____________________
<<ឆ្លើយឆ្លងតាមចិត្ត>>ស្ថានភាពនៅក្នុងភូមិគ្រឹះមិនអ៊ូអរដូចរាល់ដងនោះទេព្រោះតែអ្នកមានឈ្មោះជាម្ចាស់ត្រលប់មកវិញហើយម្យ៉ាងគ្រប់គ្នារវល់ការងាររៀងៗ ខ្លួនផងទើបបានជាគ្មាននរណាម្នាក់មកអើតមើលរាងតូចច្រឡឹងនៅឯផ្ទះបាយអីបន្តិច។
ថេយ៉ុង គេគិតតែសម្ងំនៅក្នុងបន្ទប់តាំងពីព្រឹកមិនឃើញជាចេញមក ចំណែកឯ ហ្វារីន មមាញឹកជាខ្លាំងព្រោះកំពុងតែរៀបចំតុបាយនិងម្ហូបអាហារសម្រាប់ពេលថ្ងៃត្រង់ជាមួយអុំមេផ្ទះរួមទាំងអ្នកបម្រេី ៣-៤ នាក់ទៀត ។
ហើយថ្ងៃនេះដែរនាងធ្វើម្ហូបពិសេសសម្រាប់គេថែមទាំងមានផ្លែឈើចិតជាចំណិតផ្អែមៗត្រជាក់ៗជាបង្អែមលាងមាត់ដល់គេទៀតផង រឿងក្រៀមក្រំទុកមួយឡែកសំខាន់ពេលនេះនាងត្រូវយកចិត្តយកថ្លើមគេអោយបានសិន។
រាងតូចលើកចានបង្គាយកមកដាក់នៅលើតុហើយទឹកមុខស្មើរថេងមិនសូម្បីតែញញឹម ក៍ស្រាប់តែមានសម្លេងនរណាម្នាក់បន្លឺឡើងក្បែរនាង វាគឺជានារីម្នាក់ដែលជាអតិតប្រពន្ធដើមរបស់សំណព្វចិត្តនាងនិងហើយ។
"អោយយើងជួយទេ? " សូហ្វា និយាយមកកាន់ស្រីក្រមុំហើយលើកដៃមកកាន់ចានដែលកំពុងនៅក្នុងដៃរបស់ ហ្វារីន ។ រាងតូចបានត្រឹមតែសើចដាក់បន្តិចហើយតបតទៅវិញដោយសុភាពរាបសារតាមទម្លាប់ល្អរបស់នាង។
"ចាស មិនអីទេ ...អ្នកនាងគួរតែទៅសម្រាកចុះ មកពីឆ្ងាយប្រហែលជាហត់ណាស់ហើយ ទុកអោយខ្ញុំធ្វើម្នាក់ឯងក៍បានណាចា៎" រាងស្ដើងញញឹមស្ងួត មុននិងងាកទៅយកកូនកន្សែងតូចមកជូតចានបន្ត។ ប៉ុន្តែ
សូហ្វា បែជាពេបមាត់ពេបក ហើយទាញចានពីដៃរបស់រាងស្ដើងមកទម្លាក់លើកម្រាលឥដ្ធទៅវិញ។
ប្រាវ! សម្លេងកម្ទេចចានក្បានធ្លាក់បែកជាបំណែកលាន់លឺឡើងពេញផ្ទះបាយ ហ្វារីន លើកចិញ្ចឹមឆ្ងល់និងចរិករបស់ អ្នកចំពោះមុខជាខ្លាំង តើនាងមានគំនិតអាក្រក់អីរឺអត់? រឺ គ្រាន់តែខឹងហើយបោកប្រាស់ប៉ុន្នឹងទេ។
"មានរឿងអីនិង? សម្លេងអី?"
គ្រាន់តែសម្លេងទាំងហោះចូលត្រចៀកភ្លាមថេយ៉ុងស្រាប់តែស្រែកកោកៗស្ទុះស្ទាអោយពេញផ្ទះ ទាំងដែកអំបាញ់មិញគេនៅក្នុងបន្ទប់នៅឡើយ។
កាលដែលដឹងថាគេ បោះជំហានឈានជើងមកហើយសូហ្វា ក៍ឈ្ងោកអោនចុះទាំងទល់ពោះរេីសអំបែងកែវភ្លាម ហើយច្របាច់រហូតដល់មុតដៃចេញឈាមរលេសស្រក់មកលើកម្រាលតក់ៗ។
"សូហ្វា ..."
