Part 31

2K 74 10
                                    

<រំជើបរំជួល>

នៅក្នុងខុសដូប្រណិតល្បីឈ្មោះមួយកន្លែងនៅ
អាំស្ទែរដាំ វាពិតជាស្រស់ស្អាតខ្លាំងណាស់មិនខុសគ្នាពីភូមិគ្រឹះគីម ដែលនៅកូរ៉េប៉ុន្មានទេ ខាងមុខក៍មានទីធ្លាសម្រាប់កំសាន្តអារម្មណ៍ រីឯសួនផ្កាក៍រីកស្កុះ
ស្គាយស្កេកស្កាសចម្រុះពណ៌គ្រប់ប្រភេទតាមរដូវកាលរបស់វា មិនតែប៉ុណ្ណោះព្រមទាំងមានសត្វមេអំបៅហោះហើរក្រេបជញ្ជក់លំអងផ្កាមិនរារេ បង្អែរបង្អង់យូទៀតផង។ ហ្វារីន មើលហើយក៍អង្គុយចុះដាក់ដៃទៅប៉ះស្រទាប់ផ្កា ស្រាប់តែមេអំបៅពណ៌លឿងចម្លែកនោះមកទុំលើម្រាមចង្អុលរបស់នាង មើលទៅវាពិតជាគួរចាប់ចិត្តខ្លាំងណាស់ម្យ៉ាងមកពីនាងជាមនុស្សចូលចិត្តទិដ្ឋភាពបំព្រងបែបនេះផងទើបនាងនៅតែមិនដេញវាចេញអោយទៅឆ្ងាយពីខ្លួន។
"ស្អាតណាស់ " ស្រីក្រមុំពោលហើយផ្អៀងផ្អងម្រាមចុះឡើងតែមេអំបៅមួយនេះនៅតែមិនរបេះចេញវាហាក់ជាប់ស្អិតដូចជាការបិតកាវយ៉ាងចឹង នេះប្រហែលជាយល់ពីចិត្តដ៍សែនសោកសៅសោះកក្រោះរបស់ នាងហើយបានជាមិនព្រមទៅណាបែបនេះ។
"អ្នកនាង ទៅពិសាអីបន្តិចទៅនេះជិតព្រលប់ទៅហើយ ប្រយ័ត្នឈឺណា លោកប្រុស ហូសក និងវាយខ្ញុំស្លាប់មិនខានទេ" ឌូត ធី និយាយព្រមទាំងដើរចេញពីខាងក្នុងមក ​ហើយ រីន ក៍ងាកទៅប្រសព្វមុខជាមួយនិងកូនចៅដោយភ្នែកឡើងក្រហមហើមធំៗ ព្រោះតែសម្ងំយំកាលពីព្រឹកខ្លាំងពេក។
"ហឹម ចឹងលោកទៅសម្រាកចុះខ្ញុំញាុំខ្លួនឯងបាន"
នេះជាសម្ដីតបតរបស់ចាហ្វាយស្រី
ឌូត ធី បានត្រឹមងក់ក្បាលរួចចូលទៅខាងក្នុងវិញទាំងស្រងេះស្រងោចគេមិនយល់ទេថា ហេតុអីបានជាចេះតែអន់ចិត្តគ្មានហេតុផលយ៉ាងនេះ? នាងនិងគេវាមិនសមគ្នាឡើយគឺខុសគ្នាដាច់ស្រឡះតែម្ដង ម្យ៉ាងនាងជាចាហ្វាយដែលមានឋានៈខ្ពង់ខ្ពស់តែគេវិញត្រឹមតែជាកូនចៅដែលមាននាមមើលថែជំនួសប៉ុណ្ណោះ។
ហ្វារីន អង្គុយសម្លឹងបាយទៅលើតុ មិនយល់ថាហេតុអីទ្រូងនាងខ្មួលខ្មាញ់ថ្នាក់នេះ? ហឹកៗ ម្ដេចខួរក្បាលនាងអន់ម្លេះនឹកឃើញតែមុខប្រុសថោកទាបម្នាក់នោះមិនរសាត់ចេញសោះ នាងពិតជាស្អប់ខ្លួនឯងណាស់។ ស្រីក្រមុំខាំមាត់ទម្លាក់ស្លាបព្រាបាុំងនៅលើចានរួចឡើងទៅបន្ទប់បាត់តែនៅសំកុកច្រើននាងប្រាកដជាឆ្កួតសតិមិនខានទេ ព្រោះថាថ្ងៃស្អែកមានពិធីដើរម៉ូតធំផង ដូច្នេះត្រូវទៅរៀបចំសម្លៀកបំពាក់សិនហើយខ្លាចថាបើភ្លេចនោះ វីវរជាក់ណាស់
រីនសា ។

Hell Or Heaven ? ( Complete)Where stories live. Discover now