Part 14

2.1K 73 0
                                    

រថយន្តស្ពតសេរីទំនើបរបស់រាងក្រាស់ត្រូវបានឈប់ង៉ក់ស្ងៀមត្រឹងមួយកន្លែងនៅលើទីទួលមួយ
ក្បែរខណះ វាបានមកដល់ទីតាំងកំណត់ដែលម្ចាស់បានបញ្ជាដោយការជាន់ហ្រ្វាំង។
        ថេយ៉ុង បើកទ្វារហើយបោះជំហានឈានជើងទម្លាក់ចុះមក រួមទាំងការដើរមកឈរនៅពីមុខទ្វាររបងដែកពណ៌ខ្មៅ លាយឡំនិងពណ៌ច្រែសចាប់ហើយមានសភាពពុកផុយ។
    រាងក្រាស់ទាញសោរចេញពីក្នុងហោប៉ាវយកមកចាក់ហើយរុញទ្វារចូលក្នុងយឺតៗ  គេសម្លឹងមើលទៅខុនដូចំណាស់មួយនៅចំពោះមុខ ទាំងអារម្មណ៍ស្រងេះស្រងោច កន្លែងនេះហើយដែលគេចាំមិនភ្លេចព្រោះវាមានអនុស្សាវរីយ៍គ្រប់យ៉ាងរវាងគេនិងគ្រួសាររបស់គេ។
​​    
"អាយ៎ៗ កុំដេញបងណា ថេកា បងខ្លាចហើយៗ ហាហា"
"បងកុំរត់ណាបងប្រុស ហិហិ អូនដឹងដេញបុកបងហើយ ហិហិ "
ថេយ៉ុង ដកដង្ហើមចូលលាយឡំនិងទុកសោក ទិដ្ធភាពដែលប្អូនស្រីគេកំពុងតែជិះកង់ដេញគេពីក្រោយវាកើតឡើងច្បាស់ៗចូលស្ថិតមកនៅក្នុងខួរក្បាលគេនាពេលគេចូលមកឈរនៅទីធ្លាសួនផ្ការខាងមុខខុនដូនោះ។
"ថេយ៉ុង! ថេកា! ឈប់ប្រឡែងគ្នាទៅកូន មកញាុំបង្អែមមកណា ត្រជាក់អស់លែងឆ្ងាញ់ឥលូវហើយ"
"បាទ / ចាស ម៉ាក់ចាំបន្តិចកូនទៅហើយ"
"យ៉ាប់ណាស់កូនៗអស់នេះ "
សម្លេងអ្នកជាម្ដាយដែលពោរពេញទៅដោយក្ដីស្រលាញ់ចំពោះកូនៗ ហាក់បន្លឺឡើងរងំពេញត្រចៀកព្រមទាំងលេចរូបភាពមកជាមួយផង ពេលក្រសែភ្នែករបស់គេកំពុងតែគយគន់ទៅកញ្ចុះមួយដែរសុទ្ធតែវល្លិហ៊ុំព័ទ្ធជិតឆឹង ។ ទោះវាហួសទៅច្រើនឆ្នាំមកហើយក៍ដោយប៉ុន្តែប្រុសកម្លោះនៅតែដិតដាមនឹកគិតឃើញពីវាមិនដែលរលប់ ព្រោះវាមានទាំងសេចក្ដីសុខមានទាំងភាពឈឺចាប់ ជីវិតមានគ្រប់រសជាតិសម្រាប់គេ។
"ទីនេះ! ជាកន្លែងអី???"
