Part 24

2.2K 75 7
                                    


ក្រោយពីបានឃើញឈាមនាពេលសង្គ្រាមស្នេហ៍ចប់រាងស្ដើងហាក់ភ័យជាខ្លាំងដល់ថ្នាក់ស្វាយបបូរមាត់សាច់ស្បែកត្រជាក់ល្អូកប្រៀបដូចជាសាច់នាពេលខែរងារដែលមានធ្លាក់ព្រិល ហើយពោះនាងក៍ចាប់ឈឺខ្ទោកៗសឹងតែដាច់ចេញជាចំណែកៗ នេះតើកូនក្នុងផ្ទៃរបស់នាងមានប៉ះពាល់អីទេ?? បើបាត់បង់ឈាមមួយដុំនេះទៅនាងគិតយ៉ាងមិច?​
"ហឹកៗ កុំកើតអីអោយសោះណាកូនម៉ាក់"
ហ្វារីន លើកដៃមកស្ទាបពោះថ្នមៗ ខណះឈាមវាហូរមកប្រឡាក់កម្រាលពូកឡើងក្រហមច្រាល អាចថា ប៉ុន្តែនាងចេះតែបណ្ដេញការគិតទាំងនោះអោយទៅឆ្ងាយហើយទាញភាពវិជ្ជមានចូលវិញដោយគិតថាប្រហែលមកពីរាងក្រាស់លេងជ្រុលដៃជ្រុលកម្លាំងបន្តិចហើយ បានជាមានការហូរឈាមពីប្រឡោះផ្លូវនាងយ៉ាងដូចច្នេះ។
" ក្រឹក"
ខណះនេះទ្វារបន្ទប់ត្រូវបានចាប់របេីកឡើងបន្តិចម្ដងៗ តាមដោយលេចឡេីងនៅរាងខ្ពស់សង្ហាររបស់
ថេយ៉ុង កំពុងនិងកាន់ថាសអាហារមកជាមួយ ស្រីក្រក្រមុំភ័យបេះដូងលោតដុកៗ ស្ទើរតែជ្រុះអារម្មណ៍មួយខ្លាចគេដឹងថានាងមានកូន អារម្មណ៍មួយទៀតខ្លាចកូនមានគ្រោះថ្នាក់  នេះរឺ ភាពជាម្ដាយ? ។
"ឈាមស្អីនិង? នាងកើតអី?"
"គ្មាន...គ្មានអីទេ..ខ្ញុំគ្រាន់តែមកខែថ្ងៃប៉ុណ្ណោះ"
នាងនិយាយហើយអោនមុខចុះមិនឈប់ ម្រាមដៃទាញផួយមកគ្របរាងកាយជាប់យ៉ាងញ័រខ្លួន ភ្នែកព្រេចខ្ញាំមិនហ៊ាននិងដកដង្ហេីម ថ្លើមនាងវាស្ទេីរតែជ្រុះទៅក្រោមគ្រែកាលដែលសំលេងធំគ្រល បន្លឺឡេីងមាំហោះចូលត្រចៀកនាង
"អ៎ សុីអីខ្លះទៅចឹងប្រយ័ត្នស្លាប់ព្រោះគ្មានដីកប់"
ទោះបីចិត្តគេនៅខឹងមាត់រឹងយ៉ាងណាក៍ដោយ តែគេអត់និងមិនបារម្ភពីនាងមិនបានពិតមែន ម្យ៉ាងលឺគ្រប់គ្នានិយាយថានាងអត់មានបានអីចូលពោះតាំងពីម្សិលមកម្ល៉េះ ហេីយយប់មិញបញ្ចេញកម្លាំងអស់ឡើងច្រេីនជាមួយនិងគេទៀត នេះបេីនាងខ្យល់គរស្លាប់ទៅគិតយ៉ាងមិច ។
"មិនញាុំទេ មិនឃ្លាន"
