_________________<ពញាក់អារម្មណ៍>
ខណះគ្រូពេទ្យបានផ្ដល់ដំណឹងនៃការស្លាប់របស់រាងក្រាស់អោយគ្រប់គ្នាបានជ្រាបរួចមក សម្លេងយំសោកត្រគោះបោះបោក គ្រួសារម្ចាស់សពក៏បន្លឺឡើងត្រហឹងអើងកង ភ្លាមដោយភាពស្ដាយស្រណោះអាឡោះអាល័យ ក្ដុកក្ដួលពេញឧរ៉ា កាលដែលប្រទះឃើញក្រណាត់សគ្របជិតក្បាលប្រុសកម្លោះដែលកំពុងដេករឹងខ្លួននៅលើគ្រែមិនកម្រើកថ្នាក់នេះ។
"ទៅផ្ទះយើងវិញណាប្អូនប្រុស" យ៉ុនគី អង្អែលថ្ពាល់ប្អួនប្រុសថ្នមៗនិយាយខ្សាវៗ ខណះបេះដូងគេសឹងតែលែងដើរហើយស្លាប់ទៅតាម ថេយ៉ុងដែរ
"ហឹកៗ បងថេ...ក្រោកមកវិញមកបង...បងស្លាប់មិនបានទេ...ហឹកៗៗ បងប្រុស" នាទីនេះអ្នកដែលយំហើយភាំងខ្លាំងជាងគេគឺជា ជុងគុក នេះហើយគេបាត់សម្លេងសសឹកអណ្ដឺតអណ្ដកហើយទន់ជង្គង់ក្រឹបដល់ដី ចំណែក ណាមជូន គេក៏ចុកចាប់ណាស់ដែរប៉ុន្តែគេរឹងមាំមិនយំឡើយ បានត្រឹមអង្អែលខ្នងលួងលោម ជុងគុកដែលកំពុងយំអោបសពបងប្រុសទន់ខ្លួនល្អោកដូចជាទឹក តើនរណាអាចធ្វើចិត្តបានទៅ?បងប្អូនស្រលាញ់គ្នានៅក្បែរគ្នារួមសុខរូមទុក ប្រឡែងពពាក់ពពូនគ្នារាប់ឆ្នាំទៅហើយ នេះមកស្លាប់ៗស្រស់ៗបែបនិង ទោះជាមនុស្សរឹហមាំចិត្តរឹង យ៉ាងណាក៍មិនអាចទប់ភាពសោកសៅដ៏សែនឈឺចាប់បានដែរ កុំថាឡើយអ្នកនៅទីនេះ សូម្បីតែ ហូសក ដែលនៅខឹងនិង រាងក្រាស់មិនទាន់បាត់គេក៏ធ្វើចិត្តមិនបានដូចគ្នា។
"វាទៅបានសុខហើយ ឈប់យំទៅពួកឯង...ហឹក" សុខជីន បងប្រុសធំហើមមាត់ប្រាប់ទៅគ្រប់គ្នាអោយកាត់ចិត្តឈប់ទួញសោកបន្តទៀត ប៉ុន្តែគេវិញសម្លេងឡើងងុលៗ ហើមត្រភ្នែកអស់ទៅហើយ ទប់អារម្មណ៍មិនបានដូចតែគ្នានិង
"អាប្អូន បងហឹកៗ ហឹក...អាប្អូន..ឯងប្រញាប់ទៅណា គ្រប់យ៉ាងនៅមិនទាន់បានលាតត្រដាងទេ..ហឹកៗ..ឯងប្រញាប់ស្លាប់ខ្លាំងម្ល៉េះ.." ហូសកដែលទើបតែមកដល់ក្រោយគេ ក៏ស្រាប់តែលេចរូបរាងរត់ស្រមករកប្អូនប្រុសទាំងទឺកភ្នែករហាម គ្រាន់តែបានដំណឹងភ្លាមថា ថេយ៉ុង ស្លាប់គេក៏យំកក្អឹកតាំងពីលើយន្តហោះមកម្ល៉េះ ហើយរឿងរ៉ាវដែលខឹងទាំងប៉ុន្មានក៏បាត់រលាយពីខួរក្បាលអស់គ្មានសល់ ។
