Part 12

2.7K 82 0
                                    


_____________________________
នៅក្នុងអូហ្វីស ពោរពេញដោយស្ថានភាពស្ងាត់ច្រងំ គ្មានសម្លេងអ្វីសូម្បីតែបន្តិច ខណះ លោកសុីអីអូ នៅតែឈ្ងោកមុខសម្លឹងមើលឯកសារមិនដាក់ភ្នែក
ហើយដៃលើកមកទប់ថ្ងាសទាំងក្រពុលមុខធុញថប់ពេញទំហឹង ក្បាលគេលោតឈឺផ្ដឹកៗ គិតអ្វីមិនចេញនេះប្រាក់ក្រុមហ៊ុនបាត់ទៅបន្តបន្ទាប់ទៀតហើយនូវឡើយតែចោរលាក់មុខរកមិនទាន់ឃើញ កុំអោយគេរកជនខិលខូចនោះបានអោយសោះណា បាញ់ទម្លុះខួរអោយស្លាប់ឥតន័យតែម្ដង ។
រវល់តែលង់គំនិតអស់មួយអន្លើរ ស្រាប់តែត្រូវភ្ញាក់ព្រើតពេលដែល លីអូ បោះជំហាន ឈានជើងចូលមកឈរទល់មុខតុរបស់គេ ថេយ៉ុង បោះចោលគំនិតនោះចេញពីខួរក្បាលហើយប្រញាប់ហាស្ដីទៅកូនចៅភ្លាមលាយឡំនិងភាពអន្ទះសារខ្មួនខ្មាញ់ពេញទ្រូង ចង់ដឹងណាស់ថាអាម្សៀរណាជាមេខ្លោង។
"ចៅហ្វាយ "
"យ៉ាងមិចហេីយ?? ចាប់វាបានរឺអត់?​ "
រាងខ្ពស់ងេីយ ក សម្លឹងមុខជំនិតយ៉ាងមុតមាំព្រមជាមួយ សម្លេងធំគ្រលៗដូចជាសត្វតោកំណាច គេបន្លឺយ៉ាងច្បាស់ៗ ទាំងភ្នែកកំពុងតែមានពន្លឺនៃភាពគ្រេវក្រោធខឹងសម្បារជាខ្លាំង ពេលដែលកូនចៅបានខ្សឹបប្រាប់រឿងរ៉ាវហេតុការណ៍គ្រប់យ៉ាងទៅគេភ្លាមៗ​នោះ ។
"អាម្សៀរនោះត្រូវបានគេបាញ់ចឹងហ្ហេ៎??"
       គេស្រាប់តែស្រែកមួយវើស ក្រោកឈរ ពេញកម្ពស់ក្ដាប់ដៃណែន សឹងតែរលាយម្រាមដៃទាំង៥ចូលគ្នា ក្នុងចិត្តពិតជាឆាបឆួលឥតឧបមា  នេះអាសត្រូវរបស់គេបានវាដឹងពីគំរោងគេរឺ??? មិនបានទេ យ៉ាងណាក៍ដោយ ក៍ត្រូវមានតម្រុយខ្លះដែរ មិនអាចអោយវាបង្វិលក្បាលគេបានងាយៗយ៉ាងនេះទេ។
"ពិនិត្យមេីលសាកសព វាអោយអស់ ទៅ"
"បាទ​ ទាន តែនៅមានមិត្តវាម្នាក់ទៀត តែអាម្នាក់នោះថាវាមិនដឹងរឿងអីទេទាន"
លីអូ អោនខ្លួនពេលរាងក្រាស់ដើរចេញពីតុ យកដៃដាក់ចូលក្នុងហោប៉ាវដោយទឹកមុខមិនអំណោយទាន
ប្រាកដណាស់ថា គេកំពុងតែផ្ទុះកំហឹងរកនឹកគិតអ្វីផ្សេងទៀត។
"គំរាមវាទៅ...សើុបប្រវត្តិវាអោយអស់មក កុំអោយធ្លោយអោយសោះ តែលើកនេះធ្វើមិនបានទៀត ឯងស្លាប់មិនខានទេ ចង្រៃយ៎..."
