ស្រីក្រមុំពោលពាក្យអគុណទាំងទឹកភ្នែកចូកថ្ពាល់បបូរមាត់ស្លេករបស់នាងញ័រទទ្រើកទប់មិនឈ្នះ ខណះជើងនាងទាំងគូវារឹងកម្រើកលែងបានទៅហើយ នាងឈឺខ្លាំងណាស់ដឹងទេ? នាងឈឺស្ទើរតែដាច់ខ្យល់ស្លាប់ចំពោះមុខគេនៅពេលនេះ ប៉ុន្តែគេវិញមិនខ្ចីទាំងងាកក្រោយមកមើលនាងបន្តិចផង ថែមទាំងហាមាត់ដេញនាងចេញស្រួលៗ បែបនិងទៀត តើគេមិនមានសល់កូនចិត្តឃាត់នាងអីបន្តិចទេរឺ?? ហឹកៗ នាងចង់តែចង់ទៅទាញ កាំបិតមកចាក់ខ្លួនឯងអោយបាត់បង់ជីវិតពីភពផែនដីក្នុងនាទីនេះទេ។
"ហឹកៗ...ហ្ហឺៗ...ហឹក...លោក..និយាយពីអី?? "
សម្លេងនាងបន្លឺសំណួរខ្សាវៗដូចជាមនុស្សអត់ចំណីហាក់បីមិនយល់ពីអ្វីដែលគេនិយាយមកកាន់នាង ទាំងទឹកភ្នែករហាមដាបថ្ពាល់ បេះដូងនាងធ្លាក់ក្ដុកមកនៅបាតជេីង ខណះនាងងើបពីគ្រែឃីងសាយ ខិតខ្លួនចូលមកឈរក្បែរខ្នងរបស់គេ។"ក៍ដូចដែលនាងលឺ "
ថេយ៉ុង តបមួយម៉ាត់កំបុតកំបុយមិនបកស្រាយអត្ថន័យអ្វីទាំងអស់ ទាំងដែលទ្រូងគេក៍ចុកពើតផ្សាររកហាមិនត្រូវដូចគ្នា ដាច់ខាតគេមិនងាកមកប្រសព្វនិងមុខរបស់នាងឡើយ គេមិនចង់ចិត្តទន់ដោយសារតែទឹកភ្នែករបស់នាងនោះទេ គេត្រូវតែខ្លាំងនិងខ្លាំងកំណាចដូចជាខ្លារខិន មិនមែនម្ដងក្ដៅម្ដងត្រជាក់ដូចជាមនុស្សឆ្កួតឡើយ។"ហឹកៗ...ខ្ញុំ...ខ្ញុំ..អគុណ....ហេីយ...ហឹកៗ"
ស្រីក្រមុំស្ដាប់លឺច្បាស់ៗ ពេញត្រចៀកនូវសម្ដីរបស់គេ នាងយល់ហើយថាគេចង់អោយនាងចាកចេញពីជីវិតរបស់គេឥលូវនេះ នាងប្រឹងទប់ខ្លាំងណាស់ថាមិនយំអោយគេបានឃើញ ប៉ុន្តែចុងក្រោយ នាងមិនអាចសូម្បីតែបញ្ឈប់បេះដូងរបស់នាងដែលខ្ទេចខ្ទាំគ្រាំគ្រាដោយសារពាក្យពេចន៍ប្រដេញរបស់គេអោយឈប់ឈឺបានសោះ គ្មាននរណាម្នាក់យល់ពីចិត្តរបស់នាងទេ ថានាងអួលណែនយ៉ាងណានោះ។"យំធ្វេីអី?? យេីងមិនបានវាយ...មិនបានដំនាងទេ..កុំដើរតួកំសត់នៅនិងមុខយើង ហើយក៍ឆាប់ចេញអោយបាត់ៗ ទៅ"
សម្ដីប្រុសកម្លោះបោះមកទាំងសង្កត់ធ្មេញក្រឺតៗ ដាក់កំហិតដល់រូបនាង វាពុះជ្រែកឱរាតូចមួយក្ដាប់សឹងតែប្រេះបែកជាបំណែកបីបួនទៅហើយ គេមានដឹងខ្លះទេ?? ថាខ្លួនគេផ្ទាល់នេះវាអាក្រក់ជូជាតិខ្លាំងណាស់
ហ្វារីន រឹងខ្លួនស្ដូកគាំងយំលែងចេញ នូវទង្វើរបស់គេវាហាក់បីដូចជាអោយនាង យកគ្រាប់ពេជ្រមួយដុំដែលមានតម្លៃកប់ពពកនៅសម្រាប់ជិវិតគ្រប់គ្នាយកទៅបោះចោលកណ្ដាលមហាសមុទ្រយ៉ាងចឹង ...
"អគុណ...ហឹកៗ...អគុណដែលព្រមដោះលែងខ្ញុំ...
អគុណដែលផ្ដល់ជំរកកន្លងមក ...អគុណដែលពេលខ្លះផ្ដល់ភាពកក់ក្ដៅ ហើយក៍អគុណដែលព្រមដោះលែងខ្ញុំ..."
មិនត្រឹមតែនិយាយ រាងស្ដើងស្រវាអោបចង្កេះប្រុស
កម្លោះពីក្រោយទៀតផង ទឹកភ្នែកនាងហូរចូកខ្នងអាវសឺមីពណ៌សដែលគេកំពុងតែពាក់ វាធ្វើអោយគេដឹងថានាងអណ្ដឺតអណ្ដកដកដង្ហើមញាប់ដោយសារ
តែការយំខ្លាំងយ៉ាងណា។
រាងខ្ពស់បិទភ្នែកដកដង្ហេីមធំសម្ងំស្ងៀមទប់កុំអោយទឹកភ្នែកស្រក់ហូរចេញមកក្រៅ គេលាបាតដៃទប់និងបង្អួចកញ្ចក់ខ្ញាំងវាំងននញក់ញី ថាអីតែនាងដែលឈឺពើតផ្នែកទ្រូងនោះ គេឯនេះក៍ឈឺមិនចាញ់គ្នាដែរ ទេីបហ៊ានបេីកមាត់វាចាដេញនាងអោយចាកចេញពីជីវិតរបស់គេ ទាំងទ្រូងគេស្ទេីរធ្លាយចេញគ្រឿងក្នុងមកក្រៅ។
YOU ARE READING
Hell Or Heaven ? ( Complete)
Short Story«សេរី: ក្តីស្រលាញ់ពណ៌ក្រហម» រដូវកាល1 គីម ថេយ៉ុង កម្លោះសុីអុីអូ វ័យ២៧ឆ្នាំ ជុង ហ្វារីន ត្រឹមជាអ្នកបម្រេីនៅភូមិគ្រឹះគីម នាងចូលមកនៅទីនេះ នៅពេលនាងអាយុ១០ឆ្នាំ អ្វីដែលធ្វេីអោយនាយស្អប់នោះមកពីគំនិតគេ "ដោយសារតែនាងមកទីនេះទេីប បានជាប្អូនស្រីយេីងស្លាប់"