Part 39

2.2K 69 3
                                    


______________________________

           ក្រោយពីបានដឹងហើយថា ហ្វារីន នាងមានផ្ទៃពោះ រាងក្រាស់ឯនេះស្វាងអស់ភាពស្រវឹងដោយសារសុរា​
គេគិតតែពីញញឹមមិនព្រមឈប់​ ដល់ថ្នាក់គេងលេងលក់បម្រាស់ចុះបម្រាស់ឡើង មិនដឹងជាប៉ុន្មានត្រលប់ ចំណែកស្រីក្រមុំនាងគិតតែហួសចិត្តនិង គេជាខ្លាំង នេះសប្បាយចិត្តពេករឺ? ហិហិ បានជារវើកៗ ដូចដង្កូវយ៉ាងនេះ៕
"ថេ យប់ហើយបងមិនគេងទៅ ស្អែកត្រូវទៅធ្វើការផងប្រយ័ត្នងើបមិនទាន់ទៅណា"
       
        នាងក្រមុំស្រដីទាំងដៃមមាញឹកនិងបត់សម្លៀកចបំពាក់រៀបចំទុកដាក់នៅឡើយ ហើយអ្នកដែលលឺក៍ងាក មករកម្ចាស់សម្លេងភ្លាម ដោយស្រវាមកអោបក្រសោបមនុស្សស្រីជាទីស្រលាញ់ពេញរង្វង់ប៉ុន្តែក៍ស្រាប់តែត្រូវដកដៃចេញធ្វើទឹកមុខភ័យៗ ចេញមកយ៉ាងមិចក៍មិនដឹង

"បងយ៉ាងមិចនិងនៀក៎ អូនសើចគាំងឥលូវហើយ មើលចរិកបងចុះកន្រ្តាក់ៗ ដូចប្លែកណាស់"
"បងមិនអីឯណា បងធម្មតាទេ តែថាពេលមានផ្ទៃពោះចឹងបងអោបអូនបានរឺអត់?​ កូនមិនថប់ដង្ហើមទេមែនទេ?"
"ហ្ហាស៎? បងនិយាយស្អីនិង? គ្មាននរណាទៅហាមមិនអោយអោបនោះទេ ថេ បងនេះបារម្ភពេកហើយ"

ហ្វារីន ក៍សើចរង្គើពោះរហឹម មិនយល់ពីគំនិតរបស់បរុសម្នាក់នេះទាល់តែសោះ តើមានច្បាប់ឯណាហាមមិនអោយធ្វើបែបនេះទៅ? បើថាគេល្ងង់ណា! នាងមិនជឿនោះទេ ព្រោះរាល់ថ្ងៃនៀក៎ គេមានឈ្មោះជាមហាសេដ្ធីវ័យក្មេងមិនអញ្ចឹងរឺ? បើល្ងង់មែនប្រហែលមិនបានកាន់ប្រាក់វាល់លាន មានអាជីពរីកចម្រើនច្រើនដល់ម្លឹងទេ ហិហិ។
"អូនកុំសើចពេក បងភ័យណាស់"
ប្រុសកម្លោះថ្អូញថ្អែយកខ្នើយមកខ្ទប់មុខ ទធាក់ជើងដូចក្មេង បេះដូងគេលោតដឹបៗស្ទើរចេញក្រៅ គេមិនយល់ទេថា ហេតុអ្វីបានជាគេទៅជាថប់ៗ ដង្ហើមបែបនិងទៅវិញ? នេះប្រហែលជាមកពីគេរំភើបពេកហើយ
ម្យ៉ាងក្នុងចិត្តនេះណាកំពុងតែចង់បានកូនស្រាប់ផង ហើយឥលូវដូចបំណងថ្នាក់ដូចច្នោះ ប្រហែលជានៅមិនសុខខ្លួនទេ។

"បងហ្ហាស៎! ចាស់ហើយណា ធ្វើអោយសមនិងអាយុបន្តិចទៅ អូនណា! រឹងពោះស្លាប់មិនខានទេហិហិ"
ហ្វារីន សើចរង្គើពោះកក្អឹក ខណះមើលទៅសភាពរាងក្រាស់ដែលធ្វើមុខស្ញូញស្ញាញនោះ មិនមែនថានាងមិនដឹងឯណា ថាអារម្មណ៍គេយ៉ាងមិចនោះ ព្រោះថាពេលនាងដឹងថា ខ្លួនឯងមានផ្ទៃពោះតំបូងនាងក៍ស្លន់ស្លោ ឆ្លេឆ្លា ដូចគ្នា
"គេងទៅ ដកដង្ហើមអោយវែងៗ ..."
"ប៉ុន្តែ..."
"គ្មានប៉ុន្តែទេ ដេកភ្លាម ស្ដាប់តាមអូន"
"ក៍បានដែរអ្នកម៉ាក់"

Hell Or Heaven ? ( Complete)Where stories live. Discover now