ប្រុសកម្លោះដាក់កំហិតទៅកូនចៅហើយ​    
ដកដង្ហេីមឃូសៗ សឹងមិនដល់គ្នា ប្រឹងទប់ភាពកម្រោលចូលស្ទេីរតែបែកទ្រូង ចំជាគ្មានបានការមែន គ្រាន់តែអោយទៅសើុបរកមនុស្សប៉ុន្នឹងក៍ធ្វើមិនបានដែរ ពិតចោលម្សៀតខ្លាំងណាស់។
"បាទៗ ចាហ្វាយ...ខ្ញុំនិងទៅភ្លាម" លីអូ ភ័យញ័រមាត់ នេះចាហ្វាយគំរាមមែនរឺ? មិនបានទេ មិនបានទេ ត្រូវតែទៅឥលូវនេះ ... ចៀសវៀងត្រូវស្លាប់ទាំងមិនទាន់បានប្រពន្ធ។
"ដឹប" កម្លាំងជេីងទាត់មួយទំហឹងដាប់ជាប់ជាន់ចំ
កណ្ដាលដេីមទ្រូងអ្នកដែលជាជនខិលខូចបោកប្រាស់ក្រុមហ៊ុន
"និយាយទៅថា នរណាបញ្ជាឯង??  ធ្វើការជាមួយយើងរាប់ឆ្នាំឯងមិនដឹងចរិកយើងទេរឺ?? បានជាហ៊ានក្លាយខ្លួនជាជនក្បត់ មិនខ្លាចងាប់ដូចច្នេះ?"
ថេយ៉ុង សង្កត់សម្លេងហើយចាប់មុខវាភ្ងើយឡើងអោយតទល់គ្នា និយាយជាមួយគេ
" ខ្ញ...ខ្ញុំ...មិនដឹងរឿងអីទេ...អឹក"
ដោយឃើញថាជនដៃដល់នៅតែមាត់រឹងទទឹងមិនដាច់ពាក្យទើបរាងក្រាស់បន្ថែមកម្លាំងជាន់ទ្រូងគេបន្ថែមទៀតយ៉ាងខ្លាំងសឹងតែធ្លាយប្រម៉ាត់...
"មិនសារភាពមែនទេ ??បាន....ហើយកុំនិយាយថាយើងគ្មានហេតុផលអោយសោះណា"
    និយាយត្រឹមប៉ុណ្ណេះ ប្រុសកម្លោះក៍បញ្ចេញកូនកាំបិតស្នៀតមួយចេញមក វាជាកាំបិតដែលមានបង្កប់ទៅដោយពិសថ្នាំពុលខ្លាំងបំផុត ហ៊ានតែមុតបន្តិចទុកត្រឹមតែមួយម៉ោង និងស្លាប់ដោយសាក
សពរលួយភ្លាមៗតែម្ដង ថ្នាំនេះគជាអ្នកផលិតវាដោយផ្ទាល់ដៃ មានតែគេប៉ុណ្ណោះដែលមានវិធីបន្សាប។​
"និយាយទៅបេីឯអចង់រស់នៅឃើញពិភពលោកដូចគេ... ហឹស..."
ថេយ៉ុង ក្រវីកាំបិតចុះឡេីងក្រវែលមុខរបស់ជនក្បត់ម្នាក់នោះ ហាក់បីដូចជាគំរាម អោយគេព្រមឆ្លើយការពិត ប៉ុន្តែគ្រប់យ៉ាងមិនអាចធ្វើអោយជនម្នាក់នេះហើយមាត់និយាយបានឡើយមានតែផ្គើននិងផ្គើន។
"មិន...ទោះជាត្រូវស្លាប់ក៍មិននិយាយដែលវេីុយ"
សម្ដីនិយាយហំហានមិនខ្លាចស្លាប់ បង្ហើរមក រុក
ឆ្កៀលត្រចៀកប្រុសកម្លោះអោយចាប់ក្រោតភ្លាមៗ គេខាំធ្មេញក្រឺតៗ នេះកាន់ជើងមេខ្លោងរហូតដល់ថ្នាក់លែងខ្លាចងាប់ហើយតើអាម្សៀរនេះ  ដោយមិនចង់និយាយអីច្រេីន...
