បន្ទាប់ពីរាងក្រាស់ចាកចេញពីបន្ទប់បាត់ រាងតូចសម្រូតខ្លួនបន្តិចម្ដងៗផ្អែកនិងជញ្ជាំងយំសសឹកប្រាណអ្វីដែលនាងប៉ងចង់និយាយឥលូវវាបានចេញមកហេីយ នាងជាអ្នកប្រាប់គេចេញពីមាត់នាងផ្ទាល់
តែហេតុអីនាងត្រូវឈឺ?? ហេតុអីបេះដូងនាងនៅតែចុកអួលណែនមិនឈប់?? គេបដិសេធក្ដីស្រលាញ់របស់នាង នាងមិនល្អត្រង់ណា ??" ហឹកៗ ថេយ៉ុង ...ខ្ញុំ...សូមទោស ...សូមទោស..ហឹកៗ...សូមទោសដែលហាមចិត្តមិនបាន...ដែលបណ្ដោយចិត្តអោយស្រលាញ់លោក.....ខ្ញុំព្រមទទួលគ្រប់យ៉ាងទោះលោកមិនស្រលាញ់ខ្ញុំក៍ដោយ"
ហ្វារីន លេីកម្រាមដៃតូចលជូតលេីថ្ពាល់ ស្នាមញញឹមក្លែងក្លាយ ផុសឡេីងលេីមុខនាងជាថ្មីទាំងដានទឹកភ្នែកចាស់មិនទាន់រលុប
"អា លីអូ ចេញឡាន" រាងក្រាស់បន្លឺសម្លេង
"ចៅហ្វាយទៅណាដែរទាន???"
"ចង់ងាប់រឺអត់??"
"អត់...អត់ទេ..ចៅហ្វាយហិហិ"
"ហេីយក៍ឆាប់ទៅភ្លាមតិចងាប់ដោយអត់ក្បាល"
ទឹកមុខនាយកម្លោះមិនប្រក្រតី សំដីមិនបានលេងសេីច អារម្មណ៍មួម៉ៅកេីតឡេីងមួយរំពេច"ទៅក្លឹបទៅ " គេចូលដាក់បង្គុយលេីឡានស្រាក់ដៃលេីទ្រូងស្រែកបញ្ជា
"បាទ..."
អ្នកជាជំនិតមិនមាត់តែក៍លួចមេីលមុខចាហ្វាយប្រុសតាមកញ្ចក់ជារឿយៗ ព្រឹកមិញនៅសេីចស្រស់សោះឥលូវមកមុខងាប់បែបនេះ គេយល់ច្បាស់ណាស់ប្រកដជារាងស្ដើងធ្វេីអីអោយ ថេយ៉ុង មិនពេញចិត្តទៀតហេីយ
"ចាហ្វាយ កេីតអីទេទាន???"
"ធុញក៍ចង់ផឹក ""តែនៅផ្ទះមានស្រាដែលតេីទាន "
"តែយេីងចង់ផឹកនៅក្លឹប""ចុះក្លឹបចាហ្វាយក៍មានដែតេី បេីចៅហ្វាយទៅផឹកនៅកន្លែងអ្នកប្រុស ឆុងគុក វាអស់លុយណាបាទ"
"ឯង ចេះតាប៉ែ ពីពេលណាមកនិងអា លីអូ"
រាងខ្ពស់សម្លក់គេតាមកញ្ចក់ឡាន កំពុងតែធុញថប់ហេតុអីនិយាយសួរច្រើនអត់បានការសោះចឹង"ផូស"
"អួយ៎ ចាហ្វាយចាំបាច់ខោក""អោយខួរឯងវាឆ្លាតនិងគេ កុំចេះតែបប៉ោចមិនដឹងខ្យល់ "គេសម្លុត លីអូ របៀបលេងសេីច
ESTÁS LEYENDO
Hell Or Heaven ? ( Complete)
Historia Corta«សេរី: ក្តីស្រលាញ់ពណ៌ក្រហម» រដូវកាល1 គីម ថេយ៉ុង កម្លោះសុីអុីអូ វ័យ២៧ឆ្នាំ ជុង ហ្វារីន ត្រឹមជាអ្នកបម្រេីនៅភូមិគ្រឹះគីម នាងចូលមកនៅទីនេះ នៅពេលនាងអាយុ១០ឆ្នាំ អ្វីដែលធ្វេីអោយនាយស្អប់នោះមកពីគំនិតគេ "ដោយសារតែនាងមកទីនេះទេីប បានជាប្អូនស្រីយេីងស្លាប់"