"នាងខ្ញុំជាគិលានុបដ្ធាក លី យូ នាងខ្ញុំសុំអនុញ្ញាតយកសាកសពលោក គីម ទៅរៀបចំសិនហើយចាស មុននិងបញ្ជូនទៅផ្ទះវិញ" ក្រោយពីគិលានុបដ្ធាកស្រីរ៉ាយរ៉ាប់ រួចគ្រប់គ្នាក៏ងក់ក្បាលទាំងមិនអស់អាល័យកាលដែលនាង ទាញក្រណាត់សចេញបង្ហាញទម្រង់មុខស្រស់ផូផង់របស់ប្រុសកម្លោះឡើង៕
នេះគេផុតដង្ហើម៤ម៉ោងទៅហើយ ប៉ុន្តែរាងកាយសាច់ស្បែកខ្លួនរបស់គេនូវទន់ត្រជាក់ល្អោក មានកម្ដៅធម្មតា មិនមានរឹងរឺឡើងស្វាយអ្វីឡើយ ពិតជាមិនសមជាមនុស្សដែលបាត់បង់ជីវិតទាល់តែសោះសូម្បីតែនរណាៗ ក៏គិតដូច្នេះ។ ដោយឃើញសភាពការមិនគួរកើតមាន គិលានុបដ្ធាកស្រីរៀបនិងទាញអុកសុីសែនចេញពីមាត់របស់រាងក្រាស់ទៅហើយ ប៉ុន្តែបែជាមានរឿងមួយគួរអោយភ្ញាក់ផ្អើលទឺត...ទឺត..
"បងប្រុស...ហឹកៗ" សម្លេងឧបករណ៏ជីពចរបេះដូងបន្លឺឡើង ជុងគុកលឺហើយស្ទុះងើបទាំងស្រវាចាប់ក្បាលគ្រែ ពិតជាមិនគួរអោយជឿទេព្រះអើយ
"ចង្វាក់បេះដូងគាត់លោតវិញហើយ" ពេលនេះមិនថាគ្រប់គ្នាទេដែលស្រឡាំងកាំងសូម្បីតែគ្រូពេទ្យក៍មិននឹកស្មានដូចគ្នា អព្ភូតហេតុពិតជាមានមែនទេ? មនុស្សស្លាប់ដល់ទៅសឹងតែកន្លះថ្ងៃ អាចមានជីវិតរស់វិញវាពិតជា១សំណាងនៅក្នុង១ពាន់ហេតុការណ៍ពិតណាស់ ....
"ខ្ញុំទៅហៅដុកទ័រសិន" មិនយូប៉ុន្មានដុកទ័រ ជីហាន ក៍បានមកដល់គាត់បានអោយគ្រប់គ្នាចាកចេញទៅខាងក្រៅដើម្បីធ្វើការរងចាំ ព្រោះតែត្រូវការពិនិត្យអោយបានជាក់លាក់មុននិងដឹងពីស្ថានភាពរបស់ ថេយ៉ុង
"សង្ឃឹមថាគាត់មិនអីទៅចុះ..ហឹក" ជុងគុក លើកដៃក្ដាប់ក្រសោបចូលគ្នា គេពិតជាត្រេកអរណាស់មិនថាមានរឿងអ្វីទេក៏គេសប្បាយចិត្តដែរអោយតែបងច្រុសបានដឹងខ្លួនឡើង
"បើអាថេ វារស់វិញមែនអញប៉ាវ ពួកឯងចូលក្លឹបមួយអាទិត្យ" យ៉ុនគី ស្រាក់ដៃនៅលើទ្រូង បបូរមាត់ញញឹមទាំងទឺកភ្នែកមិនទាន់រសាត់ចេញពីលើថ្ពាល់ ហើយ សុខជីន ដែលឈរជិតគ្នាក៍តបត
"អាម្សៀរនេះ មិនមែនជាពេលលេងសើចទេវើយ យើងកំពុងភ័យវាមកកំប្លែងកើត"
"ខ្ញុំដឹងហើយថាវាមិនទាន់ងាប់ទេ អាមួយនិងក្បាលរឹងសឹងស្លាប់ងាប់ស្រួលមិចនិងបាន" យ៉ុនគី តបដោយភាពជឿជាក់ខណះ ជីមីន សំពះលើកដៃហួសក្បាលបន់ស្រន់ជូន ថេយ៉ុង
