Part 35

2.6K 70 2
                                    

នៅទីធ្លាខាងក្រៅភូមិគ្រឹះ ប្រុសកម្លោះរូបរាងក្រាស់មាំកំពុងតែឈរបីអោបក្រសោបលួងក្មេងតូចនៅក្នុងរង្វង់ដៃរលាក់ចុះរលាក់ឡើង ព្រោះថានាទីនេះក្មេងគេយំបន្ទេខ្លាំងណាស់ ប្រហែលមកពីថ្លង់និងភ្លេង
តន្ត្រីដែលរំខានដំណេករបស់គេហើយ ម្យ៉ាងម្ដាយគេក៍ចាកឆ្ងាយទៀតមិនដឹងថាកើតទុក្ខដោយសារតែរឿងនេះដែរហើយ...ង៉ា!​ ង៉ា!​ ង៉ា
"អូ!...ជុ..ជុ...កុំយំណា..ក្មេងតូចក្មេងចេះណា នេះអ៊ុំកំពុងតែបីឯងហើយណាក្មួយប្រុស កុំយីណា អុអូ"
ថេយ៉ុង និយាយធ្វើមុខធ្វើមាត់កាន់ដបទឹកដោះគោបញ្ចុកអោយទារកបៅ ចំណែកឯក្មេងនៅក្នុងដៃក៍គិតតែពីស្រែកយកៗ មិនឈប់ជាហេតុធ្វើអោយអ្នកដែលទើបនិងមកដល់ បន្លឺស្រដីភ្លាម
"អោយមកខ្ញុំមក ចាំខ្ញុំលួង"
សម្លេងតូចស្រួសស្រែសបង្ហេីរសំនៀងទៅកាន់រាងក្រាស់ នាងសម្លឹងមុខប្រុសកម្លោះបែបញាប់ញ័រ ហើយគេក៍តប
"ខ្ញុំលួងបាន..មិនបាច់នាងជួយទេ"
ថេយ៉ុង ប្រកែកញាប់មាត់ខណះបីក្មេងដើរគេចពីស្រីក្រមុំ គេមិនហ៊ានសូម្បីតែសម្លឹងទម្រង់មុខនាងចំឡើយព្រោះថាមើលហើយវាឈឺចាប់
" ថេ! បងមិនចេះលួងក្មេងទេ..នេះយំដល់ម្លឹងប្រយ័ត្នគាំងស្លាប់ណា"
មិនចាំយូនាងក៍ដណ្ដើមយកកូនតូចពីក្នុងដៃ របស់គេមកបីវិញថ្នមៗ ហើយវាមិនចម្លែកទេគ្រាន់តែប្រថាប់មកនៅលេីដៃរាងស្ដើងភ្លាមកូនតូចមុខច្រមិចៗគួរអោយខ្នាញ់ក៍ឈប់យំភ្លាមតែម្ដង គេសម្លឹងមេីលមុខហ្វារីន ហើយសេីចធ្វេីភ្នែកម៉ក់ៗ ឯ​ ថេយ៉ុង ក៍ជ្រែងចង្កេះហួសចិត្ត តែថាអំបាញ់មិញនាងហៅគេថាបងមែនទេ? រំភើបដល់ហើយ អ្អេ៎! រំភើបអីនាងគ្មានស្អីពាក់ព័ន្ធនិងគេទៀតទេ ។
"ឃេីញទេ បងគ្មានទិចនិចទាល់តែសោះ នែ៎ មើលមុខចុះស្អាតគួរអោយចង់វាយដល់ហើយហិហិ មែនទេ? បងសម្លាញ់?"
មិនត្រឹមតែនិយាយ នាងក៍បានលើកទារកបង្ហាញ គេទៀតផង មើលទៅនាងខុសពីមុនឆ្ងាយណាស់ទាំង
ចរិកនិងការនិយាយស្ដី ចំណែក ថេយ៉ុង ក៍ភ្ញាក់ពីគំនិតព្រើតដូចគេដាក់មួយដៃចំកណ្ដាលមុខ ហើយស្អីនិងបងសម្លាញ់ បងសម្លួយអី? នេះនាងយ៉ាងមិចទៀតហើយ! លេបថ្នាំច្រឡំទេដឹង? ប៉ុន្តែគេមិនបានខ្វល់ខ្វាយហើយក៍បង្វែរប្រធានបទ

Hell Or Heaven ? ( Complete)Where stories live. Discover now