រាងស្ដើងក្រវីក្បាលញាប់ស្អេក ក្នុងចិត្តនាងវាមានអារម្មណ៍ថាមិនសូវស្រួលសោះ ពោះនាងកាន់តែចុកទៅៗ ហើយក្បាលក៍ចាប់ផ្ដើមវិល ភ្នែកព្រាលស្រពេចស្រពិលមើលអ្វីមិនច្បាស់ទាល់តែសោះ៕
"សុីទៅ យេីងមិនដាក់ថ្នាំពុលអោយទេ បេីមិនសុីចាំយេីងបញ្ចុក"
រាងខ្ពស់ កាន់ស្លាបព្រាបាយមកដាក់ចំមាត់ប្រឡោះមាត់នាង ស្រីក្រមុំសម្លឹងមុខគេភ្លឹះៗ ទាំងកម្លាំងខ្សោយសឹងតែដកចូករកអុកសុីសែនគ្មាន បបូរមាត់ឡើងស្វាយរួមទាំងការចេញខ្យល់តាមត្រចៀក។
ប៉ុន្តែអ្នកដែលមិនដឹងអីដូចជា ថេយ៉ុង បែជាខ្នាញ់នាងយ៉ាងខ្លាំងទៅវិញ ទេីបសេីចនិងសកម្មភាពនាងនៅក្នុងចិត្តអស់បន្តិច ប៉ុន្តែទឹកមុខគេខាងក្រៅដូចជាបែក្រមូវដូចយក្សមិនប្ដូរ។ នាងក្រមុំតាំងលំនឹងអោយនឹងន៎ ប្រឹងសម្លឹងមុខគេអោយច្បាស់ៗ មុននិងនិយាយទៅកាន់គេ។
"ញាុំខ្លួនឯងបាន"
មិនត្រឹមតែនិយាយ នាងទាញកាន់ស្លាបព្រាពីដៃគេមកដួសបបរដាក់មាត់ទំពារទៀតផង ទើប ថេយ៉ុង ដាក់ដៃច្រត់នៅលើពូកហើយតបមកកាន់នាង។
"និយាយស្រួលស្ដាប់គ្នាតាំងពីដំបូងទៅ មានទៅស្អី"
ប្រុសកម្លោះនិយាយរួចក៍ទាញកន្សែងចូលបន្ទប់ទឹកបាត់ ចំណែក ហ្វារីន វិញនាងគិតតែពីសម្ងំញាុំអាហារនោះទាល់តែអស់រលីងសឹងតែលិតចាន​ ណាមួយគិតថាព្រោះតែឃ្លានពេក ទើបរកដួលសន្លប់យ៉ាងនេះ។
ហ្វារីន ញាុំឆ្អែតក៍មានអារម្មណ៍ថាឈឺពោះចង់ចូលបន្ទប់ទឹកជាបន្ទាន់ ប៉ុន្តែជេីងនាងវាហាក់ស្ពឹកអស់ទៅហេីយ នាងងេីបខ្លួនមិនរួចនោះទេ ក្បាលក៍ចាប់ផ្ដេីមវិលខ្លាំងជាងពេលមុន ដង្ហេីមក៍ចាប់ផ្ដេីមដកញាប់សឹងតែដង្ហក់កម្លាំងកាន់តែខ្សោយទៅៗ ហើបមាត់ស្រែកមិនរួចបានត្រឹមតែអង្គយទ្រោនខ្លួនទៅលើពូកតែម្នាក់ឯង ។
"ហឹកៗ ឈាមៗ ឈាម...​ហឹក...កូន...កូនម៉ាក់យ៉ាងមិចហេីយហឹក...ឈាមៗ ច្រើនណាស់ហឹក..ជួយៗ
..ជួយខ្ញុំផង..នរណាក៍បានដែរជួយខ្ញុំផង"
    សម្លេងអណ្ដឺតអណ្ដករកកលចង់ផុតដង្ហើមរបស់រាងស្ដើងបន្លឺឡើងសឹងតែមិនរួច បបូរមាត់ញ័រស្អិត
ខណះរាងក្រាស់គេកំពុងតែងូតទឹករួមជាមួយដំណក់ទឹកឈូឆរខ្ទខ្ទាក្នុងបន្ទប់ទឹកឯនោះ ហ្វារីន នាងកាន់តែចុករមួល ពេលនេះសារធាតុក្រហមឈាមវាកាន់តែហូរមកខ្លាំងឡើងៗ ប្រឡាក់ពាសពេញកម្រាល នាងមិនអាចធ្វើអីបានទេ ក្រៅពីឈឺចាប់ផ្សារក្នុងរាងកាយពើតចុះពើតឡើងម្នាក់ឯង។