បេះដូងដែលកំពុងក្ដៅរមួលឈឺខ្ទោកៗ ស្រាប់តែត្រូវត្រជាក់ដូចជាយកទឹកកកមកស្អំ ខណះសម្លេងតូច
ឆ្មាលស្រាលៗ ហើយផ្អែមទន់ភ្លន់របស់ស្រីក្រមុំបន្លឺឡើងនៅក្រោយខ្នងរបស់គេ ។
"ផ្ទះប៉ារបស់បង"
គេតបស្អកៗទាំងមិនងាកមុខមករកនាងសូម្បីបន្តិចព្រោះតែ សាច់មួយដុំក្នុងទ្រូងខាងឆ្វេងរបស់គេកំពុងតែចុកអួលណែនដូចមានអ្នកយកដុំថ្មមកសង្កត់វាអោយសំប៉ែតនៅពេលគេជិតដាច់ដង្ហើមយ៉ាងចឹង ហើយរង្វង់ភ្នែកក៍ភាយចំហាយក្ដៅៗបញ្ចេញតំណក់ទឹកក្ដៅអ៊ុនៗ សឹងតែរមៀលស្រក់តក់ៗមកដល់កម្រាលដីនាពេលនេះ។
     រាងខ្ពស់ស្ងាត់មាត់ហើយព្រិចភ្នែកញាប់ៗបណ្ដេញភាពគួរអោយខ្មាស់ទាំងនោះចេញ គេមិនចង់អោយនាងបានដឹងនោះទេថាគេកំពុងតែយំ វាពិតជាគួរអោយរអៀសខ្លួនណាស់បើនាងឃើញគេទន់ជ្រាយយ៉ាងនេះ  ៕
"ចូលក្នុងទៅ មេឃជិតភ្លៀងហេីយ"
គេមិនចង់រៀបរាប់អ្វីច្រើនទើបបោះពាក្យប្ដូរសាច់រឿងធ្វេីជាងេីយមេីលទៅលើមេឃដែលមានពពកខ្មៅៗ រសាត់ហោះហេីរយ៉ាងលឿនពេញផ្ទៃអាកាស
   រួមជាមួយសម្លេងផ្គរចាប់បន្លឺក្ដាំងៗខ្ទខ្ទាពេញសោតវិញ្ញាណ មិនតែប៉ុណ្ណោះអារម្មណ៍គេស្រងេះស្រងោចជាទីបំផុតហើយ កាលដែលមេឃលលេង ហាក់យល់ពីចិត្តរបស់គេយ៉ាងដូចច្នឹង ព្រោះរាល់ពេលដែលគេត្រលប់មកជាន់ទីកន្លែងនេះ គ្មានម្ដងណាដែលមេឃមិនបង្អុរភ្លៀងកំដរអារម្មណ៍ក្រៀមក្រំរបស់គេនោះទេ ហើយក៍គ្មានលើកណាដែលគេសប្បាយចិត្តដូចគ្នា។
ហ្វារីន ធ្វើភ្នែកឡេងឡង់ៗ សម្លឹងមើលទៅផែនខ្នងរបស់គេពីក្រោយ នាងគ្មានអ្វីដែលត្រូវនិយាយទៅកាន់គេឡើយ ណាមួយនាងក៍មិនដឹងថាគេបានជួបកើតហេតុរឿងអ្វីដែរពីមុនមក ដូចច្នេះស្ងៀមបែបនេះជាការល្អហើយសម្រាប់នាង ចៀសវាងគេមានសម្ពាធខ្លាំងជាងមុន។
"អឹស.."
"ថេយ៉ុង បងមិនអីទេហ្ហេស៎??"
រាងស្ដើងស្ទុះចូលទៅទប់គ្រារាងក្រាស់យ៉ាងលឿនទាំងស្លន់ស្លោ ខណះគេយកដៃខ្ទប់ក្បាលជាប់
បិទត្របកភ្នែក  ទន់ជង្គន់ចុះសឹងតែដល់កម្រាលព្រំ  ទឹកមុខគេប្រែស្លេកស្លាំងដកដង្ហេីមញាប់ៗដង្ហក់ខ្យល់
ប្រៀបដូចមនុស្សខ្វះអុកសុីសែននៅក្នុងខ្លួន  បាតដៃគេញ័រទទ្រើកកាន់អ្វីមិនបានសូម្បីតែប្រឹងតោងកំភួនដៃរបស់ស្រីក្រមុំ៕
"មិន...មិនអីទេ...បងមិនអីទេ"គេរាដៃប្រាប់ទៅរាងស្ដើងថាគេមិនអីដើម្បីអោយនាងទុកចិត្តទាំងដែលការពិតគេសឹងតែផុតដង្ហើមម្ដងៗ រាងស្ដើងទប់គេជាប់់នាងភ័យខ្លាំងណាស់មើលទៅគេចុះ បែកញើញចូកអាវតែម្ដងឈរទប់លំនិងមិនជាប់សឹងតែដួល នាងមិនដែលដឹងទេថាគេ កើតអីនោះ។
"ទៅ..អង្គុយសិនទៅណា..."
"ហឹម..."
