< ចំណែកសំខាន់ >
កន្លងហួសទៅរយះពេល១ខែក្រោយ ពិធីបូជាសពរបស់ ហ្វារីន បានបញ្ចប់សព្វគ្រប់បែបយ៉ាង គ្រប់គ្នាហាក់មមារញឹកជាខ្លាំង គ្មានសូម្បីតែពេលបានជួបមុខជជែកសម្ដីគ្នាលេងដូចកាលពីមុនទៀត។
ហើយ ហូសក និង ជីមីន ក៍ត្រូវបានហោះហើរឡើងទៅ ទីក្រុង ញូយ៉ក ជាបន្ទាន់ខណះថ្នាក់លើដាក់កំហិតបញ្ជាអោយពួកគេទៅយ៉ាងប្រញ៉េបប្រញាប់ដោយអាក់ខានពុំបាន មិនដឹងថាមានការអ្វីសំខាន់នោះទេ បានជាស្លន់ស្លោរដូចច្នេះ ។ ចំណែក ណាមជូន សុខជីន រួមទាំងយ៉ុនគី ពួកគេនៅតែធ្វើការនៅក្នុងប្រទេស កូរ៉េដដែល
ខណះនេះ ពួកគេកំពុងតែរិះរកគំនិតពង្រីកសាខាគ្រឿងត្បូងពេជ្រមានតម្លៃជាច្រើន នៅលើទឹកដីប្រទេស ស្វីស ទៀតផងព្រោះថាពួកគេក៍មានការរីកចម្រើនខ្លាំងណាស់នៅបណ្ដាប្រទេសធំៗ ឯទៀតទើបចង់អោយអាជីពនេះកាន់តែរីករាលដាលបន្ថែម។ បើនិយាយពី ថេយ៉ុង វិញសភាពគេមិនខុសពីជនប្រមឹកដែលយកសុរាជាមុខឡើយ ការងារក៍គេមិនចង់ធ្វើក្រុមហ៊ុនត្រូវបានទុកចោលជាច្រើនថ្ងៃ ព្រោះតែក្នុងទ្រូងគេវាល្ហិតល្ហៃស្ទើរដកដង្ហើមលែងចេញ ក្រោយពីសាច់បេះដូងគេស្វិតស្រពោនអស់ដោយភាពឈឺផ្សារ កាលដែលបាត់បង់មនុស្សសំខាន់សម្រាប់គេដោយនាងចាកចោលឆ្ងាយពីគេលែងមានវេលាត្រលប់មកសើចសប្បាយដូចជាពេលមុនទៀត។
ចំណែករឿងហេតុនៃការស្លាប់របស់រាងស្ដើង តាមពិតទៅទារកក្នុងផ្ទៃត្រូវខ្សោយជិតផុតតាំងពីពេលនាងដេកជាមួយថេយ៉ុង នៅយប់នោះមកម្ល៉េះតែក្រោយមកនាងក៍ត្រូវបានចំណីអាហារដែលមានសារធាតុថ្នាំរំលូតចូលក្រពះផង នោះវាកាន់តែធ្វើអោយនាងធ្ងន់ធ្ងរលើសដើមរហូតដល់ស្លាប់ តំបូងឡើយពួកគេមានការសង្សៃទៅលើ សូហ្វា ណាស់ដែរប៉ុន្តែ ណាមជូន ច្រឡោតខឹងប្រកែកភ្លាមៗ ដោយលើកពាក្យ
"ថ្ងៃនោះនាងក៍ដេកសម្រាកនៅពេទ្យដូច ហ្វារីន ដែរតើនាងមានពេលឯណាទៅដាក់ថ្នាំក្នុងនោះអោយ ហ្វារីន ផឹកទៅ? "
ពិតមែនហើយ ណាមជូន ក៍និយាយត្រូវណាស់ដែរ ប៉ុន្តែ ហូសក នៅតែរកជននោះអោយទាល់តែឃើញមិនថាតាមវិធីណានោះទេ។