ប្រហែលបីនាទីក្រោយ ថេយ៉ុង ក៍ចេញមកពីបន្ទប់ទឹកវិញដោយមានកន្សែងពោះគោត្រឹមចង្កេះ គេញីសក់តិចៗដោយមិនភ្លេចងាកមេីលរាងតូច
ដែលញេីសជោគថ្ងាស បបូរមាត់ស្លេកស្លាំង គេក៍មិនបានចាប់អារម្មណ៍អីដែរ ព្រោះតែគិតថាប្រហែលជាម៉ាសុីនត្រជាក់មិនដំណេីរការហើយបានជានាងទៅជាយ៉ាងនេះ៕
ប្រុសកម្លោះបែខ្នងទាញខោស្លីបមកស្លៀក តាមដោយខោខ្លីត្រឹមជង្គង់ស្រោបតាមក្រោយ គេហួចផងច្រៀងផងដូចជាសប្បាយចិត្តណាស់អញ្ចឹង រីឯហ្វារីន នាងលេីកដៃមកស្ទាបចុចពោះថ្នមៗ នេះវាកាន់តែចុកទៅៗ ហេីយធ្វេីយ៉ាងមិចទៅ ហឹក។
នាងបង្ហួរទឹកភ្នែកខាំមាត់ជារឿយៗ ដោយប្រឹងកម្រេីកខ្លួនរំកិលគូទទៅម្ខាង វេលានេះអ្នកដែលអង្គុយយំ
ខ្ទប់ពោះនៅលេីពូកកាន់តែខ្សោយកម្លាំងលើសដើមឈាមនាងធ្លាក់ទាំងដុំៗ ក្រម៉ៅៗ បុិនៗ កដៃ៕
<ចុកណាស់ ...ហឹក...ហឹក...ជួយ...ជួយខ្ញំុផង
ហ្ហឺៗ...កូនខ្ញុំ....កូនខ្ញុំ......អឹក...ឈាម...ឈាម...>
ហ្វារីន ស្លឺភ្នែកឡើងលើបាត់អស់ប្រស្រី ម្រាមដៃម្រាមជើងខាំខ្មូរចូលគ្នាប្រៀបដូចមនុស្សត្រដខ្យល់រៀបនិងស្លាប់ ថេយ៉ុង ឃើញដូចនេះអារម្មណ៍កើតស្លន់ស្លោរមួយរំពេច
<ក្រែងនាងមកថ្ងៃខែមែនទេរីន?នេះជាស្អី?>
គេស្រែកហើយរត់មកត្រកងត្រង់កញ្ចឹងកនាងរលាក់តិចៗ
<អឹ..ហឹក...មិន...មិនមែនទេ ..ហឹក...>
<ឆាប់ឡើង ហឹកៗ នរណាក៍បានដែរជួយហ្វារីនផង ហឹកៗ ហ្ហឺៗ ជួយប្រពន្ធខ្ញុំផង..ហឹកៗ..ហ្ហឺ..>
អ្នកដែលមិនដឹងរឿងខ្យល់អីក៍រត់ឆ្លេឆ្លាពេញបន្ទប់ស្រែកដូចគេផ្អើល អស់បងៗទាំងអស់គ្នា   ដោយលឺសម្លេង ថេយ៉ុង ផ្អើលថ្នាក់នេះមនុស្សក្នុងផ្ទះក៍រត់មកភ្លាមយ៉ាងត្រហេប ។
"រីន....រីន...អូនកេីតស្អីនិង? ហឹកៗ កុំបំភ័យបងណា"
ដោយព្រួយបារម្ភនិងស្រីក្រមុំពន់ពេកប្រុសកម្លោះប្រែជាធ្វើអ្វីមិនចេញសូម្បីតែនឹកឃើញមន្ទីពេទ្យ មើលចុះឈាមនាងហូរច្រើនណាស់ ហឹកៗ។