ក្រសែភ្នែកប្រទះនិងនារីចំពោះមុខគេស្រាប់តែរត់ទៅទាំងប្រញាប់ប្រញាល់ចូលទៅគ្រានាងចេញពីកន្លែងនោះ ទាំងទឹកមុខព្រួយបារម្ភលាយឡំនិងកំហឹងពេញទ្រូង ។
"សូហ្វា ក្រោកឡេីង មិនអីទេមែនទេ?? ឈឺរឺអត់និង?? ងើបឡើងបងលាងរបួសអោយ"
"ហឹកៗ ថេ អូនឈឺ ហឹកៗ"
សម្លេង ដង្ហក់ខ្សឹកខ្សួលទួញនៅចំពោះមុខរាងក្រាស់ធ្វើគេជឿស្លុងទៅលើនាងដោយមិនគិតគូច្រើន
ប្រុសកម្លោះចាប់លើក ឡើងថ្នមៗហើយអោយនាងអង្គុយនៅលើកៅអីមុននិងងាកមកហាខ្ជាក់សម្ដីដាក់រាងស្ដើងវិញស្ទើរតែដាច់បំពង់ក។
"មិចក៍នាងបណ្ដោយអោយ សូហ្វា ធ្វើបែបនិង? មិចក៍មិនសម្អាតខ្លួនឯងទៅ?? នាងមិនឃេីញ សូហ្វា កំពុងតែមានពោះមានពុងទេអី? រឺភ្នែកនាងវាខ្វាក់ប្រស្រី ជុង ហ្វារីន"គេស្រែកសម្លុតស្រីតូចមួយអស់សម្លេងដោយភាពខឹងសម្បារ ចំណែកនាងវិញបានត្រឹមតែនៅស្ងៀមស្ងាត់មិននិយាយអ្វីតបត ខណះទម្រង់មុចអោនចុះមិនព្រមងើបឡើងប្រឈមមុខនិងគេ
"នេះគេនិយាយជាមួយខ្ញុំថានាងអញ្ចឹងរឺ?ហឹកៗចុះពាក្យអូនដែលគេហៅពេញៗមាត់វារលាយបាត់ទៅណាហើយ?ហ្ហឺៗ"
បេះដូងដែលក្លាហានសច្ចាថានិងយកឈ្នះចិត្តគេអោយបាននោះ ពេលនេះវាប្រែទន់ជ្រាយអស់ទៅហើយមិនខុសពីទឹកកកដាក់ចោលហាលថ្ងៃហើយប្រែជាទឹកនោះទេ ដឹងទេថានាងឈឺ? នាងមិនមែនដុំថ្ម មិនមែនម៉ាដឺកាំងសម្រាប់អោយគេលេងសើចឡើយ នាងជាមនុស្សចេះឈឺ ចេះយំហើយក៍ចេះចាំដូចគ្នា ។
ប្រុសកម្លោះសម្លក់អ្នកដែលទួញយំ ហើយដឹកដៃ
សូហ្វា ចេញទៅខាងក្រៅយកសំឡីនិងថ្នាំមកលាងរបួសអោយនាងទាំងមិនដឹងថាគេកំពុងតែធ្វើខុស។
ហ្វារីន ចេះតែលួចមេីលគេទាំងអន់ចិត្តអន់ថ្លេីម គេមិនសួរទេរឺ? ថាមានរឿងអីកើតឡើងខ្លះ មិចក៍មក
ញ៉ែតៗដាក់នាងទាំងនាងគ្មានកំហុសបែបនេះហឹកៗ
នាងពិតជាស្អប់ខ្លួនឯងណាស់ដែលមិនហ៊ានហាមាត់ប្រកែកនិងគេ នាងចង់តែទាញវេលាថយក្រោយហើយនិយាយប្រាប់គេថានាងមិនបានខុស។
នាងអោនរើសអំបែងនោះម្ដងមួយៗ ប៉ុន្តែក៍ត្រូវងើយមុខមើលស្រ្តីចំណាស់ដែលកំពុងតែជួយនាងសម្អាតវាចេញ៕
"អ្នកនាងគួរតែនៅអោយឆ្ងាយពីអ្នកនាងម្នាក់នោះទៅ មើលទៅគ្មានបំណងល្អទេ"
"ហេតុអីទៅអ៊ំ...វាជាកំហុសខ្ញុំដែលមិនមេីលកាលៈទេសៈ ហឹកៗ"
រាងតូចទឹកភ្នែកចូកថ្ពាល់សួរទាំស្អកសម្លេងបកទៅវិញ ខណះបបូរមាត់ញ័រទទ្រើកលាយឡំនិងទឹកភ្នែកដែលដក់ជាប់នៅលើបំណែកចានដែលបែក នាងមិនដឹងទេថានាងទន់ជ្រាយដល់ថ្នាក់នេះ ដល់ថ្នាក់អោយអ្នកបម្រើឃើញទឹកភ្នែកដ៍សែនឈឺចាប់របស់នាង។
"អូ...អ្នកនាងរបស់អ៊ុំកុំចឹងអី...គ្រប់យ៉ាងកេីតហេតុនាងៗអ្នកបម្រេីទាំងនេះក៍បានឃេីញដែរ វាមិនមែនជាកំហុសអ្នកនាងឯណា មែនទេពួកនាងៗ?"