ជារៀងរាល់ថ្ងៃពេលវេលាចេះតែដេីរពីមួយនាទីទៅមួយនាទី ឥតឈប់ឥតឈរ មេឃក៍ប្រែពីយប់ងងឹត មកជាបេីកថ្ងៃចិញ្ចាចចិញ្ចែងស្រស់ស្អាតត្រជះត្រចង់ពពកសរស្គុះជាដុំៗ លាយឡំនិងខ្យល់បរិសុទ្ធវាបង្កើតបានជាបរិយាកាសមួយដ៍សែនល្អរកអ្វីប្រៀបផ្ទឹមពុំបាន ប៉ុន្តែបុរសម្នាក់ដែលមកឈរនៅទីនេះគេមិនបានមានចិត្តថារីករាយនោះឡើយ គឺមានតែភាពសោកសៅ ហត់កាយហត់បេះដូងគ្មានកម្លាំងកំហែងសោះតែម្ដង។
ថេយ៉ុង ដកដង្ហើមមួយវើតហើយដាក់បង្គុយចុះនៅក្រោមដេីមឈេីធំមួយដែលមានមែកត្រដាងបែក
សាខាយ៉ាងធំ គេងេីយ ក សម្លឹងមេីលមេឃ
ទាំងទ្រូងរសាប់រសល់តប់ប្រមល់ស្ទើរតែជិតឆ្កួត
ខណះខួរក្បាលគេកំពុងតែគិតដល់នារីម្នាក់
ប៉ុន្តែក៍ស្រាប់តែត្រូវអោនមុខចុះគ្រាដែលទឹកភ្នែកក្ដៅអ៊ុនៗ ហូរចេញមកពីរង្វង់ចក្ខុទាំងគូរបស់គេ ដោយភាពអួលណែនចុកទ្រូងពេីតផ្សារស្ទេីរស្លាប់។
"អូន នឹកបងខ្លះទេ រីន ? កូនយេីងយ៉ាងមិចដែរ?
មានសុខភាពល្អណាស់មែនទេ..ហឹសៗ..ព្រោះតែអូនជានារីម្នាក់ដែលល្អនោះអី...ហឹសៗ បងនឹកអូនណាស់ ហេតុអីអូនដាច់ចិត្តទៅចោលបងយ៉ាងនេះ ហឹកៗ " ប្រុសកម្លោះបង្ហើរសម្លេងថើរៗ ក្រងួៗងុលៗស្ដាប់សឹងតែមិនបានលាយឡំទាំងសំណើចសើចយំចូលគ្នា គេសឹងតែក្លាយទៅជាមនុស្សបាត់បង់សតិទៅហើយ ហឹៗ...
"បងស្រលាញ់អូនខ្លាំងណាស់រីន ស្រលាញ់អូនតែម្នាក់គត់ ហ្ហឺៗ"
ថេយ៉ុង បង្ហូរទឹកភ្នែកខណះបាតដៃវាសស្លឹកដែលឈេីងាប់ៗ ចេញពីលើផ្នូររបស់ស្រីក្រមុំថ្នមៗ ក្រសែភ្នែកពោរពេញទៅដោយភាពនឹករលឹករកអ្វីមកប្រាប់បរិយាយមិនចេញ គេចង់ថើប ចង់ថ្នាក់ចង់ថ្នម ចង់បីបមអោបក្រសោបនាងជាប់រាងកាយដូចពេលមុនៗទៀត ប៉ុន្តែគ្រប់យ៉ាងវាខ្ទេចខ្ទីអស់ទៅហេីយ វាខ្ទេចដោយសារតែស្នាដៃគេតែម្នាក់គត់ បើកុំតែគេបង្ខំអោយនាងញាុំបាយទាំងនោះម្ល៉ោះនាងមិនស្លាប់ចោលគេឡើយ។
<បងអាក្រក់ណាស់ ហឹកៗ>
ប្រុសកម្លោះវិលវល់ទាំងដកដង្ហេីមធំលាយឡំនិងទឹកភ្នែកយ៉ាងច្រើនដាបលើថ្ពាល់ គេផ្ដេកខ្លួនក្រាបនៅលើដីពំនូកនោះដែលជាកន្លែងដាក់សាកសពរាងស្ដើងហើយលើកដៃអោបក្រសោបវាពេញៗដៃ ទោះជាកន្លែងនេះសុទ្ធសឹងតែស្លឹកឈេីងាប់ៗ សម្រាប់ស្អុយរលួយ ប៉ុន្តែគេមិនបានខ្វល់ទេ សំខាន់ពេលនេះអារម្មណ៍គេគឺត្រូវការនាង ចង់នៅក្បែរនាងទោះបានត្រឹមតែស្រមៃក៍ដោយ។
