រមុំខ្សឺតៗស្រូបក្លិនប្រហើរចូលសួតគ្មានសល់ ទាំងដែលផែនថ្ពាល់នាងមានកកដានទឹកភ្នែកដែលមិនទាន់រលុបនៅឡើយ ទិដ្ធភាពនេះហើយដែលអោយគេកាន់តែគិតថាមានកំហុសដែលមិនអាចលុបលាងបានចំពោះនាង។
ហ្វារីន សសៀត្រសុលចូលអោបចង្កេះរាងខ្ពស់ជាប់ទាំងមមេី មមាយយំញ័រខ្លួនញ័រប្រាណ ទាំងស្លេកមុខស្លេកមាត់ ធ្វើអោយ ថេយ៉ុង មានអារម្មណ៍មិននិងន៎ រាងភ័យព្រួយនិងនាងមិនតិចទេ
"ហឹកៗ...អ្អាយ..រងារ...ហឹក...ម៉ាក់ៗ...ប៉ា...ហឹកៗ"
ទឹកភ្នែកស្រីតូចហូរដូចបាក់ទំនប់នៅលេីភ្លៅរបស់ប្រុសកម្លោះ គេមិនមាត់និយាយអ្វីដោយគ្រាប់តែអង្អែលក្បាលនាង ថ្នមៗរួមជាមួយការអោបកាយនាងដើម្បីផ្ដល់ភាពកក់ក្ដៅ ប៉ុន្តែក៍ត្រូវភ្ញាក់ព្រើតបេះដូងគេប្រែឆាបឆួលសឹងរលេសរលួយអាណិតនាងក្រមុំជាពន់ពេក ព្រោះតែស្បែកនាងឡើងក្ដៅជាងឆ្នាំងអ៊ុតអគ្គីសនីដែលដោតឌុយទុកចោលទៅទៀត ។
YOU ARE READING
Hell Or Heaven ? ( Complete)
Short Story«សេរី: ក្តីស្រលាញ់ពណ៌ក្រហម» រដូវកាល1 គីម ថេយ៉ុង កម្លោះសុីអុីអូ វ័យ២៧ឆ្នាំ ជុង ហ្វារីន ត្រឹមជាអ្នកបម្រេីនៅភូមិគ្រឹះគីម នាងចូលមកនៅទីនេះ នៅពេលនាងអាយុ១០ឆ្នាំ អ្វីដែលធ្វេីអោយនាយស្អប់នោះមកពីគំនិតគេ "ដោយសារតែនាងមកទីនេះទេីប បានជាប្អូនស្រីយេីងស្លាប់"