"ទ្រាំបន្តិចណា អូនសម្លាញ់បងនៅក្បែរអូនហើយ"
អ្នកជាស្វាមី ចាប់ម្រាមដៃត្រជាក់ល្អូករបស់ភរិយាជាប់មិនប្រលែង ខណះពេលនេះនាងកំពុងតែប្រឹងខាំមាត់ស្រែកសឹងតែបែកបំពង់ក ប៉ុន្តែទោះបំពង់កនាង
ស្អកខះស្ងួតរីង រាងកាយហូរញើសសស្រាក់ដល់កម្រិតណាក៍ដោយ ក៍វានូវមិនទាន់ឈឺដល់ផ្ទៃនាងដែលកំពុងតែរៀបនិងឆ្លងទន្លេនេះដែរ វាចុកចាក់ស្ទើរតែប្រៀបបាននិងគេយកកាំបិតមកឆ្កៀល
"អាយ...ហឹក...ហឹក"
"ទ្រាំណា អូនសម្លាញ់ ប្រឹងឡើងៗ"
រាងក្រាស់កាន់តែឈរលែងនិងញ័របបូកមាត់តតាត់ព្រោះកម្លាំងដែលចេញពីខ្លួនទាំងប៉ុន្មានត្រូវយកទៅចាប់ដៃស្រីក្រមុំជាប់អស់ទៅហើយ ចំណែក ហ្វារីន នាងក៍ស្រែកឆ្វាចនៅពេលសាច់ដុំស្បូនរបស់នាងកន្រ្ដាក់រឹតតែខ្លាំងចាប់ពី ៦០-៩០ វិនាទី ម្ដង
ហើយអារម្មណ៍នាងក៍ចាប់ដឹងថាសម្ពាធនៅត្រង់អាងត្រគាក និងរន្ធគូទរបស់នាងចាំផ្ដើមធ្ងន់កន្ដុកប្រៀបបាននិងគេយកដុំថ្មមួយដុំមកសង្កត់អោយកើតគ្រុនក្ដៅ នេះប្រហែលជាបុត្ររបស់នាងជិតចាប់ប្រសូតហើយ ហឹកៗ
"ថេ...ហឹក...កុំទៅណាចោលអូនណា..ហឹកៗ"
នាងងាកមកយំដាក់ប្រុសកម្លោះ នាទីនេះនាងឈឺខ្លាំងណាស់ ឈឺស្ទើរតែដាច់ខ្យល់ រីឯដង្ហើមនាងក៍ដកដង្ហក់មិនស្មើរគ្នារកតែផុតទៅម្ដងៗ ពេលពោះនាងវាច្រាលលាយឡំនិងការចង់ក្អួតចេញមកខាងក្រៅបន្តិចបន្តួច។"ហ្វូស ហឹស...ហឹក"
ហ្វារីន ដកសម្លេងមួយដង្ហើមខ្លី ខំណះទ្រូងនាងវាហាក់តឹងតែងខ្លាំងពេករកសល់ចន្លោះកន្លៀតណាមកទប់ពុំបាន ហើយក៍ត្រូវប្រើសតិទាំងឡាយស្រមៃថាខ្លួននាងកំពុងតែនៅទីកន្លែងមួយដែលមានសុវត្ថិភាពហើយ រួចព្យាយាបន្ធូរអារម្មណ៍ ដកដង្ហើមវែងៗមួយៗ ធ្វើអោយឲ្យដូចការពិតនៅក្នុងគំនិត នាពេលអំបាញ់មិញ
"ចាំផ្ដើម ត្រៀមសំភារះភ្លាមទៅ"
ដុកទ័រម្នាក់ដែលមានឯកទេសខាងនេះក៍បញ្ជាអោយរួសរាន់ ព្រោះថានាងបែកទឹកភ្លោះ មានន័យថាស្រោមសុកក្នុងពោះកំពុងនិងបានដាច់រហែកហើយ រីឯវេលាសម្រាលក៍ឈានជិតចូលមកដល់ដូចគ្នា ។
"សូមលោកប៉ាជួយផ្ដល់កម្លាំងចិត្តអោយអ្នកម៉ាក់ផងចាស"
"បាទ...បាទ..."