"យកបងទៅជាមួយអូនផងទៅរីន បងរស់គ្មានអូនមិនបានទេ ហឹៗ "
រាងក្រាស់់កំពុងតែសម្រក់ទឹកភ្នែកសម្ងំរៀបរាប់រឿងក្នុងចិត្តដែលស្ពឹកស្រពន់ប្រាប់ទៅនាងទាំង
មេឃប្រែខ្មៅងងឹតស្លុបដូចជាយប់កណ្ដាលអាធ្រាតប៉ុន្តែនេះទើបតែម៉ោង10ព្រឹកនៅឡើយទេ វាហាក់ដឹងពីភាពឯកោរបស់រាងក្រាស់យ៉ាងចឹង។
មិនយូប៉ុន្មានមេឃក៍ចាប់បង្គរជាផ្គរបន្លឺគ្ដាំងៗ ពេញផ្ទៃពសុធា ពពកសៗដែលឥតខ្ចោះអំបាញ់មិញបានហោះរសាត់ទៅឆ្ងាយជំនួសចូលមកដោយពពកខ្មៅអាប់អួរដែលបង្កប់នូវទឹកភ្លៀងជាច្រេីន ខ្យល់អាកាសបោកបក់មករំភើយៗ ត្រជាក់ដល់កាយរបស់គេ វាសឹងតែកកឈាមស្លាប់ ម្យ៉ាងដេីមឈេីវីសនិងរលំមកទ្រេតដល់ដីដោយសារខ្យល់ទៅហើយ នាទីនេះវាដូចជាផ្ដល់ដំណឹងអោយគេបានដឹងថា ជិតចាប់បង្អុះភ្លៀងឆាប់ៗ នេះ ប៉ុន្តែ ថេយ៉ុង មិនបានខ្វល់ព្រោះគេមិនចង់ទៅណាគេចង់គេងនៅទីនេះៗ ជាមួយនិងនាង៕
"កុំដេញបងចេញអី បងមិនទៅណាទេ បងនិងនៅក្បែរអូន រហូត"
រាងខ្ពស់ ខ្សឹបស្រាលៗ គេបិទភ្នែកសម្ងំស្ងៀមកាលដែលតំណក់ទឹកត្រជាក់ៗ ធ្លាក់មកពីទីខ្ពស់ចុះមកប៉ះនិងរាងកាយគេដែលដេកស្ដូកស្ដឹងជោគប្រាណគ្មានសល់ចន្លោះ គេរងារញាក់ឡើងស្វាយអស់បបូរមាត់ដែលទឹកភ្លៀងនៅតែបង្អុះមក យ៉ាងច្រើនឥតគណនា ជាពិសេសស្លឹកឈើរួមជាមួយនិងលំហូរទឹកដក់វាឆ្លងកាត់រាងកាយគេដែលដេកនៅលើដីប្រឡាក់អស់គ្មានសល់ គេត្រជាក់ស្ទើរតែកករឹកពោះ តែនូវមិនដល់បេះដូងគេដែលកំពុងតែកំព្រាឯការហេងហាង
ស្ទេីរតែផុតដង្ហើមស្លាប់នាពេលនេះឡេីយ ។
ដោយសារតែអាកាសធាតុត្រជាក់ពេករួមជាមួយនិងកម្លាំងល្ហិតល្ហៃខានបានអាហារចូលពោះ៤ថ្ងៃមកហើយនោះ ប្រុសកម្លោះក៍សន្លប់ស្ដូកស្ដឹងបាត់សម្លេងនៅលេីផ្នូររបស់ស្រីក្រមុំ ទាំងមេឃកាន់តែសម្រក់ទឹកចុះមកនិងផ្គរលាន់រន្ទះកាន់តែខ្លាំងឡេីងៗ មិនព្រមឈប់។
នេះរយះពេលមួយខែហើយដែល ថេយ៉ុង តែងតែមកដេកត្រាំត្រែងជាមួយផ្នូរនាងបង្កប់ដោយភាពឈឺចាប់ផ្សារបែបនេះ គេគ្មានសូម្បីតែចំណែកសល់នៃខួរក្បាលសម្រាប់ធ្វេីការងារគ្រប់យ៉ាងព្រោះបេះដូងចិត្តគំនិតគេ មួយថ្ងៃៗគិតតែពីសម្ងំស្ងៀមហើយទន្ទិញតែឈ្មោះ ហ្វារីន នរណាក៍គេមិននិយាយជាមួយ ក្រុមហ៊ុនក៍អោយ លីអូ និង ណាមជូន