"ឆ្វាច់" កាំបិតពិសត្រូវបានទម្លុះសាច់ទ្រូងផ្នែកឆ្វេងរបស់ជននោះភ្លាមៗ ដោយសារតែចំបេះដូង ទេីបធ្វេីអោយគេ ម្នាក់នោះដង្ហក់ដាច់ខ្យល់ទាំងទាន់ហន់ដាច់ដង្ហើមស្លាប់ភ្លាមៗ ។
      រាងក្រាស់ញញឹមចុងមាត់យ៉ាងមានភាពជឿជាក់ វាមិនទាន់ចប់ត្រឹមនិងទេហ្គេមសប្បាយៗនិងមានជាហូរហែរ បេីសិនគេនូវមិនទាន់វែកមុខ បានថានរណាជាអ្នកធ្វើនោះ  ...។
** ភូមិគ្រឹះ ត្រកូលគីម **
រាងសង្ហារបោះជំហានឈានជេីងមួយៗចូលទៅក្នុងបន្ទប់ទាំងញញឹមពព្រាយកាលដែលបានឃេីញរាងស្រឡូនតូចស្ថិតនៅលើគ្រែគេងលក់យ៉ាងស្កប់ស្កល់ គេដាក់បង្គុយក្បែរនាងថ្នមៗលេីកដៃអង្អែលសក់រលោងប្រៀបដូចជាសរសៃសូតចុះឡេីងៗ...
ពេលបានបាតដៃមករំកិលបបោសលើខ្លួនបែបនេះ ហ្វារីន ក៍ក្រឡាស់ខ្លួនបែមកអោយចង្កេះគេវិញ
ព្រមទាំងសើចស្ញេញដាក់គេសឹងតែជ្រុះធ្មេញ រាងក្រាស់ហាក់គ្រឺតជាខ្លាំងទើបអោនឆ្មក់ឆកយកបបូរមាត់នាងថើបមួយខ្សើតយ៉ាងចាស់ដៃ។
"មិនទាន់គេងទៀត រឺ ?? ហឹម??នៅយូម្ល៉េះ?" គេបន្លឺសម្ដីខ្សាវក្បែរត្រចៀកស្រីក្រមុំហើយរោមនាងក៍បាស់ឡើងច្រោកៗ ព្រឺរសើបដោយសារសម្ដីគេ
"នៅចាំ អ្នកខ្លះនិងណា " នាងតបហើយងេីបអង្គុយដោះក្រវ៉ាត់ ក ប្រឡេះលេវអាវអោយគេចេញ
       ថេយ៉ុង នៅស្ងៀមគិតតែពីញញឹមនិងតាមមើលសកម្មភាពរាងស្ដើងមិនដកភ្នែក នេះនាងទៅរៀនយកចិត្តមនុស្សប្រុសមកពីសាលាណាបានជាចងចិត្តគេអោយត្រេកអរ យ៉ាងនេះ??
"ទៅងូតទឹកទៅយប់ហេីយនិងអាលបានសម្រាក..."