អុំមេផ្ទះខាំមាត់ដាក់កំហិតទៅពួកអ្នកបម្រើអោយស្របតាមខ្លួន ព្រោះថានេះអ្នកនាងតូចយំទៀតហើយមិនដឹងជាទារកដែលនៅក្នុងផ្ទៃក្ដៅក្រហាយខ្សត់ខ្សោយយ៉ាងណានោះទេ បើអ្នកជាម្ដាយគិតតែពីពាំទុក្ខព្រួយទួញសោកយ៉ាងនេះ៕
"ចាស...អ៊ុំគឺឃេីញច្បាស់ណាស់ថាអ្នកនាង សូហ្វា បោកចានអោយបែក ហេីយក៍ប្រញាប់អោនរេីស
ពេលលោកប្រុសចូលមកធ្វើជាទាមទារចំណាប់អារម្មណ៍"
អ្នកបម្រេីម្នាក់រៀបរាប់ប្រាប់ ព្រោះតែគ្រប់គ្នាមិនចង់អោយរាងស្ដើងរងសម្ពាធហើយទទួលកំហុសទាំងមិនបានធ្វេី ឃេីញទេទឹកភ្នែកនាងស្រក់ចុះមកទៀតហេីយ ប្រហែលជាខូចណាស់។
"អ្នកនាងកុំយំអី ប្រយ័ត្នប៉ះពាល់ដល់កូនណាអ្នកនាង" លីអូ ដែលចូលមកដល់ក៍ប្រញាប់លួងលោមម្ចាស់ស្រីភ្លាម ព្រោះថាអំបាញ់មិញគេបានស្ដាប់លឺអស់ទៅហើយ។
"ខ្ញុំដឹងហេីយ...ហឹកៗ...អគុណគ្រប់គ្នាដែលស្រលាញ់ចូលចិត្តខ្ញុំទាំងខ្ញុំមិនអាចជួយអ្វីបានដល់អ្នកទាំងអស់គ្នាសោះ ហឹកៗ"
ហ្វារីន បង្ហូរទឹកភ្នែកលែងខ្មាស់អៀនចំពោះអ្នកគ្រប់គ្នា នាងលែងមានអារម្មណ៍ថាឯកាទៀតហើយពេលគ្រប់គ្នានៅក្បែរនាងហើយលួងលោមនាងយ៉ាងនេះ ម្យ៉ាងអាចថានាងសំណាងណាស់ដែលមាន ហូសក និង បងៗ ឯទៀត ចាំមើលថែគ្រប់គ្រាមិនលស់ថ្ងៃ៕
"អ្នកនាងទៅសម្រាកទៅ...ប្រយ័ត្នសន្លប់ទៀត"
ស្រីក្រមុំចូលមកដល់បន្ទប់តូចចង្អៀតក្រោមដីរបស់នាង វាសាុំហើយដែលនាងគេងនៅទីនេះ ព្រោះតាំងពីចូលមកតំបូងរហូតដល់ពេលនេះនាងនៅតែជាអ្នកបម្រើដដែល មិនមែនអ្នកខ្ពស់ខ្ពស់ដូចច្នេះទីនេះសាកសមបំផុតហើយ។
ហើយរឿងដែលមានកូន នាងមិនទាន់មានភាពក្លាហាន ប្រាប់ទៅគេនោះទេ នាងខ្លាច ខ្លាចគេមិនទទួលស្គាល់ ហើយបោះបង់នាងចោល ដើម្បីទៅរួមរស់ជាមួយនិងប្រពន្ធដេីមគេវិញ ក្នុងចិត្តគឺខ្លាចគ្រប់យ៉ាង។
"ឯណា អ្នកនាងឯងមិចមិនមកញាុំបាយ??"
រាងក្រាស់ដាក់បង្គុយចុះហើយសួរទៅអ្នកបម្រេីដែលឈរអោនមុខចុះ ខណះគេក៍ឆ្ងល់ហេតុអីមិនឃើញនាង ព្រោះថាថ្មើរនេះម៉ោងក៍ច្រេ គួរសមមិនឃ្លានទេរឺបានមិនមកទទួលទានអាហារនិងគេ។
"អ្នកនាងតូចថាមិនស្រួលខ្លួន អោយពួកយើងយកអាហារទៅបន្ទប់ចា៎"
ថេយ៉ុង ទម្លាក់ស្លាបព្រាចុះ យកអណ្ដាតទល់និងថ្ពាល់ឡើងប៉ោងៗ គេមានអារម្មណ៍ថាល្ហល្ហេវក្នុងទ្រូងបន្តិចបន្តួចកាលដែលលឺថានាងឈឺ មិនបានទេគេត្រូវតែទៅមើលនាងសិន។
"អ្ហឹម...សូហ្វ ...បងទៅមេីលរីនបន្តិចសិន អូនញាុំចុះណា "
គេលើកដៃអង្អែលក្បាលនាងហើយងើបឈរពេញកម្ពស់ ព្រោះបេះដូងកំពុងតែស្រែករកនារីដែលគេបារម្ភពេញក្នុងទ្រូងខ្វើយៗ ប្រៀបដូចសត្វទៅហើយនេះមានខឹងនិងគេរឺអត់?