កាន់ជំនួស ចំណែកគេផ្ដាច់ខ្លួនចេញពីភូមិគ្រឹះទៅនៅជាយក្រុងតាម រាងស្ដើងហើយមិនត្រលប់ទៅ សេអ៊ូល វិញឡើយ ។
*ម៉ោង ២:០០ រាបភ្លឺ*
វាជាពេលមួយដែលគេគ្រប់គ្នាចូលសម្រាកនិន្ទ្រារាងកាយខួរក្បាលដេកលក់ស្កប់ស្កល់សុខស្រួលអស់ទៅហេីយ ចម្លែកអីតែ ប្រុសកម្លោះ អង្គុយអកស្រា នៅមាត់អាងហែលទឹកទៅវិញ ខោអាវគេទទឹកមិនព្រមផ្លាស់ចេញ កែវភ្នែកចាប់ផ្ដេីមឡេីងសរសៃ
ក្រហមត្របកហេីមស្ពុល រួមជាមួយនិងពុកមាត់ពុកចង្ការដែលដុះមកខ្មៅក្រឹបបន្តិចបន្តួចផងនោះ
វាធ្វេីអោយប្រុសកម្លោះដែលមានឈ្មោះជា មហាសេដ្ធីវ័យក្មេង ម្ចាស់ក្រុមហ៊ុនគ្រឿងពេជ្រនាំមុខគេនៅកូរ៉េដែលគ្រប់គ្នាសរសេីមិនដាច់ពីមាត់ពីក ថា
< សង្ហារៗ >នោះ ឥលូវប្រែដូចជាចោរសមុទ្រអាក្រក់មើលមិនយល់ទៅវិញ។
"ឈប់ផឹក ហើយទៅវិញជាមួយយើង"
ណាមជូន ដែលមកតាម គេស៊កដៃចូលហោប៉ាវហើយ ថេយ៉ុង ក៍ងាកមុខមកមេីលបងប្រុសដែលចូលមកឈរក្បែរខ្លួនគេ ហើយទាញដបស្រាទៅអកផឹកក្អឹកៗសឹងតែលេបដបនោះចូលពោះនោះ ទាំងអារម្មណ៍ល្ហរល្ហេវ នៅសុខៗ ក៍ស្រាប់តែលេចរូបរាងឡើងមក នេះណាមជូន ដឹងយ៉ាងម៉េចថាគេនៅទីនេះ ទាំងដែលគេខំកុហកហើយថាទៅធ្វើការងារនៅឯ
ប៊ូសាន។
"ងើបឡើង"
"..."
ណាមជូន នៅតែនិយាយទោះ រាងក្រាស់មិនតបយ៉ាងណាក៍ដោយ ណាមជូនដាក់បង្គុយចុះក្បែរប្អូនប្រុសហើយនិយាយ
" កុំធ្វើទន់ជ្រាយបែបនិង វាល្អត្រង់ណាដែលឯងមកធ្លាក់ខ្លួនដូចឆ្កែធ្លាក់ទឹកយ៉ាងនេះ បើសម្ដីយើងវាមិនស្កៀបដល់ត្រចៀកឯង ទេ ឯងក៍គួរគិតពីខ្លួនឯងខ្លះដែរ ងាប់ទៅស្រួលយ៉ាងមិចបានខំរស់មកដល់ចាស់ក្បាលប៉ុណ្ណឹងហើយនោះ "
ណាមជូន បោះពាក្យសម្ដីទាំងមិនមើលមុខ ថេយ៉ុង
ដែលគេខំនិយាយនេះក៍ព្រោះចង់អោយរាងក្រាស់ភ្ញាក់រំលឹកហើយឈប់គិតពីរឿងដែលកន្លងហួសខ្លះព្រោះវាគ្មានប្រយោជន៍ទេ មនុស្សស្លាប់ហើយទោះស្ដាយយ៉ាងណាក៍ត្រឡប់មកវិញមិនបានដែរ ប៉ុន្តែ ថេយ៉ុង ក៍តបមកវិញ។
" មិនចង់រស់ទេ បើស្លាប់ពេលនេះក៍ល្អ មនុស្សអាក្រក់ដូចខ្ញុំរស់នៅនាំតែធ្ងន់ផែនដី ហឹកៗ "
រាងក្រាស់ អណ្ដឺតអណ្ដក គេទប់លែងជាប់ទៀតហើយយំគ្រប់ម៉ោង គ្រប់នាទី ភ្នែកស្ទើរតែខ្វាក់ទៅហើយ