"អាចង្រៃ! នៅដល់កាលទៀតឆាប់ចេញឡានទៅពេទ្យភ្លាមអោយឆាប់ឡេីង អាលីអូ"
"បាទ...បាទ"
ហូសក ចូលទៅទាញចាប់លើករាងកាយទន់ល្អូកមកនៅក្នុងដៃរត់ចេញទៅខាងក្រៅលឿនស្លេវ មិនដឹងថានាងឈឺតាំងពីពេលណាទេបានជាពេលនេះសាច់ក្លាយជាលឿងខ្លាំងយ៉ាងនេះ៕ ចំណែក ថេយ៉ុង បានត្រឹមរត់ពីក្រោ ហូសក ក្លេកក្លាក់គេយំផងស្រែកហៅនាងផង បេះដូងគេវាសឹងតែរលេសរលួយអស់ទៅហើយ។ មកដល់ក្នុងឡាន ហូសក ក៍ដាក់នាងនៅក្បាំងខាងក្រោយកើយលើភ្លៅ ប្រុសកម្លោះ មានលីអូ ជាអ្នកបើក ចំណែក ហូសក ណាមជូន យ៉ុនគី ជីន គេជិះឡានផ្សេង។
"ហឹកៗឈឺ...ឈឺណាស់...ជួយខ្ញុំផងហ្ហឺៗជួយកូនខ្ញុំ"
"ទ្រាំសិនទៅ អូនសម្លាញ់...ហឹក...ចាំបងនាំនាងទៅពេទ្យទ្រាំសិនណា!"
     សម្លេងខ្សាវៗ ស្អកៗរបស់រាងក្រាស់និយាយមកពេលទឹកភ្នែកវាសម្រក់ចុះមកលើថ្ងាសរាងស្ដើងគេចាប់ត្រកងនាងមកដាក់នៅក្នុងរង្វង់ដៃខណះឈាមនាងនៅតែហូរចេញពីទ្វារសំងាត់របស់នាងប្រឡាក់
កំភួនដៃគេជោគ។ អារម្មណ៍ គេពេលនេះវា តក់ស្លុតខ្លាំងណាស់ដល់ថ្នាក់និយាយមិនចេញគេមិនដែលដឹងទេថានាងធ្លាប់មានជងឺអ្វីពីមុនមកនោះ
គេមិនដឹងទាល់តែសោះ ទេីបតែថ្ងៃនិងដែលបាន
ឃេីញនាងហូរឈាមផ្ទាល់ភ្នែកបែបនេះ ។
     មិនយូប៉ុន្មាន ហ្វារីន ក៍សន្លប់ស្ដូកស្ដឹងនៅក្នុង
រង្វង់ដៃរបស់ ថេយ៉ុង ព្រោះទ្រាំទ្រកម្លាំងទប់លែងហើយមាត់ក៍ហើបថាឈឺមិនរួច បានត្រឹមសម្លឹងមុខគេភ្លឹះៗ ។
"រីន...រីន..ដឹងខ្លួនឡេីង...ហឹក...អូនមិនត្រូវកេីតអីទេណា...រីន...ហឹកៗ"
គេទះមុខនាងថ្នមៗអោយភ្ញាក់ពីការបាត់បង់ស្មារតី
ប៉ុន្តែវាមិនអាចទេ នាងកាន់តែខ្សោយទៅៗហេីយ
"អាលីអូ  បន្ថែមល្បឿន"
រាងខ្ពស់ស្រែកមួយអស់សម្លេង ឯ លីអូ គេក៍ប្រញេបប្រញាប់ណាស់ដែរតែធ្វេីយ៉ាងមិចបើផ្លូវស្ទះចរាចរណ៍ទៅជៀសទៅណាមិនបានទៅហេីយ ។
"ស្ទះផ្លូវហេីយចាហ្វាយធ្វេីយ៉ាងមិច"
<រីន ខ្សោយទៅៗហេីយ ឈាមនាងក៍ហូរច្រេីនទៀត
ទុកយូមិនបានទេវើុយ>
ណាមជូន ដែលអង្គុយក្បាំងខាងមុខក៍និយាយឡេីង ខណះឃើញស្ថាន​ភាព ហ្វារីន កាន់តែធ្ងន់ធ្ងរជាងពេលមុន។