"អោយដូចមាត់បង យ៉ុនគី ទៅចុះសាធុៗៗ"មិនថាតែ ជីមិន ទេសូម្បីតែគ្រប់គ្នាក៏អង្គុយបន់ស្រន់អោយ ថេយ៉ុង រួចផុតពីគ្រោះកម្មទាំងនេះដែរ ព្រោះពួកគេមិនអាចជួយអីបានឡើយក្រៅពីធ្វើបែបនេះ ហើយបើសំណាងគេមានក៍បានរួចជីវិត ប៉ុន្តែបើមិនមាន គឺត្រូវតែស្លាប់និងឯង។
"អបអរសាទរ ថេយ៉យុង ដឹងខ្លួនវិញហើយ ពិតមិនគួរអោយជឿសោះ" ជិហាន ស្រាប់តែចេញមកពីបន្ទប់សង្គ្រោះហើយប្រាប់ទៅគ្រប់គ្នា ចំណែកឯ ជុងគុក ក៏ចាប់យំហ៊ូ តែម្ដង
"ហឹកៗពិតមែនហ្ហី ? ហហឺៗៗ...បងថេ"
"អគុណឯងណាស់ អាគ្រូពេទ្យមិត្ត" ណាមជូន គោះស្មារជីហាន តិចៗ ពេលទឹកភ្នែកគេវាចេះតែហូរមិនឈប់ ហើយ ជីហានក៏ញញឹមតប គេចង់អោបលួងលោមមិត្តខ្លាំងណាស់ប៉ុន្តែមិនអាចទេ ព្រោះសម្លៀកបំពាក់ពណ៌សរបស់គេវាពោពេញដោយមេរោគ។
"អគុណព្រះជាម្ចាស់" គ្រប់គ្នារំភើបរកអ្វីមកប្រៀបពុំបានដល់ថ្នាក់ត្រហោយំកាន់តែខ្លាំងឡើងៗពេញមន្ទីពេទ្យ នេះសប្បាយចិត្តពេក ទេវតាពិតជាមានភ្នែកមែន មនុស្សល្អមិនងាយស្លាប់ឡើយ....
"គេរាងខ្សោយបន្តិច ទុកពេលអោយគេសម្រាកបន្តិចទៅអស់អីហើយ ចឹងយើងសុំទៅមើលអ្នកជំងឺផ្សេងសិន"
"អគុណឯងម្ដងទៀតជីហាន"
"កុំអញ្ចឹងអី វាជាតួនាទីរបស់យើងទេ" ដុកទ័រ កម្លោះញញឹមហើយចាកចេញទៅ តាមពិតគេមិនបានជួយអីច្រើនទេ ក្រៅពីវះកាត់ពោះវៀនធម្មតានោះ ប៉ុន្តែគេឯណាទៅដឹងថាប្រុសកម្លោះនោះគាំងបេះដូងបន្តិចនិងទៅលោកអើយលេងផ្លូវអារម្មណ៍ខ្លាំងណាស់ គីម ថេយ៉ុង
"ព្រះអើយ លេងមួយក្បាច់នេះដាច់ចង្កេះផឹងតែម្ដងអាប្អូន" យ៉ិនគីបន្ទរគ្រប់គ្នាក៍សើចបញ្ចេញសម្លេងបន្តិចលាយឡំនិងទឹកភ្នែករលីងរលោង
"ទៅនាំគ្នាទៅផ្ទះសិនចុះ ចាំយើងនៅមើលវា"
"យងនៅដែរ បានជាគ្នា" ហូសក ជាមួយ យ៉ុនគី ក៏ស្នើរខ្លួននៅមើលថែរាងក្រាស់ព្រោះឃើញថាគ្រប់គ្នាហត់១យប់១ថ្ងៃទៅហើយ ល្មមទៅងូតទឹកដូរសម្លៀកបំពាក់ចេញហើយ មិនដឹងជាស្អិតខ្លួនស្អុយញើសគគ្រុកប៉ុណ្ណាទេនេះ
"អ្អឺ...ចឹងក៍បាន ចាំយប់យើងមកម្ដងទៀត.." សុខជីន យល់ស្របម្យ៉ាងគេក៍នឿយណាស់ដែររវល់តែយំភ្លេចគិតទាំងចំណីអាហារទៀតនេះ ឃ្លានសឹងតែដាច់ខ្យល់ហើយ
"នាង សូហ្វា នោះបាត់ខ្លួនអោយឈឹងអ្នកបម្រើខលមកថាមិនឃើញនាងនៅផ្ទះទេ"
ជុងគុក ចូលមកក្នុងបន្ទប់តាមដោយដៃកាន់ទូរស័ព្ទហើយសម្លឹងមើលទៅគ្រប់គ្នាហើយ ជីមីន ក៏តប
"ពួកបងគិតដូចខ្ញុំទេ?"