ស្រីក្រមុំដាក់រាងក្រាស់អោយអង្គុយនៅលេីសាឡុងថ្នមៗ ហើយគេទម្រេតខ្លួនផ្ដេកសណ្ដូករាបស្មើរកើយខ្នើយទន់ៗ ដែលនាងកល់អោយគេ។​
"ខេះៗ...ទឹ...ទឹក...យកទឹកអោយបងបន្តិច"
"ចា...ចាស...." គ្រាន់តែលឺគេស្រែករកទឹកភ្លាមរាងតូចច្រឡឹងក៍ប្រញាប់រត់ត្រឹងទៅ បើកទូយកកែវមកចាក់ទឹកអោយគេភ្លាមខ្លាចថាទាស់ចិត្តគេ បើគេមានរឿងអីទៅនាងគិតយ៉ាងមិច នៅតែពីរនាក់ផងទៅរកនរណាមកជួយទាន់។
"នេះទឹក...ទឹកមកហើយ"
នាងកាន់កែវមកដាក់ក្បែរមាត់ប្រុសកម្លោះដៃម្ខាងទ្រកញ្ចឹងកគេអោយងើបបន្តិចហើយបញ្ចុកទឹកអោយបឺតស្រូបផឹកក្អឹករហូតដល់អស់ទឹកពីកែវ។
រាងខ្ពស់ផ្អែកក្បាលងេីយ ក បិទភ្នែកសម្ងំស្ងៀមសម្រួលអារម្មណ៍មួយសន្ទុះព្រោះតែមានអារម្មណ៍ថាក្បាលគេវិលខ្ញាល់ សម្លឹងមើលអីក៍ឃើញព្រាលៗ ហាក់មិនច្បាស់ថាអ្វីជាអ្វី សូម្បីតែទម្រង់មុខអ្នកដែលគេកំពុងតែកើយភ្លៅឥលូវនេះ ក៍គេមើលមិនដាច់ផង។
ហ្វារីន ដកដង្ហេីមធំមួយដង្ហេីម រួចងើបលើកបង្វែរខ្លួនគេអោយដេកនៅលើសាឡុង រួមទាំងដាក់បង្គុយចុះក្បែរប្រុសកម្លោះ នាងគេងកើយលេីទ្រូងរឹងមាំហាប់ណែនខ្សឹកខ្សួលអាណិតគេជាខ្លាំង នៅពេលនាងបានស្ដាប់ស្នូរសម្លេងបេះដូងរបស់គេដែលលោតដុក
ដាក់ៗ ជាបន្តបន្ទាប់ ស្រាប់តែទឹកក្ដៅអ៊ុន ស្រក់តក់ៗសើមដក់ជាប់លេីអាវរបស់រាងក្រាស់ ។
អ្នកកម្លោះ​លេីកដៃអង្អែលក្បាលនាងទាំងកម្លាំងល្ហិតល្ហៃលើកមិនចង់រួច គេថេីបសក់ក្រអូបប្រហើររបស់នាងស្រូបក្លិនក្រអូបចូលពោះមុននិងបង្ហើរពាក្យសម្ដីទៅកាន់នាង។
"យំធ្វេីអី??ហឹម??...បងមានកើតអីឯណា"
សម្លេងគេខ្សាវៗ ខ្សោះៗ ស្ដាប់មិនចង់បានប៉ុន្តែ
ហ្វារីន នាងដឹងថាគេនិយាយពីអីព្រោះនាងនៅគេងជាប់លើទ្រូងរបស់គេ។
"ក៍ខ្លាចបងឈឺ ខ្លាចបងទុកអូនចោលនិងណា!
ហឹកៗ..."
"ប្ដីមិចអាចទៅណាចោលប្រពន្ធបានទៅ...អូនមិនទុកចិត្តបងមែនទេ?? ហឹម??"
"..."
ហ្វារីន មិននិយាយអី នាងគិតតែពីអោបរាងកាយគែជាប់រហូតទ្រូងនាងនិងទ្រូងគេកកិតចូលគ្នាសឹងតែក្លាយជាខ្លួនមួយ នាងគួរតែសប្បាយចិត្តដែលគេមិនកើតអីធ្ងន់ធ្ងរ..តែ...តែហេតុអីនាងបែជាយំខ្លាំងឡេីងៗ ទៅវិញ ?​ ហេតុអ្វីនាងមានអារម្មណ៍ថាគេនិងឃ្លាតឆ្ងាយពីនាងទាំងដែលពេលនេះគេនៅក្បែរមិនឃ្លាតបន្តិចណាសោះ?
"ហឹកៗ...ហឹក...ថេយ៉ុង..."
"បងស្រលាញ់អូនណា ហ្វារីន "
"អូន...អូន...ក៍ស្រលាញ់បងថេយ៉ុង..អូនស្រលាញ់
បងស្ទេីរលេបទៅហេីយ...ហឹកៗ...ហឹក..."