រាងក្រាស់លែងគិតគូ គេប្រមូលអស់ហេីយភាពក្លាហាន ទឹកភ្នែកក៍ហូរសឹងតែរីងហួតអស់ហេីយដែរ តែវាមិនដល់ចិត្តដែលកំពុងប្រេះស្រាំនេះទេទើបគេ
ទាញទ្វាឡានបេីកលេីកបី នាងឡើងអោយស្រួលនៅក្នុងរង្វង់ដៃ រត់តាមផ្លូវដោយគ្មានស្បែកជេីងទ្រាប់ ចំណែក ណាមជូន​ និង លីអូ ក៍ហាមឃាត់គេមិនបានដែរមានតែបណ្ដោយតាមកកម្មហេីយ ព្រោះថាបើនៅតែរងចាំមិនដឹងពេលណាដល់មន្ទីពេទ្យទេ។
"ទ្រាំណា បងនាំអូនទៅពេទ្យហេីយ..ហឹកៗ រីន បើកភ្នែកឡើង រីន..."
គេរត់បណ្ដើរថ្ងៃស្រែកយំទឹកភ្នែកនៅតែស្រក់មក
តក់់ៗ មកលេីថ្ងាសសរលោងស្អាតរបស់រាងស្ដេីងមិនឈប់ ចំណែកឈាមរបស់នាងវាហូរព្រៀងវាដិតដាមប្រឡាក់នៅលើផ្លូវដែលបង្កជាស្នាមតាម
រាងក្រាស់បីនាងរត់សំដៅនៅលេីផ្លូវ។
   គេរត់បណ្ដេីរមាត់និយាយទៅកាន់នាងបណ្ដេីរដាស់អារម្មណ៍ដែលសន្លប់អោយភ្ញាក់បានម្ដងម្កាល ហើយពេលនេះ ក្រសែភ្នែកមហាជនជាច្រេីនបានសម្លឹងមកកាន់គេនិងនាងក្រោមទិដ្ធភាពដែលចុកចាប់បំផុតសម្រាប់ជីវិតគេ  ។ បាតជេីងដែលគ្មានទ្រនាប់កាលដែលជាន់បុកនិងដុំថ្មដុំក្រួសក្ដៅហែងកណ្ដាលថ្ងៃ វាប្រែទៅជា របកតំបៅហូរឈាមរឡេះរលួយឈឺចាប់ផ្សារ ញេីសគេហូរដូចទឹកចូកខ្នងអាវ ទ ប៉ុន្តែគេមិនបានខ្វល់ខ្វាយទេ អ្វីដែលសំខាន់គឺនារីដែលនៅក្នុងរង្វង់ដៃគេពេលនេះ នាងត្រូវតែមិនអី
<បងសុខចិត្តស្លាប់អោយតែអូនរស់> នេះជាពាក្យក្នុងចិត្តរបស់គេប្រាប់ទៅនាងខ្វើយៗ ដឹងទេ?​ ថាគេស្រលាញ់នាងខ្លាំងយ៉ាងណា វាខ្លាំងដល់ថ្នាក់គេត្រូវហួងហែងដាក់ទារុណកម្មនាងយ៉ាងអណោចអធម។
"រីន បេីកភ្នែកណា!...អូនឃេីញមុខបងទេ"
គេនៅតែស្រែកហៅនាងទាំងរត់ទៅមុខ នាទីនេះគេលែងគិតពីភាពអាម៉ាស់អស់ហេីយសំខាន់ត្រូវតែជួយម្ចាស់បេះដូងគេអោយបានទោះជាគេស្លាប់ក៍ព្រម គេនិងជួយនាងអោយដល់នាទីចុងក្រោយរបស់គេ ។
      ហ្វារីន នាញញឹមទាំងគែមមាត់កកឈាមរឹមៗ នាងលើកម្រាមដៃស្រឡូនដូចបន្លាក្រូចដែលសុទ្ធឈាមដុំខ្មៅៗ មកក្រសោបមុខប្រុសកម្លោះជាប់ ។
"អូ...អូន...អឹក...អូន...ស្រលាញ់...បង...ហឹក..