ថេយ៉ុង ត្រដិតជាប់មាត់នេះគេភ័យសឹងតែរាកនោមហើយកាលដែលក្រសែភ្នែកប្រទះឃើញទិដ្ធភាពរន្ធត់បែបនេះ ដឹងស្រាប់ហើយមនុស្សគេខ្លាចឈាម ហើយមកត្រូវឃើញមានកាំបិទ វះកាត់ផងអីផង វាស្ទើរតែសន្លប់ដួលបាត់ស្មារតី ... ប៉ុន្តែដល់ពេលជិតសម្រាលមែនទែន រាងក្រាស់ក៍ត្រូវបានចេញមកខាងក្រៅវិញតាមដោយ បងប្អូនទាំងអស់ក៍មកជុំគ្នា។
មិនយូប៉ុន្មាន...ង៉ាៗៗ...សម្លេងយំអោយត្រហឹងពេញបន្ទប់ចាប់បន្លឺឡើងខណះទារកតូចៗ ចេញពីក្នុងពោះម្ដាយបានប៉ះពាល់និងបរិយាកាស
"ជាកូនភ្លោះប្រុសមួយស្រីមួយណាអ្នកម៉ាក់"
បន្ទាប់ពីយកទារកទៅសម្អាតចេញរួចរាល់ គ្រូពេទ្យប្រាប់ហើយក៍បានយកពួកគេទៅដាក់គេងពីលើដើមទ្រូង ហ្វារីន ដើម្បីទទួលបានភាពសាុំពីអ្នកម៉ាក់ ហើយបានទទួលនូវទឹកដោះតំបូង ឯនាងក៍លើកដៃប៉ះថ្ពាល់កូនតូចទាំងពីរថ្នមៗ ពួកគេពិតជាគួរអោយស្រលាញ់ណាស់មើលមុខចុះ ដូចប៉ាៗ គេបេះបិតតែម្ដង
តែបើក្រលេកមកមើលអ្នកនៅខាងក្រៅឯនេះវិញ កំពុងតែច្រឡាចល់នៅមិនសុខ នេះគេបានលឺច្បាស់ណាស់ជាសម្លេងក្មេងយំ ប៉ុន្តែ ហេតុអីឥលូវស្ងាត់ឆឹងត្រឹងទៅវិញ? នេះប្រពន្ធកូនគេយ៉ាងមិចយ៉ាងម៉ាហើយក៍មិនដឹងទេ ចង់តែឆ្កួតអោយបាត់ៗ ទេលោកព្រះអើុយ
"ហូយ៎! អញវិញមុខណាស់ អាថេ ហែងនៅអោយស្ងៀមៗទៅមើល"
ហូសក ស្រែកមួយវើស មិនមែនគេលេងសើចទេ ប៉ុន្តែគេក៍ឈឺក្បាលមែននិងណា ដែលត្រូវមកអង្គុយមើល ប្រុសកម្លោះដើរចុះដើរឡើងបែបនិង ចិត្តមួយភ័យនិងប្អូនស្រី ចិត្តមួយធុញ និង ថេយ៉ុង នេះគេចង់ចេញក្អួតមកម្ដងៗ ហើយគួរតែដឹងផងទៅ។
"បងអោយខ្ញុំនៅស្ងៀមមិច នេះប្រពន្ធខ្ញុំណា ប្រពន្ជខ្ញុំកូនខ្ញុំ មិនមែនអ្នកដទៃសុទ្ធសាធ ទេ"
ប្រុសកម្លោះប្រកែកហើយក៍បង្គុយបុិបនៅលើកៅអីទាំងបេះដូងលោតសឹងផ្ទុះចេញមកក្រៅ បើចង់អោយគេស្ងប់ចិត្តចាក់ថ្នាំសណ្ដំអោយគេសន្លប់សិនទៅ
"ប្រពន្ធឯង ប្អូនអញវើយ ភ័យដូចគ្នាទេ"
"បានហើយ ឈប់ កុំមកតឹងសរសៃកដាក់គ្នា នេះនៅពេទ្យ គេត្រូវការភាពស្ងប់ស្ងៀម អោយចេះគិតផង"
ដោយឃើញម្នាក់ៗ ប្រឹងយកតែឈ្នះរៀងខ្លួន ណាមជូនក៍ដាក់មួយឃ្លារហូតដល់ស្ងាត់មាត់ជ្រាបលេងហើបមាត់អ្វីបន្ត
"អ្អាៗ មុខអាក្រក់ដល់ហើយនៀក៎ កូននរណាគេអញ្ចេះ គួរអោយចង់បោះចោលដល់ហើយ អុអូ"
