ពន្លឺព្រះចន្ទចាំងចូលបន្ទប់ដែលល្អប្រណិតពោរពេញដោយរបស់មានតម្លៃលម្អ តែក៏អាចបង្ហាញឲ្យដឹងថាមានមនុស្សប្រុសម្នាក់អង្គុយបង្ហុយផ្សែងបារីពីទីងងឹតហាក់កំពុងគិតរឿងសំខាន់អ្វីមួយដែលបានកប់ចូលជ្រៅក្នុងទ្រូងតាំងពីយូរឆ្នាំណាស់មកហើយ
រាងសង្ហារដកកន្ទុយបារីពីមាត់យកទៅឈ្លីក្នុងចានដាក់បារី ឯភ្នែកពោរពេញដោយកំហឹងក្រោយពេលឃើញមនុស្សស្រីជាទីស្រលាញ់សើចស្រស់ញញឹមក្នុងរូបថតដែលគេបានដាក់តាំងនៅលើតុរបស់គេ
~Flashback
"កុំបំបែកពួកយើងអី" មនុស្សប្រុសប្រហែលអាយុខ្ទង់២៤ឆ្នាំលុតជង្គង់ពីមុខភូមិគ្រឹះកាងអង្វរទៀមទារក្ដីស្រលាញ់អានិតពីម្ចាស់ តែគ្មាននរណាអានិតអាសូរសោះ
"ឯងមានស្អីមកស្រលាញ់កូនស្រីយើង យោងតែអាត្មាខ្លួនឯងឲ្យរួចសិនទៅ" លោកប្រុសកាងសម្លឹងមនុស្សប្រុសដែលស្ថិតក្នុងខោមិនខោ អាវមិនអាវទាំងខ្ពើមរអើម
*ផឹប
"ឆេលី!!!!!!!!" រាងតូចធ្លាក់ចុះពីខាងលើបន្ទប់តាមបង្អួចមកដេកស្លាប់លើដីយ៉ាងដំណំក្នុងថ្លុកឈាម ធ្វើឲ្យគ្រប់គ្នាស្លុតស្មារតីមិននឹកស្មានដល់ថានាងហ៊ានធ្វើបែបនេះ
~Present
"យើងនឹងធ្វើឲ្យពួកឯងរស់ពិបាកជាងស្លាប់" ថេយ៉ុងក្ដាប់ដៃស្រមៃរូបភាពថ្ងៃដែលមនុស្សគ្រប់គ្នាមើលងាយ ថ្ងៃដែលគេមិនឲ្យតម្លៃ ថ្ងៃដែលគេមើលរំលង តែពេលនេះគីមថេយ៉ុងនឹងសងទៅឲ្យសមតម្លៃវិញម្ដង គ្រាន់ថាមិនទាន់ដល់ពេលបង្ហាញខ្លួនតែប៉ុណ្ណោះ
_skip
រាងតូចវ័យប្រហែល១៩ឆ្នាំរត់ពីចម្ងាយសម្ដៅមកក្លោងទ្វារសាលារង់ចាំឡានរបស់ប៉ាដូចរាល់ដងគ្រាន់តែថាថ្ងៃនេះនាងស្រស់ស្រាយជាងរាល់ដងព្រោះថាថ្ងៃនេះជាថ្ងៃពិសេសរបស់ខ្លួននោះអី។ ទឹកមុខញញឹមពព្រាយគ្មានគំនុំរបស់នាងសម្លឹងរំពៃរង់ចាំឪពុក, ដោយចាំយូរពេក នាងក៏សម្រេចចិត្តដើរទៅម៉ាតមួយកន្លែងជាប់សាលា
"អូ សុំទោស" Ariaអោនគំនាបមនុស្សប្រុសដែលនាងបានដើរបុកអំប្បែងមិញ តែគេសម្លឹងមើលមកនាងទាំងគ្មានអារម្មណ៍អ្វីទាំងអស់ ក្នុងកែវភ្នែកគេហាក់លាក់អ្វីម្យ៉ាង សម្លឹងមកនាងចម្លែក