ថេយ៉ុង ...អូន...សូម..ទោសដែលលាក់បាំងបង...ហឹក...អឹក..សូមទោស....>
នាងប្រឹងរ៉ាយរ៉ាប់ប្រាប់ទៅគេទាំងដង្ហក់ខ្យល់រកដកចង្ការមាន់ មាត់បែកពពុះស្ពុល នាងស្រលាញ់គេណាស់ បើនាងអស់ជីវិតនាទីនេះមែនក៍មិនស្ដាយដែរព្រោះនាងបានស្លាប់លើទ្រូងរបស់បុរសដែលនាងត្រូវការបំផុត។
នាងដកចង្កាមាន់ ដកដង្ហើមផុតៗ នេះវាកាន់តែធ្វេីអោយរាងក្រាស់ទ្រហោយំកាន់តែខ្លាំង ស្ទេីរតែបែកផែនដី​ គេប្រឹងបីនាងទាំងរត់ផងយំផង
វាពិតជាគួរអោយសង្វេកចិត្តស្ទេីរឆ្កួតទៅហេីយ នាងមិនអាចស្លាប់ទេ នាងទៅចោលគេមិនបានទេក្រែងនាងសន្យាថានិងនៅក្បែរគេរហូតនោះអី ចុះឥលូវនាងក្បត់ពាក្យសម្បត់ហើយមែនទេ?
*មន្ទីពេទ្យ*
        រាងកាយស្ដូកស្ដឹងត្រូវបានដាក់អោយសម្រាកនៅលេីគ្រែអ្នកជំងឺ គ្រូពេទ្យបីបួននាក់បានធ្វេីការរុញនាងចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ៕
"ហ្ហឺៗ...ហ្ហឺ...បងសូមទោស...សូមទោស....ហ្ហឺ"
សម្លេងយំរបស់ ថេយ៉ុង នៅតែបន្លឺឡើងខណះគេទន់ជង្គង់ក្រឹបនៅលេីការ៉ូ កាលដែលឃេីញពេទ្យដាក់អុកសុីសែននៅនិងមាត់នាងប្រេីសម្រាប់ឆក់ ទ្រូង
នាងបឹបៗអោយបេះដូងដំណេីរការ ឡើងវិញ
ជីមីន ដែលទេីបតែមកដល់ក្រោយក៍ចាប់គ្រាប្រុស
កម្លោះអោយអង្គុយនៅលេីកៅអី ប៉ុន្តែ ថេយ៉ុង
គិតតែពីបន្ទោសខ្លួនឯងយំគក់ទ្រូងសឹងតែបែកថ្លេីម
"បានហេីយអាថេនាងនិងមិនអីទេ"
"ហឹកៗ...ខុសមកពីយេីង...ហឹក..."