រាងក្រាស់ងក់ក្បាលជាការឆ្លេីយតប ហេីយកាន់កន្សែងពោះគោចូលបន្ទប់ទឹកបាត់ទៅ ។
"រួចហេីយមែនទេ? នេះខោអាវគេងយប់របស់បង"
ហ្វារីន រហ័សចូលទៅយកចិត្តយកថ្លេីមពេលឃើញរាងក្រាស់ចេញពីបន្ទប់ទឹកវិញដោយស្លៀកតែកន្សែងពណ៌សត្រឹមចង្កេះចំហរល្វែងលេីអោយឃើញសាច់ដុំហាប់ណែនដូចកីឡាកាស មើលចុះក្បាលពោះកង់ៗ
មានសុិចផេកគួរអោយសប្បាយភ្នែកខ្លាំងណាស់ពេលសើមចូលដោយដំណក់ទឹកបែបនេះ ហិហិ។
"ប្លែកណាស់  អូនក្ដៅខ្លួនមែនទេ? រីន "
អ្នកដែលអង្គុយស្ងៀមអោយនាងជូតសក់អោយនោះក៍លើកដៃមកស្ទាបថ្ងាសនាងហាក់មិនយល់ពីសាច់ការអីបន្តិច គេពិតជាមិនយល់ទេ អារម្មណ៍នាងល្អស្អីណាស់ណាទៅថ្ងៃនេះ?? បានជាមកថ្នាក់ថ្នមបមបីមើលថែគេទាំងយប់កណ្ដាល់អាធ្រាតចឹង ទ្រាំមិនបានចាប់ឆីជាចំណីមួយឥលូវហើយ ។
    ទង្វើនាងវាធ្វើអោយ រាងក្រាស់ខាំមាត់ខាំ ក ខ្នាញ់ចរិកនាងស្ទេីរឆ្កួត បេីកុំតែខ្លាចនាងឈឺខ្លួន កុំអីចាប់នាងលេងល្បែងរោលរាលអោយណាណីម្ដង ខ្លាចតែតាំងពីយប់ដល់ភ្លឺក៍មិនឆ្អែតផងមិនដឹង មេីលនាងចុះមើលចុះ! ...ស្លៀករ៉ូបស្ដេីងខ្លីបញ្ចេីចបញ្ចេីរអារម្មណ៍ប្អូនប្រុសគេខ្លាំងសម្បេីមណាស់...
"គ្មានអីទេ គ្រាន់តែខ្លាចបងហត់ទេីបចង់ជួយបងខ្លះ"
"អ៎ហ្ហ៎! ចឹងទេអី...សឺត...ក្រអូប..." គេទ្រាំមិនបានក៍ទាញម្រាមដៃនាងមកថេីបខ្សេីតៗ មិនដឹងជានាងមានមន្តស្នេហ៍ស្អីមកពីណាបានជាខាបចិត្តគេអោយស្រលាញ់នាងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃបែបនេះ...បេីសិនជាអាចនិងលេបចូលពោះតែម្ដង ។
"ឆាប់គេងទៅ យប់ហេីយ ...អូនងងុយ"
"អត់ទេ ឃ្លាន...អោយមឹមៗ មួយមកម៉ាក់ៗ"
គេបូញមាត់ស្រួចៗដាក់ ហ្វារីន ធ្វេីចរិកនិងសម្លេង
ញិញ៉ក់ដូចជាក្មេង5ឆ្នាំយ៉ាងចឹង ។
"និយាយស្អីឆ្កួតៗ...មិននិយាយចូលទេ"
ស្រីក្រមុំប្រែមុខក្រហមទុំដូចប៉េងប៉ោះអាំងភ្លេីង មិនដឹងជាស្អីទេ ប្រុសម្នាក់នេះគិតតែពីរឿងស្មោគគ្រោកធ្វើដូចនាងជាកូនតុក្កតាទៅកើត នៅមិននៅមកសុំមឹមស្អី នាងម៉ែដោះគេរឺ?? ឆឹស...
"មិនអោយក៍អត់... "រាងខ្ពស់ធ្វេីជាខឹងគេងបែខ្នង
" នេះនែ៎...ហឹម...ផ្អែម""
តែមានឯណាគេបែជាក្រលាស់ខ្លួនមកវិញទាញដៃរ៉ូបតូចរបស់រាងស្ដើងមកនៅត្រឹមចង្កេះហេីយអោនផ្អឹបបឺតជញ្ជក់ដេីមទ្រូងក្រពុំយ៉ាងតក់ក្រហល់
អណ្ដាតរស់រវេីករវាសចុះឡេីងដូចដង្កូវក្នុងពាងចឹងឯង ......

Hell Or Heaven ? ( Complete)Where stories live. Discover now