សម្ដីរាងតូចនិយាយចេញមកលាយឡំនិងទឹកភ្នែកដែលហូរមកឥតឈប់ បបូរមាត់នាងប្រឹងសេីចទាំងបេះដូងឈឺពើតៗ លាយឡំនិងភាពរំភើបញាប់ញ័រធ្វេីអោយប្រុសកម្លោះសេីចចេញធ្មេញស្ញេញដាក់នាងហើយទាញរាងកាយតូចមកក្រសោបពេញៗដៃ ។
     មិនយូប៉ុន្មានវាក៍ឈានចូលយប់ព្រលប់ទៅហេីយពេលនេះមេឃភ្លៀងខ្លាំងណាស់ ខ្ទរខ្ទាពេញតំបន់តែម្ដងដោយសារតែមានខ្យល់ព្យុះនៅប្រទេសជិតខាងណាមួយទីនេះជិតព្រំប្រទល់ដែនដីផងទើបងាយសាយភាយប្រែប្រួលអាកាសធាតុយ៉ាងនេះ ទោះពួកគេចង់ត្រលប់ទៅទីក្រុងវិញក៍មិនងាយស្រួលដែរចឹងហើយមានតែសម្រាកនៅទីនេះមួយយប់សិន ម្យ៉ាងសុខភាព ថេយ៉ុង មិនទាន់និងន៎ ល្អនៅឡើយ"
"វានិងល្អត្រូវទេ??"
ប្រុសកម្លោះសួរខ្លួនឯងក្នុងចិត្ត ក្រសែភ្នែករឹងមាំបាញ់ចេញទៅក្រៅសម្លឹងមេីលតំណក់ទឹកភ្លៀងដែលស្រក់បង្អុះមកមិនព្រមឈប់ពេញផ្ទៃមេឃ  គេពិតជាពិបាកទ្រាំខ្លាំងណាស់ ទៅនិងអារម្មណ៍ទ្រុឌទ្រោមនាពេលនេះ អតិតកាលរសាត់មកអោយគេខិតខំគិតមិនស្រាកស្រាន្ត ចំណែកអ្វីដែលគេខ្លាចខ្លាំងបំផុតក៍វាកាន់តែកៀកចូលមករកគេជារឿយៗ ដូចគ្នា គេខ្លាចណាស់ខ្លាចគេធ្វើអោយនាងឈឺចាប់គ្រាំគ្រាម្នាក់ឯង ខ្លាចនាងគ្មានអ្នកមើលថែ ខ្លាចគ្រប់យ៉ាង។
"បងមិនគេងទេរឺ! យប់ហេីយវាត្រជាក់ណាស់ប្រយ័ត្នឈឺណា"
រាងស្ដើងបោះសំដីទៅកាន់ប្រុសកម្លោះទាំងខ្លួនអង្គុយនៅលេីពូក នាងភ្ញាក់ដល់ទៅពីរដងហេីយ តែអ្នកម្ខាងទៀតបែជាឈរនៅមួយកន្លែងមិនកម្រេីកទៅវិញ។
       ថេយ៉ុង ងាកមុខមកផ្ដល់ស្នាមញញឹមស្ងួតៗមករករាងតូច ដោយនៅក្នុងដៃមានកាន់កែវស្រាជាមួយផង ក្រហមជាមួយផង។
"បងចូលហេីយតេី..."
គេដាក់បង្គុយនៅលេីពូកហេីយដាក់កែវនោះទៅលេីតុក្បែរគ្រែ ទាញផួយក្រាស់មកគ្របដណ្ដប់រាងកាយគេនិងនាង 
"នៅក្នុងបេះដូងបងរហូតណា កុំចាកចោលបងដូចអ្នកមុនអី...កុំអោយបេះដូងបងនេះវាសឹករិចរិលឈឺចាប់ពើតផ្សារដោយសារស្នេហាម្ដងហើយម្ដងទៀតអីណា...ហឹកៗ..បង..បងហឹកៗ..."
ខ្នងអាវរបស់ស្រីក្រមុំត្រូវបានផ្សេីមដោយទឹកភ្នែករាងក្រាស់ ខណះគេគេងអោបនាងផ្អឹមពីក្រោយ ហ្វារីន បែខ្លួនក្រសោបទម្រង់មុខសង្ហារប្រសព្វក្រសែភ្នែកប្រទាក់ក្រឡាគ្នា នាងអោនថេីបខ្ទង់ច្រមុះគេបង្អូសទៅចិញ្ចេីមក្រាស់ខ្មឹក រួចបន្តមកកាន់ថ្ពាល់របស់គេខ្សេីតៗ
"បង..នឹកគេ??មែនទេថេយ៉ុង???...."