"អ្អឺ អញក៍គិតចឹង" សុខជីន ញាក់ចិញ្ចើមហើយងក់ក្បាល រួច ហូសក ក៏ជាអ្នកលើកសំណួរបន្ទាប់ពីសម្ដី បងប្រុសធំ
"ចឹងបានន័យថា រឿងក្រុមហ៊ុននិងរឿងអាថេ ជាផែនការតែមួយមែនទេ?"
"នៅផ្ទះមានកាម៉េរ៉ាសុវត្ថិភាព ចាំយើងទៅឆែកមើល ចឹងយើងទៅហើយ "
និយាយចប់ ណាមជូន ជីមិន ជុងគុក សុខជីន ក៍ចាកចេញទៅ ចំណែក ហូសក ក៍ទៅដួសទឹកមកជ្រលក់ពូតកន្សែងជូតខ្លួនអោយ ថេយ៉ុង ថ្នមៗ មិនជាថ្វីទេរឿងមើលថែទាំរាងកាយនេះវាជាជំនាញហូសក ហើយទុកចិត្ត១០០%ចុះ។
"និយាយចឹង រឿងនោះពួកយើងត្រូវលាក់ដល់ពេលណា?" ឃើញថាស្ងាត់ពេកគ្មានមនុស្សនៅ យ៉ុនគី ក៍បង្ហើរសំណួរមួយប្រយោគទៅកាន ហូសកហើយគេក៏តប
"មិនទាន់ដល់ពេលនោះទេ គ្រប់យ៉ាងមិនទាន់រលូននៅឡើយខ្ញុំគិតថាមិនល្អទេសម្រាប់គេពេលនេះ"
"បែបនិងក៍ល្អ" យ៉ុនគី ងក់ក្បាលយល់ស្រប នាទីនេះពួកគេកំពូងតែរវល់តែពិភាក្សាគ្នាពីរឿងប្រទេសជាតិ ស្រាប់តែប្រុសកម្លោះដែលគេងនៅលើគ្រែបើកភ្នែកតាំងពីពេលណាមិនដឹងចាកក្រឡេកក្រឡាប់សម្លឹងមើលជុំវិខ្លួនប្រៀបដូចមនុស្សប្លែកៗ រីឯ ហូសក ដែលងាកមកវិញប៉ះនិងក្រសែភ្នែកមួយនេះ គេភ្ញាក់វីសតែនិងបះជើងធ្លាក់ពីលើកៅអីភ្លាមៗ
STAI LEGGENDO
Hell Or Heaven ? ( Complete)
Storie brevi«សេរី: ក្តីស្រលាញ់ពណ៌ក្រហម» រដូវកាល1 គីម ថេយ៉ុង កម្លោះសុីអុីអូ វ័យ២៧ឆ្នាំ ជុង ហ្វារីន ត្រឹមជាអ្នកបម្រេីនៅភូមិគ្រឹះគីម នាងចូលមកនៅទីនេះ នៅពេលនាងអាយុ១០ឆ្នាំ អ្វីដែលធ្វេីអោយនាយស្អប់នោះមកពីគំនិតគេ "ដោយសារតែនាងមកទីនេះទេីប បានជាប្អូនស្រីយេីងស្លាប់"