   គេគិតតែពីបង្ហូរទឹកភ្នែកមកដាបថ្ពាល់ ភ្នែកឡើងហើម រកកលបើកមិនរួច រីឯរាងតូចដែលដេកស្ដូកស្ដឹងនៅលេីគ្រែវិញគ្រូពេទ្យកំពុងតែស្វះស្វែងជួយនាងហើយព្រោះ ជីពចរ បេះដូងនាងខ្សោយខ្លាំងជិតនិងដល់ជីវិតស្លាប់។
"ឆក់សាថ្មីទៅ" ១-២-៣-បឹប
ដុកទ័រ ជីហាន់ ស្រែកហើយគ្រូពេទ្យឯទៀតចាប់ផ្ដើមយុទ្ធនាការ ប៉ុន្តែកាន់តែឆក់បេះដូងនាងកាន់តែលែងដំណេីរការ ឈាមក៍ឈប់ហូរ ម្រាបដៃដែលដាក់នៅលេីគ្រែក៍ធ្លាក់ចុះមកដោយលែងមានលំនឹងទប់
ហើយគ្រូពេទ្យក៍នាំគ្នាក្រវីក្បាលព្រោះអស់លទ្ធភាពព្យាបាលនាងទៅហេីយ ៕
"នាងផុតហេីយលោក ដុកទ័រ"
គិលានុបដ្ធាកស្រីម្នាក់បន្លឺឡេីងពេលយកដៃទៅស្ទាបជីពចររបស់ ហ្វារីន ។
"ប្រពន្ធខ្ញំយ៉ាងមិចហេីយ ហឹក នាងមិនអីទេមែនទេ"
គ្រាន់តែ ដុកទ័រ ជីហាន ចេញមកភ្លាម ថេយ៉ុង រត់ទៅតោងដៃពេទ្យភ្លាម
"សូមទោស...ទារកក្នុងផ្ទៃព្រមទាំងអ្នកម៉ាក់ផុតទៅហេីយ..ពួកយេីងមិនមានលទ្ធភាពទៀតនោះទេម្យ៉ាងមកពីអ្នកម៉ាក់ទទួលទានថ្នាំរំលូតកូនទាំងខ្លួនខ្សោយផង ហើយយកមកមន្ទីពេទ្យយឺតទៀតបានជាស្លាប់បែបនេះ" ជីហាន​ បកស្រាយយ៉ាងក្បោះក្បាយស្ងៀមស្ងាត់ ចំណែកគ្រប់គ្នាពេលលឺហើយពួកគេធ្លាក់ថ្លើមដល់បាតជើងអារម្មណ៍ល្ហល្ហេវសឹងដួល។
"មិន...មិន...ហឹក...មិនអាចទេ...ហ្ហឺៗ..កូនៗ..កូនចឹងហ្ហេស?"
គ្រាន់តែលឺសម្ដីដុកទ័រភ្លាម ថេយ៉ុង ក៍ស្ទះខ្យល់រក កលចង់សន្លប់ នេះ គេមានកូនចឹងហ្ហេ៎ មិចក៍គេមិនដឹងអីទាល់តែសោះហើយណាមជូន ក៍ប្រញាប់គ្រាគេឡើង
"មិននិងអាចទៅ...ហឹកៗ...ប្អូនខ្ញំុហេតុអីក៍លោកមិនជួយនាង លោក​ដុកទ័រ"ហូសក ក៍ចូលទៅស្រវាច្របាច់កពេទ្យទាំងកម្រោលទឹកភ្នែររលីងរលោង ឈឺចាប់ពើតផ្សារ ហើយ ជីមីន ក៍ចូលទៅចាប់ទាញគេចេញមកវិញ
"នាងទៅបានសុខហេីយបងកាត់ចិត្តទៅ"
បន្ទាប់ពីបានយកសពនាងមកផ្ទះគ្រប់គ្នាក៍ប្រារព្ធពីធី
បូជាអោយនាង ថេយ៉ុង គេស្លៀកពាក់ខ្មៅឈរអុជក្រដាស
បណ្ដេីរយំបណ្ដេីរ រង្វង់ភ្នែកយំឡើងក្រហមស្ទេីរតែរលាក
"អូនដាច់ចិត្តខ្លាំងណាស់ដែលទៅចោលបង"
"បងនិងរកឃាតុករនោះអោយឃេីញ បងនិងវែកមុខឃាតករ សម្លាប់គេផ្ទាល់ដៃ"

តេីគេបានសាងអ្វីខ្លះ?ទេីប មកជួបតែរឿងព្រាត់ប្រាស់
ស្នេហាបែបនេះ ? រីនេះជាកម្មដែលគេបានសាងទៅលេីនាង កាលពីមុន?
<នរណាខ្លះសន្យាថានិងHappy?> ខិខិខ

Hell Or Heaven ? ( Complete)Where stories live. Discover now