" អាណិតយើងផង បើឯងស្លាប់អោយពួកយើងធ្វើចិត្តបានយ៉ាងមិច ក្រែងពួកយើងស្គាល់គ្នាតាំងពីតូចមក រស់នៅជាមួយគ្នាសុីអត់សុីឃ្លានឆ្អែតហើយ អាថេ"
អ្នកដែលកំពុងមើលមុខបងប្រុសភ្លឹះៗ ហាក់បានស្វាងបន្តិច ខណះបេះដូងគេលោតដុកដាក់ៗ អារម្មណ៍រំភើបញាប់ញ័រលាយឡំនិងភាពចុកផ្សារ គេមិនដែលដឹងទេថាគេក៍មានសំខាន់ក្នុងជីវិតរបស់គ្រប់គ្នាដែរ
"ប៉ុន្តែខ្ញុំធ្វើអោយរីន ស្លាប់ខ្ញុំ ហឹកៗ សាងកំហុសធ្ងន់ណាស់ "
"បើនាងជាអ្វីៗ គ្រប់យ៉ាងរបស់ឯងមែន ឯងគួរតែពង្រឹងស្មារតី រឹងមាំឡើង ចុះនាងសប្បាយចិត្តទេ? បើឃើញសភាពឯងពេលនេះ "
ណាមជូន ស្រែកគំហកសង្កត់សម្លេងបន្តិច គេក៍ដឹងថាទង្វើរនេះមិនសមគួរប៉ុន្តែធ្វើយ៉ាងមិចបើទប់មិនជាប់ គេខំនិយាយលួងលោមតែ ថេយ៉ុង ចេញមកមិនស្ដាប់គ្នាដូចច្នឹង។
"ហឹកៗ..." រាងក្រាស់ទ្រហោយំ ដោយទប់លែងជាប់
ក្រោយពីស្ងប់ស្ងាត់ពេលណាមជូន ព្រលះសម្ដីប្រទេចគេយ៉ាងយូ ទើបណាមជូន បញ្ចេញយោបល់ខ្លះមកអោយគេលឺ
"ចុះបើថ្ងៃណាមួយ នាងមកវិញនៅចំពោះមុខឯងៗ គិតយ៉ាងមិច?"
គ្រាន់តែវាចូលត្រចៀកភ្លាមគេក៍ឈប់យំលើកដៃមកជូនទឹកភ្នែកប្រៀបដូចជាត្រូវថ្នាំទិព្វប្ដូរចរិកខុសពីអំបាញ់មិញស្រឡះតែម្ដង
"បើមែន ហឹកៗ ខ្ញុំនិងលុបលាងកំហុសគ្រប់យ៉ាងដែលធ្លាប់ធ្វើហើយបំពេញក្ដីសុខ អោយនាងបានគ្រប់គ្រាន់ ទោះខ្ញុំត្រូវស្លាប់ក៍ព្រម ហឹកៗ "
នេះជាពាក្យដែលគេនិយាយចេញមក ណាមជូន ទះស្មារគេហើយញញឹមផ្ដល់កម្លាំងចិត្ត មុនទាញគេមកអោប ណាមជូន គេស្រលាញ់ ថេយ៉ុង ណាស់ព្រោះប្រុសកម្លោះម្នាក់នេះកំសត់ជាងគេតាំងពីដឹងក្ដីមកម្ល៉េះ ទោះជាធ្លាប់សាងកំហុសរាប់រយដងក៍ ណាមជូន នៅតែអភ័យទោសអោយបានជានិច្ច ។
YOU ARE READING
Hell Or Heaven ? ( Complete)
Short Story«សេរី: ក្តីស្រលាញ់ពណ៌ក្រហម» រដូវកាល1 គីម ថេយ៉ុង កម្លោះសុីអុីអូ វ័យ២៧ឆ្នាំ ជុង ហ្វារីន ត្រឹមជាអ្នកបម្រេីនៅភូមិគ្រឹះគីម នាងចូលមកនៅទីនេះ នៅពេលនាងអាយុ១០ឆ្នាំ អ្វីដែលធ្វេីអោយនាយស្អប់នោះមកពីគំនិតគេ "ដោយសារតែនាងមកទីនេះទេីប បានជាប្អូនស្រីយេីងស្លាប់"