នាងសមដៅទៅដល់ សូហ្វា ដែលជាភរិយាចាស់របស់គេ ទោះនាងដឹងថានេះវាមិនមែនជាសំណួរដែលនាងត្រូវសួរប៉ុន្តែនាងទប់ចិត្តឃើញគេធ្លាក់ដល់ចំណុចនេះមិនបាននោះទេ បើគេឈឺចាប់នាងក៍ឈឺដូចគ្នា មិនថាពាក្យដែលគេនិយាយថាស្រលាញ់នាងវាជាការពិតរឺ ក្លែងក្លាយក៍ដោយ យ៉ាងហោចណាស់វាក៍ជាពាក្យដែលនាងបានលឺចេញពីក្នុងក្រអូមមាត់របស់គេ មិនមែនលឺតាមអ្នកផ្សេង។
    នាងពិតជាចង់ទះមាត់ខ្លួនឯងអោយវាចនិយាយមិនកេីតខ្លាំងណាស់ហេតុអីក៍សួរគេបែបនេះទៅកើតព្រោះនាងមានអារម្មណ៍ថាវាមិនគប្បីចំពោះមនុស្សដែលនាងស្រលាញ់ពេញក្រអៅបេះដូងដូចជារូបគេឡើយ  ប៉ុន្តែចម្លេីយគេឆ្លើយតបមកវិញធ្វេីអោយនាងសឹងតែដាច់ខ្យល់ស្លាប់ភ្លាមៗ ដល់ថ្នាក់បេះដូងនាងស្ពឹកស្រពន់រោយរាុំរ៉ៃជាខ្លាំង វាអួលណែនដល់ថ្នាក់នាងត្រូវខាំមាត់បន្ថយភាពឈឺចាប់ទាំងនោះ ដោយការញញឹមហើយនៅស្ងៀម។
"ហឹម...បង...នឹក...នឹកខ្លាំងណាស់ ហឹក"
និយាយត្រឹមប៉ុណ្ណេះ ប្រុសកម្លោះក៍ចាប់អោបរាងកាយនាងជាប់ណែនដៃជាងពេលណាៗទាំងអស់
ចំណែកអ្នកក្រោមទ្រូងក៍លួចបង្ហូរទឹកភ្នែកទឹកសំបោរមកដូចជាទឹកលូដែលគ្មានអ្វីទប់ជាបង្ខាំង ។
"តាមពិតទៅបងមិនទាន់មានចិត្តអោយអូនទាំងអស់ទេមែនទេ?? អូនត្រឹមជាមនុស្សកំដរទេរឺ?? ការពិតបងនៅតែនឹកអ្នកចាស់...ហឹក..នឹកអ្នកដែលធ្វើអោយបងវិសនិងតែសម្លាប់ខ្លួននោះតើមែនទេ?"
ស្រីក្រមុំថ្អូញថ្អែក្នុងចិត្តទាំងទ្រូងស្ទើរធ្លាយ អន់ចិត្តហើយក៍ខឹងខ្លួនឯងណាស់ដែរ ដែលស្រលាញ់គេជឿជាក់លើគេខ្លាំងយ៉ាងនេះ  ។
"បងនឹក...នឹកស្ទេីរស្លាប់ទៅហេីយ...នឹកប៉ាម៉ាក់..នឹកប្អូនស្រី...ហឹកៗ..នឹកគ្រប់យ៉ាង"
វាជាសម្ដីចុងក្រោយដែលគេវាចាប្រាប់ទៅនាងប៉ុន្តែវាបានត្រឹមតែជាខ្យល់អាកាសប៉ុណ្ណោះ ព្រោះរាងតូចបានគេងលង់លក់លើស្មាគេបាត់ទៅហេីយយ៉ាងណាក្នុងចិត្តនាងនៅតែគិតថាគេនឹក សូហ្វា ព្រោះនាងស្ដាប់មិនលឺនូវពាក្យពេចន៍របស់គេបកស្រាយទេអំបាញ់មិញនិង​  គេជូតទឹកភ្នែកអោយនាងចេញ ហើយបិទភ្នែកគេងខ្លួនឯងដែរ ។

Hell Or Heaven ? ( Complete)Opowieści tętniące życiem. Odkryj je teraz