កាលដែលបានចូលមើលអ្នកជំងឺបានហើយ ថេយ៉ុង ក៍តម្រូវបានអោយបីទារកតូចមួយក្នុងដៃ ចំណែកមួយទៀតប្រហែលជាបៅមិនទាន់ឆ្អែតនៅឡើយទេ ព្រោះថាអោយតែលើកចេញពីទ្រូងម្ដាយដឹងតែស្រែកយំផ្អើលគេផ្អើលឯងតែម្ដង ហុហុ
"ហើយឯងប្រុងដាក់ឈ្មោះកូនថាយ៉ាងមិចហ្ហាស អាថេ? "
ហូសក លើកសំណួរភ្លាមៗ នេះកូនកើតបានមួយថ្ងៃហើយមិនទាន់បានសព្វនាមអោយទេអីនិង
"ស្រេចតែលើប្រពន្ធខ្ញុំទេ ខ្ញុំតាមប្រពន្ធខ្ញុំគ្រប់យ៉ាង មែនទេ កូនប៉ា! អុអូ កុំយំណាកុំយំ ប៉ាៗ កំពុងតែបីហើយណា"
រាងស្ដើងដែលកំពុងតែគេងនៅលើគ្រែក៍ញញឹមស្រាលៗ ទាំងបបូរមាត់ស្លេក ហាក់ហត់ខ្សត់ខ្សោយកម្លាំងប៉ុន្តែ ក៍ត្រូវមានទឹកចិត្តឡើងវិញព្រឹសខណះ ក្រសែភ្នែកបានឃើញបងៗ និងប្ដីរបស់នាងមានសេចក្ដីសុខដូចច្នេះ
"ខ្ញុំគិតថាកូនស្រីដាក់ឈ្មោះថា គីម ថេរីន ព្រោះមានក្បាលឈ្មោះជារបស់ប្ដីខ្ញុំហើយកន្ទុយជាឈ្មោះខ្ញុំ ចំណែក កូនប្រុស ខ្ញុំដាក់ថា គីម ថេយ៉ុន ជួននិង ថេយ៉ុង បងៗគិតយ៉ាងមិចដែរ?"
ក្រោយពីស្រីក្រមុំបកស្រាយចប់គ្រប់គ្នាក៍ងក់ក្បាលយល់ស្រប មិននឹកស្មានថានាងឆ្លាតដាក់ឈ្មោះអោយកូនៗ បានពិរោះល្អដូចច្នឹងទេ
"អ្អា! ល្អណាស់ៗ បងពេញចិត្ត ជុប"ថេយ៉ុង ស្ងើចសរសើរ ហើយអោនថើបមាត់នាងមួយខ្សឺតធ្វើអោយគ្រប់គ្នាពេបមាត់ពេបករ មិនដឹងជាស្អីទេ
ស្វីត មិនមើលពេល មើលម៉ោងមែន មិនអាណិតអ្នកអត់លិទដែរសោះហើយ ហាហា យ៉ាប់មែន
"នែ៎ មើលក្បាលយើងផងវើយ"
សុខជីន ដែលស្ងាត់មាត់យ៉ាងយូក៍ស្រែកឯ ហ្វារីន ក៍សើចញឹមៗ អៀនបន្តិចបន្តួច
"កុំទៅខ្វល់អីបង អ្នកអត់លិតចរិកតែចឹង ហិហិ"
ជុងគុក ដុតបងប្រុសធំហើយលើកដៃមកគាកស្មាភរិយា ឯ សុខជីន ក៍សម្លក់សឹងតែជ្រុះគ្រាប់ភ្នែកមកដល់ដី ខ្នាញ់ណាស់ អាងតែគេស្លូតចង់ធ្វើបាបគេ
ប្រយ័ត្នតែគេរកប្រពន្ធបានវិញណា និង ឌឺអោយណាណីម្ដង ចាំតែមើលចុះហឹស!
أنت تقرأ
Hell Or Heaven ? ( Complete)
القصة القصيرة«សេរី: ក្តីស្រលាញ់ពណ៌ក្រហម» រដូវកាល1 គីម ថេយ៉ុង កម្លោះសុីអុីអូ វ័យ២៧ឆ្នាំ ជុង ហ្វារីន ត្រឹមជាអ្នកបម្រេីនៅភូមិគ្រឹះគីម នាងចូលមកនៅទីនេះ នៅពេលនាងអាយុ១០ឆ្នាំ អ្វីដែលធ្វេីអោយនាយស្អប់នោះមកពីគំនិតគេ "ដោយសារតែនាងមកទីនេះទេីប បានជាប្អូនស្រីយេីងស្លាប់"