"ប៉ុន្តែ...ថេយ៉ុង..អូនញាុំម្នាក់ឯងមិនឆ្ងាញ់ទេ...ហឹក"
សូហ្វា បូញមាត់ញិញ៉ក់ហាក់បបួលចិត្តប្រុសកម្លោះអោយទន់ដូចទឹកដាក់គូទអង្គុយចុះវិញ តែចៃដន្យអីក្ដីបារម្ភចំពោះមនុស្សដែលគេស្រលាញ់ពិតប្រាកដ
វាមិនអាចលួងលោមគេបាននោះឡេីយ មានតែពាក្យបដិសេធតបទៅនាងវិញ។
"បងទៅតែមួយភ្លែតទេ ណាកុំរឹងរូសស្ដាប់តាមងអូខេ!" គេសង្កត់សម្លេងហេីយញីក្បាលនាងរួចក៍ទៅរកហ្វារីនភ្លាម។
"ចង្រៃយ៎ ... ផ្ដេសផ្ដាសមែន"
សូហ្វា គោះតុផាំងទាំងក្ដៅក្រហាយដូចទឹកពុះ
១០០អង្សារ កិច្ចការនាងវីសតែសម្រេចទៅហើយបែជាមកខាតបង់ព្រោះតែស្រីបម្រើតូចទាបទៅវិញ
ហឹស...គិតថាវាចប់ត្រឹមនិងមែនទេ វាគ្មានផ្លូវទេស្គាល់ សូហ្វា តិចពេកហើយ។
រវល់តែខឹងចិត្តមួម៉ៅចងទឹកទុកក្រម៉ូវនឹកគិតគំនិតស្មោគគ្រោក អ្នកបម្រើស្រាប់តែលេងសម្ដីឌឺដងទៅកញ្ជ្រោងកន្ទុយប្រាំបួនមួយឃ្លា
"អ្នកនាង សូហ្វា ត្រូវការពួកយេីងកំដរទេចា ហាហា"
មិនត្រឹមតែនាងៗ ប៉ុណ្ណោះទេដែលផ្ទុះសំណើចនិងនាងសូម្បីតែ អុំស្រីមេផ្ទះក៍សើចកក្អឹកដូចគ្នានេះមិនដឹងជាលក់មុខយ៉ាងណាទេ។
"ពួកនាង...ព្រហេីន....តែយេីងក្លាយជាម្ចាស់ភូមិគ្រឹះនេះពេលណា ពួកនាងឯងនិងព្រាត់ក្បាលមិនខាន"
សូហ្វា ស្រែកចេកទន្រ្ទាំជើងខាំធ្មេញទៅគ្រប់គ្នាវិញទើបត្រូវដើរចេញទាំងកម្រោលទ្រូង
"ស្គាល់មុខតែមិនស្គាល់ចិត្តមែន"
អុំស្រីមេផ្ទះ ហួសចិត្តនិងកាយវិការពស់របស់នាងខ្លាំងណាស់ពិតជាគំរក់ពិតមែន សំណាងហើយដែលឃាត់ ថេយ៉ុង ទាន់បើមិនចឹងប្រហែលត្រូវពុលស្លាប់ដោយសារស្នាដៃនាងម្នាក់នេះមិនខានទេ។
"យកអាហារទាំងនេះទៅចោលទៅពួកនាងៗ"
"ចាស អុំ"
YOU ARE READING
Hell Or Heaven ? ( Complete)
Short Story«សេរី: ក្តីស្រលាញ់ពណ៌ក្រហម» រដូវកាល1 គីម ថេយ៉ុង កម្លោះសុីអុីអូ វ័យ២៧ឆ្នាំ ជុង ហ្វារីន ត្រឹមជាអ្នកបម្រេីនៅភូមិគ្រឹះគីម នាងចូលមកនៅទីនេះ នៅពេលនាងអាយុ១០ឆ្នាំ អ្វីដែលធ្វេីអោយនាយស្អប់នោះមកពីគំនិតគេ "ដោយសារតែនាងមកទីនេះទេីប បានជាប្អូនស្រីយេីងស្លាប់"